តាម​ប្រ​ម៉ាញ់​ក្រុមចោរប្លន់​កាំភ្លើង​អាការ បាន​៣ នាក់​ទៀត​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ក្នុង នោះ​មាន​ស្ដ្រី​ម្នាក់​ជា​ភរិយា ត្រូវបាន​កម្លាំង នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក្រាប​ទាំងយប់ ព្រមទាំង​រឹបអូស​បាន​កាំភ្លើង​អាការ ចំនួន​២​ដើមដែល​ក្រុមចោរ​ទាំងនេះ ត្រូវបាន​សមត្ថកិច្ច​អះអាងថា ធ្លាប់ធ្វើ​សកម្មភាព​បាញ់​ប្លន់ ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ដ​ជាច្រើន​ដង ជាពិសេស ការធ្វើសកម្មភាព​ប្លន់​នៅក្នុង​ខេត្ដ​ព្រៃវែង ទីកន្លែង​កំណើត​របស់ខ្លួន។​


​ការបង្ក្រាប​ក្រុមចោរប្លន់ ដែល​សមត្ថកិច្ច ហៅ​ពួកវា​ថា ជា​ក្រុម​អា​ម៉ាប់​និង​អា​ម៉ុក បានធ្វើ​ឡើង​នៅ​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ ពោធិ៍​សែន​ជ័យ ចាប់ពី​វេលា​ម៉ោង​២​យប់ រំលង អា​ធ្រា​ត្រ​រហូតដល់​ម៉ោង​៥​ទាបភ្លឺ បន្ទាប់ពី​ក្រុមចោរ​ទាំងនេះ ប្រុង​ចេញ​ធ្វើ​សកម្មភាព​ប្លន់ បើ​មិន​នៅក្នុង​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ អាច​ក្នុង​ទឹកដី​ខេត្ដ​កណ្ដាល ប៉ុន្ដែ​ត្រូវបាន​បង្ក្រាប​ទាន់ពេលវេលា​។​


​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​ក្រុមចោរប្លន់​អាការ ក្នុងនោះ​មាន​ទាំង​ស្ដ្រី ជា​ភរិយា​ម្នាក់​ផងដែរ នោះ បានធ្វើ​ឡើង ក្រោម​ការដឹកនាំ​បញ្ជា ផ្ទាល់​ពី​សំណាក់​អធិការនគរបាល​ខណ្ឌ​ពោធិ៍ សែន​ជ័យ លោក​ប៊​ន សំអាត ,​អធិការរង ទទួល​ផែន​ព្រហ្មទណ្ឌ និង​មានការ​សហការ ក៏ដូចជា​ការផ្ដល់​ព័ត៌មាន​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​ខេត្ដ​ព្រៃវែង បន្ទាប់ពី​ក្រុមចោរ​ទាំងនេះ បានធ្វើ​សកម្មភាព​ប្លន់​នៅ​ទីនោះ ។​


​លោក​ប៊​ន សំអាត ដែល​អាវ​ប្រឡាក់ ឈាម​ដោយសារ​បង្ក្រាប​ក្រុមចោរ​ទាំងនេះ បានឱ្យដឹងថា ជនសង្ស័យ​ទាំង​៣​នាក់ ម្នាក់ ឈ្មោះ​ឡាយ លន់ ហៅ​អា​ម៉ាប់ និង​ស្ដ្រី​ជា ប្រពន្ធ ដែល​យក​កាំភ្លើង​លាក់​និង​ម្នាក់ទៀត ឈ្មោះ​អា​ម៉ក់ ។​


​លោក​ប៊​ន សំអាត បាន​បញ្ជាក់ថា នៅ វេលា​ម៉ោង​២​ទាបភ្លឺ ចូល​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៣ កម្លាំង​នគរបាល​របស់លោក បាន​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ​ម៉ក់ រួចហើយ​បន្ដទៅ​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ​ម៉ាប់ និង​ស្ដ្រី​ជា​ប្រពន្ធ ពេល​កំពុង​នៅក្នុង​ផ្ទះជួល ហើយ​ជនសង្ស័យ រូបនេះ កម្លាំង​នគរបាល ៤-៥​នាក់ ស្ទើរតែ ចាប់​វា​មិន​ជាប់​នោះឡើយ​។​


​មន្ដ្រីនគរបាល​ព្រហ្មទណ្ឌ​មួយរូប​បានឱ្យដឹងថា ក្រុមចោរប្លន់​កាំភ្លើង​អាការ​ទាំងនេះ ធ្លាប់ធ្វើ​សកម្មភាព​ប្លន់ មិន​ក្រោម​១០​ខេត្ដ នោះឡើយ ដូចជា​រាជធានី​ភ្នំពេញ ខេត្ដ កំពង់ចាម និង​ខេត្ដ​ព្រៃវែង​ជាដើម ហើយ បក្ខពួក​របស់​វា ត្រូវបាន​កម្លាំង​នគរបាល រាជធានី​ភ្នំពេញ ចាប់ខ្លួន​បានជា​បន្ដបន្ទាប់ ផងដែរ ។​


​មន្ដ្រីនគរបាល​ព្រហ្មទណ្ឌ​រូបនេះ​បាន​បន្ដ ថា ក្រោយពី​មានការ​បញ្ជា​របស់លោក​ស្នង ការ​ជួន សុវណ្ណ និង​ស្នងការរង លោក​ជួន ណា​រិន្ទ ទើប​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ និង​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានធ្វើការ​បង្ក្រាប​ទាំង​៣​នាក់​តែម្ដងទៅ ។​


​លោក​ប៊​ន សំអាត បាន​បញ្ជាក់ថា ប្រតិ  ប​ត្ដិ​ការបង្ក្រាប​ក្រុមចោរប្លន់​អាការ ដោយ មិនបាន​ដេក​មិនបាន​ពួន​របស់​កម្លាំង​នគរ បាល លោក ជា​ស្នាដៃ​ថ្មី​មួយទៀត និង​ចូល រួម​កាត់បន្ថយ​សកម្ម​ភាព​ប្លន់​ប្រដាប់អាវុធ មិនមែន​តែ​ក្នុង​រាជធានី​ភ្នំពេញ​នោះឡើយ ប៉ុន្ដែ​កាត់បន្ថយ​បទល្មើស​នៅតាម​បណ្ដា​ខេត្ដ​ផងដែរ ។​


​អធិការនគរបាល​រូបនេះ បាន​បញ្ជាក់ថា ដោយសារតែ​កម្លាំង​សមត្ថកិច្ច​របស់លោក ចុះ​ល្បាត​តាម​មូលដ្ឋាន​ទាំង​យប់នោះ ទើប ធ្វើឱ្យ​ពួកវា មិនមាន​ឱកាស​ចេញ​ប្លន់ ហើយ ក្រោយពី​ការស្រាវជ្រាវ​តាម​ជំនាញ​របស់ខ្លួន ទើប​ឈានទៅដល់​ការបង្ក្រាប​បាន​ទាំង​៣​នាក់​តែម្ដង ។​


​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ នេះ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រគល់ជូន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់​៕

22 (1) 22 (2)

 

Leave a Reply

(*) Required, Your email will not be published