ដេ​វិដ ឆា​ណា​វ៉ា ប្តឹង​សុំ​ដូរ​លោកស្រី​ចៅក្រម​ជំនុំជម្រះ ចាំង ស៊ី​ណាត​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖  លោកស្រី ចាំង ស៊ី​ណាត ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការ​ក្រុងភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​ទី ២០ ខែ​ឧសា​ភា ឆ្នាំ ២០១៣​នេះ បាន​លើក​ពេល​សវនាការ​សំណុំ​រឿ​របស់លោក​ដេ​វិដឆា​ណា​វ៉ា អាយុ ៤១ ឆ្នាំ អតីត​ជា​មេ​ធ​វី ទីប្រឹក្សា​ព្រឹទ្ធសភា​មាន​ឋានៈ​ស្មើនឹង​រដ្ឋលេខាធិការ និង​ជា​វិនិយោគទុន​, លោក​យាន ស៊ីណា អាយុ ៤៤ ឆ្នាំ អតីត​រដ្ឋលេខាធិការ​នៃ​ក្រសួងយុត្តិធម៌ និង​ឈ្មោះ​ប្រាក់ អ៊ូ​ហ្វី ភេទ​ប្រុស​អាយុ ២០ ឆ្នាំ ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​ទៅ​ថ្ងៃក្រោយ​ដោយ​គ្មាន​កាលបរិច្ឆេទ​ច្បាស់លាស់ ដោយសារ​អវត្តមាន ភាគី​ដើមចោទ និង សាក្សី ។​


 
​មូលហេតុ​ដ៏​ចម្បង​នៃ​ការលើក​ពេល​សវនាការ គឺ​ដោយសារតែ​លោក​ដេ​វិដ ឆា​ណា​វ៉ា បាន​ប្តឹង​សុំ​ដូរ ចៅក្រម​ជំនុំជម្រះ​ដោយ​អះអាងថា​លោកស្រី ចាំង ស៊ី​ណាត មិន​អ​ព្យា​ក្រិត មិនអាច​ផ្តល់​យុត្តិធម៌​ជូន​គាត់​បាន​។​
​យោងតាម​ឯកសារ​របស់​តុលាការ បាន​ឲ្យ​ដឹងថា ឈ្មោះ ដេ​វិដ ឆា​ណា​វ៉ា យាន ស៊ីណា និង ប្រាក់ អ៊ូ​ហ្វី ត្រូវបាន​ចោទប្រកាន់​ពីបទ​ហឹ​ង្សា​ដោយ​ចេតនា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយ អ្នកសារព័ត៌មាន​ចំនួន​៥​នាក់ ឲ្យ​រងរបួស ប្រ​ព្រឹ​ត្ក​កាលពី​អធ្រាត្រ​ថ្ងៃទី​១៨ ខែមីនា ២០១៣ ឈានចូល​ថ្ងៃទី​១៩ ខែមីនា ២០១៣ នៅ​សង្កាត់ បឹងរាំង ខ​ណ្ទ​ដូនពេញ រាជធានី​ភ្នំពេញ​។​ ​ឈ្មោះ​ដេ​វិដ ឆា​ណា​វ៉ា និង ប្រាក់ អ៊ូ​ហ្វី ត្រូវបាន​ឃាត់ខ្លួន កាលពី​ថ្ងៃទី​១៩ ខែមីនា ២០១៣ ហើយ​សព្វថ្ងៃនេះ ត្រូវបាន​ឃុំខ្លួន​នៅក្នុង​មន្ទីរ​ពន្ធនាគារ​ព្រៃ​ស​៕

22


​ប្រភព ភ្នំពេញ ប៉ុស្តិ៍​
 

 

Leave a Reply

(*) Required, Your email will not be published