ផ្ទុះ​រោងចក្រ​គីមី​ស្លាប់​និង​របួស​ជាង​៣០​នាក់​នៅ​ចិន​

, , Leave a comment

​កាលពី​ថ្ងៃទី ២០​ឧសភា​មាន​ហេតុការណ៍​ផ្ទុះ​រោងចក្រ​ផលិត​រំសេវ​ស្ថិតនៅ​ខេត្ដ សាន​ដុង ។ ការផ្ទុះ​បណ្ដាលឱ្យ​មនុស្ស​១៣​នាក់​ស្លាប់ និង​១៩​នាក់​រងរបួស ។ ​សារព័ត៌មាន​ឆាយ​ណាដេលី​បាន​ផ្សព្វផ្សាយ​ថា ពេល​ផ្ទុះ​រោងចក្រ​មានកម្ម​ករ ៣៤​នាក់​កំពុងធ្វើការ​សម្ពាធ​នៃ​កម្លាំង​ផ្ទុះ​យ៉ាងខ្លាំង​ធ្វើឱ្យ​អគារ ទាំងមូល​ត្រូវ​បាក់ស្រុត ទាំងស្រុង ។ ការផ្ទុះ​នៅវេលា​ម៉ោង​១០​និង​៤៥​នាទី​នៅ​រោងចក្រ​ផលិត​រំសេវ​ផ្ទុះ​របស់ ក្រុមហ៊ុន Poly explosive មន្ដ្រី​ក្នុង​តំបន់​បានឱ្យដឹងថា មាន​រថយន្ដ​ពន្លត់​អគ្គិភ័យ​ដល់ ទៅ​២០​គ្រឿង​រួមទាំង​គ្រឿងចក្រ​ឈូសឆាយ​ដើម្បី​រក​ជនរងគ្រោះ​កប់​ក្រោម អគារ បាក់បែក​នោះ ។ សាកសព​១៣​នាក់​ត្រូវបាន​អូស​ចេញពី​គំនរ​បាក់បែក​។


​សន្ដិសុខ​មួយរូប បាន​បញ្ជាក់ថា “​ពេល​ខ្ញុំ​ទៅដល់​ផ្លាស់​វេន​យាម ក៏​ស្រាប់តែ មាន​ហេតុការណ៍​ផ្ទុះ​នោះ​កើតឡើង ហើយ​ផ្ទុះ​ចេញពី​ជាន់​ទី​៣​នៃ​អគារ ។ សន្ដិសុខ ត្រកូល​លី​បានធ្វើការ​នៅក្នុង​រោងចក្រ​នេះ​រយៈពេល​២៦​ឆ្នាំកន្លងមក ហើយ​នេះ​ជា សោកនាដកម្ម​ទ្រង់ទ្រាយ​ធំ ។ មូលហេតុ​បណ្ដាលមកពី​ខុស​បច្ចេកទេស​។ រោង ចក្រ​រង​ការផ្ទុះ​ឆេះ​នេះ​ផលិត​រំសេវ​ផ្ទុះ​សម្រាប់​វិស័យ​ឧស្សាហកម្ម ខួង​យក​រ៉ែ​ដែល ត្រូវកម្ទេច​ផ្ទាំង​ថ្ម​ធំៗ​នោះ ៕

22

 

Leave a Reply

(*) Required, Your email will not be published