គង់ ចាន់​ស្រីមុំ ល្បី​ដល់​គេហទំព័រ​វៀតណាម​ចុះផ្សាយ​ថា ជាប់​ឈ្មោះ​ជាតា​រា​សិច​ស៊ី ក្នុងប្រទេស​កម្ពុជា​

, , Leave a comment

​ថ្មីៗ​នេះ​គេហទំព័រ​របស់ ប្រទេស​វៀតណាម​ឈ្មោះ Vietgiaitri.com បាន​ចុះផ្សាយ​ថា តារា​សម្តែង សាច់​សខ្ចី គង់ ចាន់​ស្រីមុំ បាន​ជាប់​ងារ​ជា​តារា​ស្រី ដែល​សិច​ស៊ី​បំផុត​ប្រចាំ ប្រទេស​កម្ពុជា​។ជាការ​ពិតណាស់ តារា​ស្រី​រាង​តូច​ច្រឡឹង សម្បុរ​សខ្ចី​ដូច​បណ្តូលចេក រូបនេះ មិន​ថា​ការចេញ​ដើរហើរ ទៅណា​មក​ណា ឬ​សម្តែង​ខ្សែភាពយន្ត​នោះទេ នាង​តែងតែ តែងខ្លួន​បែប​យេៗ សិច​ស៊ី លក្ខណៈ​ស្រី​អឺរ៉ុប ជាមួយនឹង​សំភារៈ​ទំនើបៗ ដែល​អ្វី​ទាំងនេះ បានធ្វើ​ឲ្យ​ជីវិត​របស់​នាង កាន់តែ​មាន​ភាព​ហ៊ី​ហា មិន​ចាញ់​តារា​បរទេស​ឡើយ​។​

 

​ថ្វីដ្បិតតែ​តារា​សម្ដែង គង់ ចាន់​ស្រីមុំ មាន​ម្ចាស់​បេះដូង ដែល​គេ​ស្គាល់​ថា ជា​អតីត Freshie Boy គឺ​លោក គីម សីហា ហើយ ក៏ពិតមែន ប៉ុន្តែ​នាង​នៅតែមាន​កន្លង់ និង បុរស​សម្បូរ​ទ្រព្យ​មិនតិច​ទេ​ដែលមាន​បំណង​ចង់ នែបនិត្យ​បុប្ផា​ដ៏ ស្រស់​ក្រពុំ​មួយ​នេះ​។ គេហទំព័រ​របស់​ប្រទេស​វៀតណាម បាន​ចុះផ្សាយ​បន្តទៀតថា តារា​សិច​ស៊ី គង់ ចាន់​ស្រីមុំ កើត នៅ​ថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ១៩៩០ ដែលមាន ដើមកំណើត ក្នុង​ទីក្រុង ភ្នំពេញ​តែម្តង ហើយ ក្នុង​ឆ្នាំ ២០០៧ នាង​បាន​ជាប់​ជា Freshie Girl​។ ដោយសារតែ​សម្រស់ និង​រូបរាង​ដ៏​ស្រ​ឡូ​ន លាយឡំ​នឹង​សមត្ថភាព​ដ៏​ប៉ិនប្រសប់ បានធ្វើ​ឲ្យ​ស្រី​ស្អាត គង់ ចាន់​ស្រីមុំ មានឱកាស​ថត​ខ្សែភាពយន្ត ជាច្រើន បន្តបន្ទាប់​គ្នា ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​នាង កាន់តែ​ទទួលស្គាល់​ពី ទស្សនិកជន​។ មិន​ត្រឹមតែ​ជាតា​រា សម្តែង​ដែលមាន​ឈ្មោះ បោះ​សំឡេង​នោះទេ ពេលនេះ​នាង​ថែមទាំង ជា​តារា​បង្ហាញ​ម៉ូដ ឲ្យ​ទស្សនា​វ​ដ្តី​ជាច្រើន ក្នុងប្រទេស​កម្ពុជា​ទៀតផង​។ គេហទំព័រ​របស់​ប្រទេស វៀតណាម ក៏បាន​ចុះផ្សាយ​ទៀតថា នាង​ជាតា​រា​ស្រី​ដែលមាន សម្រស់​ស្រស់ស្អាត ហើយ សិច​ស៊ី​ជាងគេ ក្នុងប្រទេស​កម្ពុជា​ផងដែរ​៕

22 (1) 22 (5) 22 (4) 22 (3) 22 (2)

 

Leave a Reply

(*) Required, Your email will not be published