ភ័ស្តុតាង​បានបញ្ជាក់​ថា សេ​ឡេ​ណា​ទៅ​ដេក​ផ្ទះ​ចា​ស្ទី​ន

, , Leave a comment

​ពេលនេះ​គេ​កាន់តែ​ឃើញ​មាន​ភ័ស្តុតាង​ច្រើន​បន្តទៀត​បានបង្ហាញ​ថា សម្ព័ន្ធភាព​សាជាថ្មី​រវាង​តារាចម្រៀង​ប្រុស​ក្មេង​ជាតិ​កាណាដា ចេ​ស្ទី​ន ប៊ី​បឺ​រ និង​តារា​សម្តែង​ស្រី​នាង​សេ​ឡេ​ណាហ្គូ​មេស​នោះ​កាន់តែច្បាស់​ឡើងៗ​។​


​យ៉ាងណាមិញ​អ្នកឃើញ​នូវ​ហេតុការណ៍​សំខាន់​ដំបូង​របស់​ពួកគេ​នោះ​គឺ គ្រីស្ទី​ណា ម៉េ​កឡា​ទី​ជា​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ម្នាក់​បានឃើញ​ពួកគេ​កំពុងតែ អង្គុយ​ជាមួយគ្នា​នៅក្នុង​កម្មវិធី​ផ្តល់រ​ង្វាន់​មួយ​ឈ្មោះថា Billboard Music Awards នៅ​ទីក្រុង​ឡាស​វេ​ហ្គាស​កាលពី​ថ្ងៃអាទិត្យ​ដោយ​សភាព​ល្អូកល្អិន​នឹង​គ្នា ណាស់​។ ដូច្នេះហើយ​បានជា​គ្រីស្ទី​ណា ម៉េ​កឡា​ទី​បាន​ថតរូប​ពួកគេ​ដោយបាន​សរសេរថា «Come & Get It» ដែល​វា​ជា​ទិដ្ឋភាព​ពួកគេ​កំពុង​អង្គុយ​នោះ​។​


​តារា​សម្តែង​ស្រី​វ័យ​២០​ឆ្នាំ​និង​អ្នកចម្រៀង​ប្រុស​វ័យ​១៩​ឆ្នាំមាន ឱកាស​សាសង​គ្នា​ឡើងវិញ​នេះ​ក៏​ដោយសារតែ​មិត្ត​ប្រុស​ថ្មី​របស់​នាង ហ្គូ​មេស​បាន​វិលត្រឡប់​ទៅ​ក្រុង​ឡូ​ស​អេ​ន​ជឺ​លេស​វិញ​ផងដែរ​។ កាលពី​ព្រឹក​ថ្ងៃ​អង្គារ​កន្លងមក​គេ​បាន​ប្រទះឃើញ​នាង​ហ្គូ​មេស​បាន​ដើរ ចេញពីផ្ទះ​របស់​តារាចម្រៀង ចេ​ស្ទី​ន ប៊ី​បឺ​រ ទាំង​ព្រលឹម​នៅ​តំបន់​កាឡា​បា​សាស ហើយ​នៅ​យប់​ថ្ងៃ​អង្គារ​នោះដែរ​សារព័ត៌មាន E! News បាន​រាយការណ៍​ថា បានឃើញ​ពួកគេ​ទាំងពីរ​កាន់​ដៃ​និង​បណ្តើរគ្នា​ឲ្យ​ត្រសង​នៅ​ក្លិប Supperclub ក្នុង​តំបន់​ហូលីវូដ​៕

252

 

Leave a Reply

(*) Required, Your email will not be published