David Beckham ទទួលបាន​ងារ​ជា ” ឳ​ពុក​គំរូ “

, , Leave a comment

​ដូចដែល​យើង​បានដឹង​រួចមកហើយ​ថា អតីត​កីឡាករ​ខ្សែបំរើ David Beckham បានប្រកាស​​ចូលនិវត្តន៍​រួចមកហើយ បន្ទាប់ពី​សាង​ស្នាដៃ​ជាច្រើន​រួចមក ។ Beckham ត្រូវបាន​គេ​ស្គាល់​​ថា​ជា​កីឡាករ ដែលមាន​ទេ​ព្យ​កោសល្យ និង មាន​កាយសម្បទារ​មាំមួន ស្រស់​សង្ហា​។ ថ្មីៗ​​នេះ Beckham ត្រូវបាន​គេ​បោះឆ្នោតអោយ​ជា ឳ​ពុក​គំរូ ដោយ​ការបោះឆ្នោត​របស់​ទស្សនា​​វ​ដ្ដី Hellomagazine ។


​តាម​សំដី​អ្នក​ជិតដិត​របស់ Beckham បាន​ប្រាប់ថា ក្រៅពី​ការប្រកួត និង ការងារ​ទាក់ទង​និងការផ្សាយពាណិជ្ជកម្ម Beckham តែងតែ​ត្រឡប់ទៅផ្ទះ ភ្លាមៗ ហើយ​តែងតែ​ចំណាយពេល​​ជាមួយ​កូន​ទាំង ៤ របស់គេ ។ ដូចដែល​យើង​បានឃើញ​ហើយ អ្នកប្រមាញ់​រូប​មួយណា ក៏​​ថត​បាន​រូប Beckham នៅ​ជាមួយ​កូន​ទាំង ៤ របស់គាត់​ដែរ ។​

 
​អ្នកចូលរួម​ក្នុងការ​បោះឆ្នោត​ម្នាក់ បាន​និយាយថា យើង​ពិតជា​ទទួលស្គាល់ ចំពោះ​លទ្ធផល​​មួយ​នេះ ព្រោះ​វា​ពិតជា​សាក​សម​ពិតមែន ហើយ​យើង​ពិតជា​កោតសរសើរ លោក Beckham​ណាស់ បើទោះបីជា​លោក​រវល់​នឹង ការងារ​យ៉ាងណាក៏ដោយ ក៏​ភាព​ស្និត​ស្នាល និង កាត​ព្វ​​កិ​ច​ជា​ឳ​ពុក​របស់លោក នៅតែ​អាច​ធ្វើបាន​ដោយ​គ្មាន​ផលប៉ះពាល់​ឡើយ ។ ដោយសារតែ​​ហេតុផល​នេះហើយ ទើប​លោក​ទទួលបាន​កា​រ​គាំទ្រ​ពី សំនាក់​អ្នកចូលរួម​បោះ​ឆោ្ន​ត ដែល​​សុទ្ធសឹងតែ​ជា​យុវជន យុវ​វនា​រី ចំនួន ៤០០ នាក់ ៕

25 2522

 

Leave a Reply

(*) Required, Your email will not be published