កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​៦​គ្រាប់​

, , Leave a comment

​កាលពី​ថ្ងៃទី ២០ ឧសភា កូរ៉េខាងជើង បាន​បន្ដ​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​២​គ្រាប់ ទៀត​ចូលទៅ​តំបន់​សមុទ្រ​ភាគ​ខាងកើត ឧបទ្វីប​កូរ៉េ ។ នេះ​ជាការ​បាញ់​លើក​ទី​៣ ហើយ​ក្នុង​រយៈពេល​៣​ថ្ងៃ​កន្លងមក ដោយ​២​ថ្ងៃមុន​កូរ៉េខាងជើង​ក៏បាន​បាញ់​មី​ស៊ី​ល ៤​គ្រាប់​រួចមកហើយ​ដែរ ។


​រដ្ឋមន្ដ្រី ក្រសួងការពារជាតិ​កូរ៉េ​ខាង ត្បូង​បានឱ្យដឹងថា កូរ៉េខាងជើង​បាន​បាញ់ មី​ស៊ី​ល​២​គ្រាប់​នៅ​ថ្ងៃទី​២០ ឧសភា ហើយ មី​ស៊ី​ល​ដែល​បាន​បាញ់​នោះ​ជា​ប្រភេទ KN-02 ។ កូរ៉េខាងត្បូង​បាន​តាមដាន យ៉ាង​យក​ចិ​ត្ដ​ទុកដាក់​នូវ​សកម្មភាព​ប្រែ ប្រួល​របស់​កូរ៉េខាងជើង ពិសេស​គឺ​ការ បាញ់​បង្ហោះ​មី​ស៊ី​ល​នាពេលនេះ ។


​ដូច្នេះ​កូរ៉េ​ខាង ជើងបាន​បាញ់​មី​ស៊ី​ល ៦​គ្រាប់​ក្នុង​រយៈពេល​៣​ថ្ងៃ​កន្លងមក ។ សារព័ត៌មាន KCNA របស់​កូរ៉េ​ខាង ជើងបាន​ផ្សព្វផ្សាយ​ឱ្យដឹងថា នាពេល​ថ្មីៗ នេះ​គឺជា​ផ្នែក​មួយ​នៃ​ការធ្វើ​សមយុទ្ធ យោធា​ក្នុង​គោលដៅ​ការពារ​អធិបតេយ្យ ភាព​ជាតិ​តែប៉ុណ្ណោះ ។


​សារព័ត៌មាន KCNA បាន​ដកស្រង់ សម្ដី​គណៈកម្មាធិការ​ឯកភាព និង​សន្ដិ ភាព​ជាតិ​កូរ៉េខាងជើង​បានឱ្យដឹង​ថា “​យើងខ្ញុំ​កំពុង​ធ្វើ​សមយុទ្ធ​យោធា​ដើម្បី បង្កើន​សមត្ថភាព​ការពារ​របស់​យើងខ្ញុំ ក្នុង​គោលដៅ​ទប់ទល់​ការធ្វើ​សមយុទ្ធ​ឥត ឈប់ឈរ​របស់​អាមេរិក និង​កូរ៉េ​ខាង    ត្បូង ។ ការធ្វើ​សមយុទ្ធ​ដោយ​បាញ់​មី​ស៊ី​ល ពិត​នេះ​ជា​សិទ្ធិ​របស់​កូរ៉េខាងជើង​ដែល ជា​ប្រទេស​មាន​អធិបតេយ្យភាព​ពេញ លេញ មិន​មានបំណង​គំរាមកំហែង​ដល់ ភាគី​ណាមួយ​នោះឡើយ​”​។


​ពាក់ព័ន្ធ​នឹង​ការ បាញ់​មី​ស៊ី​ល​របស់ កូរ៉េខាងជើង​នេះ កូរ៉េខាងត្បូង​ក៏បាន​ចាត់     វិធានការ​តឹងតែង​សម្រាប់​ការពារ  ខ្លាច កូរ៉េខាងជើង​វាយប្រហារ​ដោយ​ចៃដន្យ ណាមួយ ។ សកម្មភាព​របស់​កូរ៉េ​ខាង ជើង​ក្នុង​ការធ្វើ​អ្វីមួយ​នោះ គ្មាន​អ្នកណា ម្នាក់​អាច​ដឹង​មុន​នោះឡើយ ។​


