ចិន​ខាតបង់​ទឹកប្រាក់​១​ពាន់​លាន​យេន​ក្នុង​មួយថ្ងៃ​ដោយ​វីរុស​H7N9

, , Leave a comment

​តាម​សមាគម​ក​សិ ដ្ឋា​ន​ចិ​ញ្ចិ​ម​សត្វ នៅ​ចិន​បានឱ្យដឹងថា វិស័យ​កសិកម្ម ចិញ្ចឹមសត្វ​ក្នុងប្រទេស​នេះ​ទទួលរង​ការ ខាតបង់​យ៉ាង​ធំធេង​គឺ​រហូតដល់​៤០​ពាន់ លាន​យេន ស្មើ​៦,៥​ពាន់​លាន​ដុល្លារ​អាមេរិកគឺ​មធ្យម​មួយថ្ងៃ​ចិន​ត្រូវ​ខាត បង់​ទឹកប្រាក់​១​ពាន់​លាន​យេន​ដោយសារ វិ​រុស​គ្រុនផ្ដាសាយ​ប្រភេទ​ថ្មី H7N9 ។​


​ចាប់តាំងពី​ពេល គេ​រកឃើញ​វីរុស H7N9 នៅ​ចុងខែ​មីនា ឆ្នាំ​២០១៣ មន្ដ្រី រដ្ឋាភិបាល​បានសម្រេច​ឱ្យ​បិទទ្វារ​ទីតាំង ទិញដូរ​សត្វ​ចិញ្ចឹម​នៅ​តំបន់​ដែល​រក ឃើញ​វីរុស​នោះ​ក្នុង​គោលដៅ​រារាំង​ទប់ ស្កាត់​កុំឱ្យ​កើតឡើង​កាន់តែ​ធំ​ឡើង ។ កសិក​ដ្ឋា​ន​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន ត្រូវ​សម្លាប់សត្វ​មាន់​ទា​ទាំងអស់​បង្ការ ជំងឺ​គ្រុនផ្ដាសាយ​នោះ ។ មួយវិញទៀត តម្លៃ​ស៊ុតមាន់ ទា ធ្លាក់ចុះ​រហូតដល់​៣០ ទៅ​៤០​ភាគរយ ដោយសារ​វីរុស​H7N9​។ លទ្ធផល​ចុងក្រោយ គឺ​កសិដ្ឋាន​ជាច្រើន ត្រូវ​បិទទ្វារ​ដោយសារ​ខ្វះ​បំណុល និង ប្រាក់​ការ​ខ្ពស់​ពេល​ទៅ​បុល​ធនាគារ​នោះ​។  ទាំងនោះ​ហើយ​បានធ្វើឱ្យ​ម្ចាស់​កសិដ្ឋាន មួយចំនួន​ផ្អាក​សកម្មភាព​ចិញ្ចឹមសត្វ បញ្ចៀស​ការខូចខាត​កាន់តែច្រើន បន្ថែមទៀត ។​


​ក្រុម​អ្នកឯកទេស បានឱ្យដឹងថា ក​សិ ដ្ឋា​ន​នៅ​ចិន​ត្រូវ​ចំណាយពេល​ច្រើន​ទៀត ទើប​អាច​ប្រសើរ​ដូចដើម​។ គិត​មកដល់ វីរុស​H7N9 សម្លាប់​មនុស្ស​៣៣​នាក់​ក្នុង ចំណោម​អ្នក​ដែល​ផ្ទុក​វីរុស​នេះ​១៣០ នាក់​នៅ​ទូទាំងប្រទេស​ចិន ៕

22

 

Leave a Reply

(*) Required, Your email will not be published