គ្រោះថ្នាក់​ចរាចរ​២​ផ្សេងគ្នា​នៅ​អាមេរិក​របួស​១៦០​នាក់​

, , Leave a comment

​យ៉ាងហោចណាស់​ក៏មាន​មនុស្ស​៦០​នាក់ រងរបួស​នៅក្នុង​គ្រោះថ្នាក់​ចរាចរ ពេលដែល​រថយន្ដ​មួយគ្រឿង​បាន​បើក បុក​ក្បួន​ដង្ហែ​តាម​ដងផ្លូវ​រដ្ឋ​វើ​ជី​ញ៉ា​អាមេរិក តាម​ពិធីបុណ្យ​ប្រពៃណី ។​​ហេតុការណ៍​គ្រោះ ថ្នាក់​កើតឡើង​នៅវេលា​ម៉ោង​១៤​និង​១០​នាទី (​ម៉ោង​ក្នុង​តំបន់​) ថ្ងៃទី​១៩ ខែឧសភា ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ។ ពេលនោះ​រថយន្ដ​កា​ឌី​ឡាស់​ផលិត​នៅ ឆ្នាំ​១៩៩៧ បើក​ដោយ​មនុស្ស​មាន​វ័យ​ចំណាស់​ម្នាក់ ក៏​ស្រាប់តែ​បង្កើនល្បឿន​ពេល ទៅជិត​ហ្វូងមនុស្ស​កំពុង​ដង្ហែ​ក្បួន​នៅតាម​ដងផ្លូវ ។ ប៉ូលិស​មិនបាន​ប្រកាស​ពី​អត្ដ សញ្ញាណ​អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​នោះឡើយ​។

 

ក្នុងចំណោម​អ្នករងរបួស​មាន​អ្នក បើកបរ​បង្កហេតុ​នោះដែរ ។ ក្រៅពីនេះ​នៅមាន​អ្នករងរបួស​ធ្ងន់​១៥​នាក់​កំពុង ជួយសង្គ្រោះ​បន្ទាន់ ចំណែក​អ្នក​ដទៃទៀត​ព្យាបាល​នៅនឹងកន្លែង ។ មូលហេតុ​កំពុង តែ​ស្រាវជ្រាវ ។​
​ក្នុង​ថ្ងៃ​ជាមួយ គ្នា​នេះដែរ មន្ដ្រី​ចរាចរ​អាមេរិក​បាន​បើក​ការស្រាវជ្រាវ​គ្រោះថ្នាក់ នៅ​ផ្លូវដែក​ពេលដែល​រថភ្លើង​២​គ្រឿង​បើក​បញ្ច្រាស់ទិស​បុក​គ្នា​ចំ ពេលដែល​មាន មនុស្ស​កកកុញ​បំផុត​បណ្ដាលឱ្យ​រងរបួស​៧០​នាក់ ។ ហេតុការណ៍​គ្រោះថ្នាក់​កើត ឡើង​ស្ថិតនៅ​រដ្ឋ​ខន​និក​ធី​ខាត់​អាមេរិក ។ ហេតុការណ៍​គ្រោះថ្នាក់​នោះបាន​ធ្វើឱ្យ​ការ ធ្វើដំណើរ​ពី​ទីក្រុង​ញូវយ៉ក​ទៅកាន់​ទីក្រុង​ញូ​វ​ហេ​វិ​ន ត្រូវ​ពន្យារពេល ៕

22

 

Leave a Reply

(*) Required, Your email will not be published