​សារព័ត៌មាន​យន់ ហាប​របស់​កូរ៉េ ខាងត្បូង​បាន​ផ្សព្វផ្សាយ​ថា កាលពី​ថ្ងៃទី ១៩​ឧសភា កូរ៉េខាងត្បូង​បានដាក់​ពង្រាយ ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល Spike នៅជាប់ ព្រំដែន​កូរ៉េខាងជើង​ក្រោយពេល​កូរ៉េ​ខាង ជើងបាន​សាកល្បង​មី​ស៊ី​ល​២​ថ្ងៃ​ជាប់ៗ​គ្នា​។​


​តំណាង​គណៈ​កម្ម ការ​យោធា​កូរ៉េ​ខាង ត្បូង​បានប្រកាស​ឱ្យដឹងថា កាំជ្រួច​មី​ស៊ី​ល Spike បានដាក់​ពង្រាយ​នៅលើ​កោះ ប៊ី​យ៉ុង​ព្យុង និង​យុង​ព្យុង ។ កាំជ្រួច​មី​ស៊ី​ល ទាំងនោះ​អាច​កម្ទេច​គោលដៅ​សម្ងាត់ និង​គោលដៅ​ចល័ត​របស់​កូរ៉េខាងជើង ។


​កាំជ្រួច​មី​ស៊ី​ល Spike មាន​ទម្ងន់ ៧០​គ​.​ក្រ​អាចធ្វើ​សកម្មភាព​ក្នុង​បរិវេណ ២០​គ​.​ម ។ កោះ​យ៉ុង​ព្យុង​ដែល​ដាក់      ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​នេះ មាន​ចម្ងាយ ពី​កូរ៉េខាងជើង​ប្រមាណ​១០​គ​.​ម​ប៉ុណ្ណោះ​។​


​មន្ដ្រី​យោធា​កូ រ៉េ​ខាងត្បូង​បានប្រកាស ផងដែរ​ថា កូរ៉េខាងជើង​បានដាក់​ពង្រាយ កាំភ្លើង​ធំ​ទំហំ ៧៦,២​មី​លី​ម៉ែត្រ​នៅតាម បណ្ដោយ​ព្រំដែន ។ ក្រៅពីនេះ កូរ៉េ​ខាង ជើង​ក៏បាន​ដាក់ពង្រាយ​កាំភ្លើង​ធំ​ទំហំ ១២២​មិល្លីម៉ែត្រ បាញ់​បាន​២២​គ​.​ម តាម​បណ្ដោយ​ព្រំដែន​ដីគោក ។


​ក្នុង​រយៈពេល​២​ថ្ងៃ​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​៤​គ្រាប់​កាលពី​ថ្ងៃទី ១៩​ឧសភា​កូរ៉េខាងជើង បាន​បាញ់​រយៈ​ចម្ងាយ​ខ្លី​ចេញពី​ឆ្នេរសមុទ្រ ភាគ​ខាងកើត​ប្រទេស​នេះ នេះ​ជាការ បាញ់​បង្ហោះ​លើក​ទី​៩​ហើយ ក្នុង​រយៈ ពេល​២​ថ្ងៃ​កន្លងមក ។


​អ្នកនាំពាក្យ ក្រសួង​ឯកភាព​ជាតិ​កូរ៉េ ខាងត្បូង លោក Kim Hyung-seok បាន ប្រកាសថា “​យើង​ថ្កោលទោស​យ៉ាងខ្លាំង ដល់​សកម្មភាព​រដ្ឋាភិបាល​ទីក្រុង​ព្យុង យ៉ាង ដែល​តែងតែ​ឌឺដង​បង្ក​ភាព​តាន តឹង​នៅក្នុង​តំបន់ ។
​កាលពី​ថ្ងៃទី ១៨​ឧសភា​កន្លងមក កូរ៉េ ខាងជើង​បាន​បាញ់​មិ​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី ។ ក្រសួង​ឯកភាព​ជាតិ​កូរ៉េខាងត្បូង​ក៏បាន ថ្កោលទោស​ពី​ការបាញ់​ខាងលើ ហើយ ត្រូវមាន​វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ។​


​លោក Kim Hyung seok បញ្ជាក់ ទៀតថា យើង​បាន​អំពាវនាវ​ដល់​កូរ៉េ ខាងជើង​ត្រូវតែ​ធានា​ខុសត្រូវ​ពីស​កម្ម ភាព​ឌឺដង​ខាងលើ ។ មកទល់ពេលនេះ មិនទាន់មាន​ព័ត៌មាន​ថា កូរ៉េខាងជើង បាន​សាកល្បង​មី​ស៊ី​ល​ប្រភេទ​ណា និង ដើម្បី​គោលដៅ​អ្វី​នោះឡើយ ។​


