ប្រើល្បិច​ហៅ​ប្អូនថ្លៃ​មក​កោសខ្យល់​រួច​ចាប់​នាង​រំលោភ​

, , Leave a comment

​ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពី​ប្អូនថ្លៃ​ស្រី​វ័យ​១៤​ឆ្នាំ ប្តឹង​ចោទថា បាន​ព្យាយាម​ចាប់​នាង​រំលោភ​សេពសន្ថវៈ តែ​មិនបាន​សម្រេច កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​២០ឧសភា ២០១៣ បន្ទាប់ពី​ជននេះ​ប្រើល្បិច​ហៅ នាង​ទៅ​កោសខ្យល់​ឱ្យនៅ​ក្នុងផ្ទះ ដែល​ស្ថិតនៅ​ភូមិ​អូរ​ធំ ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខណៈដែល​ប្រពន្ធ​មិន​នៅផ្ទះ​។​


​លោក​សារ៉េត វិ​សេដ្ឋ អធិការរង​ស្រុក​ភ្នំព្រឹក បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ​ញូ សុផល ហៅ​ណុប អាយុ​២៥​ឆ្នាំ និង​ប្អូនថ្លៃ​ស្រី​ជា​ជន​រង គ្រោះ​អាយុ​១៤​ឆ្នាំ ។ លោក​បញ្ជាក់ថា ជនសង្ស័យ​ប្រើ​កម្លាំងបាយ​ដើម្បី ចាប់​ប្អូនថ្លៃ​រំលោភ តែ​នាង​រើបំរះ​រួច ក្រោយពី​ធាក់​ត្រូវជា​ច្រើន​ជើង​ហើយ រត់​ចេញមកក្រៅ​ផ្ទះ​ដើម្បីឱ្យ អ្នកជិតខាង​ជួយ រួច​ដាក់​ពាក្យបណ្តឹង ទៅកាន់​ស្នងការដ្ឋាន​ខេត្ត​។ ក្រោយពី​ទទួល​បណ្តឹង​ភ្លាម លោកស្នងការ​ក៏បាន​បញ្ជា​ឱ្យ​ចុះ​ឃាត់ខ្លួន ជនសង្ស័យ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​តែម្តង​៕

22

 

Leave a Reply

(*) Required, Your email will not be published