​គីម ជុង​អ៊ុន ត្រួតពិនិត្យ​យោធា​ក្រោយ ការបាញ់​មី​ស៊ី​ល​​ប្រព័ន្ធ ផ្សព្វផ្សាយ​របស់​កូរ៉េខាងជើង បាន​ផ្សព្វផ្សាយ​នូវ​រូបភាព​មេដឹកនាំ គីម ជុង​អ៊ុន ទៅ​ត្រួតពិនិត្យ​កងពល​មួយ កាល ពីថ្ងៃ​ទី​២១ ឧសភា ក្រោយពេល​ប្រទេស នេះ​បាន​បាញ់​មី​ស៊ី​ល​ដល់​ទៅ​៦​ដើម បង្ក ការភ្ញាក់ផ្អើល​ជាថ្មី​ក្នុង​តំបន់ ។​


​លោក​គីម ជុង​អ៊ុន បាន​ទៅ​ត្រួត ពិនិត្យ​កងពល​លេខ​៥ នៃ​កម្លាំង​ទាហាន កូរ៉េខាងជើង ។ កន្លងមក​លោក​គីម ជុង​អ៊ុន ក៏បាន​ទៅ​ត្រួតពិនិត្យ​កម្លាំង យោធា​៤​ថ្ងៃ​ជាប់ៗ​គ្នា កាលពី​ខែមេសា ជា​សកម្មភាព​ដើម្បី​តបត​ការធ្វើ​សម យុទ្ធ​បាញ់​គ្រាប់​ពិត​លើ​ដែនសមុទ្រ​របស់ អាមេរិក និង​កូរ៉េខាងត្បូង ។


​សារព័ត៌មាន KCNA បាន​ផ្សព្វផ្សាយ ថា​“​មេដឹកនាំ​គីម ជុង​អ៊ុន បង្ហាញ​ជំនឿ ចិត្ដដ​ល់​កម្លាំង​ទាហាន​ដែល​អាច​ការពារ អធិបតេយ្យភាព​ជាតិ​សង្គមនិយម​ជាទី ស្រឡាញ់​រឹងមាំ​ដូចជា​ដែកថែប​”​។ ​នៅក្នុង​ដំណើរ ត្រួតពិនិត្យ​កម្លាំង យោធា លោក​គីម ជុង​អ៊ុន ក៏បាន​ទៅ ត្រួតពិនិត្យ​បណ្ណាល័យ​, បន្ទប់​ស្រាវជ្រាវ​, សកម្មភាព​ត្រួតពិនិត្យ​ស្បៀងអាហារ ចាំបាច់ និង​បរិយាកាស​រស់នៅ​ឱ្យបាន​សម ស្រប​សម្រាប់​កម្លាំង​ទាហាន​ទាំងអស់ ។


​ការបាញ់​បង្ហោះ​មី ស៊ី​ល និង​ការត្រួត ពិនិត្យ​កម្លាំងយោធា​របស់​មេដឹកនាំ គីម ជុង​អ៊ុន បានធ្វើឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​សាជាថ្មី​ក្រោយ​មួយ រយៈពេល​បាន​ស្ងប់ស្ងាត់ ។ ​ការបាញ់​មី​ស៊ី​ល លើក​នេះ​អាចជា​ការ ចាប់ផ្ដើម​បង្កឱ្យមាន​ភាព​តានតឹង​សា​ជា ថ្មី ក្រោយពេល​កូរ៉េខាងជើង​បានប្រកាស លុបចោល​កិច្ចព្រមព្រៀង​ឈប់​បាញ់​ឆ្នាំ ១៩៥០-១៩៥៣ ក្នុងពេល​ដែលមាន​ភាព តានតឹង​ខ្លាំង​ឡើង​ជាមួយ​កូរ៉េខាងជើង​នា ពេលកន្លងមក ។


​ប៉ុន្ដែ​អ្នក​ឯក ទេស​វិភាគ​យល់ឃើញ  ថា ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង នាពេលនេះ មិន​បង្កឱ្យមាន​ភាព​តានតឹង ដូចជា​ពេលមុន​នោះឡើយ ហើយ​ការ បាញ់​មិន​អមដោយ​សម្ដី​គំរាមកំហែង ដូច​កាលពីមុន​នោះឡើយ ។ មួយ​វិញ ទៀត​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់​កូរ៉េ​ខាង ជើងបាន​ដោះចេញ​ពី​ជើង​ទម្រ​យកទៅ ស្ដុក​ទុក​វិញ ជា​សញ្ញា​មួយ​បញ្ជាក់ថា ភាព​តានតឹង​មិនអាច​កើនឡើង​នោះ ឡើយ ទោះ​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល នាពេលនេះ​ក៏ដោយ ៕

22 (3) 22 (1) 22 (2)

 

Leave a Reply

(*) Required, Your email will not be published