សមរភូមិ​បង្ហូរឈាម​នៅ​al-Qussair​ប្រទេស​ស៊ី​រី​ស្លាប់​៩៥​នាក់

, , Leave a comment

​ក្រុម​សង្កេត ការណ៍​សិទ្ធិមនុស្ស​ស៊ី​រី មូលដ្ឋាន​នៅ​អង់គ្លេស​បាន​ថ្លែង​កាលពី ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៣​ថា សមរ ភូមិ​រយៈពេល​៤៨​ម៉ោង​នៅ​ទីប្រជុំជន​al- Qussair ប្រទេស​ស៊ី​រី​បាន​បណ្ដាលឱ្យ​បាត់បង់​ជីវិត​៩៥​នាក់ ក្នុងនោះ​២៣​នាក់​ជា សកម្មប្រយុទ្ធ​ក្រុម​ហេ​បូ​ឡាស៍ ។


​ប្រភព​នេះ​បា​នប ន្ដ​ថា ជន​ស៊ីវិល​៤ នាក់​, ក្រុម​សកម្មជន​ប្រយុទ្ធ​៥៦​នាក់​, កម្លាំង​រដ្ឋាភិបាល​១២​នាក់ និង​សកម្ម ប្រយុទ្ធ​មកពី​ក្រុម​ហេ​បូ​ឡាស៍​លី​បង់​២៣ នាក់​បាន​ស្លាប់​នៅក្នុង​សមរភូមិ​យ៉ាង បង្ហូរឈាម​ខាងលើនេះ។​


​កម្លាំង​ទាហានរ ដ្ឋា​ភិ​បាល​បាន​បើក យុទ្ធនា​ឆ្ពោះ​ចូលទៅ​កាន់​ទីក្រុង​al-Qus sair កាលពី​រសៀល​ថ្ងៃទី​២០ ខែឧសភា បន្ទាប់ពី​គ្រប់គ្រង​តំបន់​ជិត​នោះ ក្នុង យុទ្ធនាការ​រយៈពេល​៤៨​ថ្ងៃ​របស់ខ្លួន ។

ក្រុម​សកម្មជន​បាន អះអាងថា ក្រុម សកម្មប្រយុទ្ធ​ហេ​បូ​ឡាស៍​លី​បង់​បាន​វាយ ប្រហារ​ជាមួយ​កម្លាំង​រដ្ឋាភិបាល​នៅ​ទី ប្រជុំជន al-Qussair បណ្ដាលឱ្យមាន អ្នក​បាត់​បង់ជីវិត​ទាំង​ជន​ស៊ីវិល​, កងទ័ព រដ្ឋាភិបាល និង​ក្រុម​សកម្មប្រយុទ្ធ​ជិត ១០០​នាក់​នេះ ។

កម្លាំង​ឧទ្ទាម​នៅ al-Qussarir​នេះ ត្រូវ​ទំនុកបម្រុង​ឧបត្ថម្ភ​ដោយ​ក្រុម សាឡា​ហ្វី ស្ថិតនៅ​ភាគ​ខាងជើង និង​ភាគ ខាងកើត​ទីក្រុង​ទ្រី​ប៉ូ​លី ក្នុង​ទឹកដី​លី​បង់ ។

កាលពី​២​ថ្ងៃ​កន្លង ទៅនេះ ការប៉ះទង្គិច  គ្នា​រវាង​ក្រុមគាំទ្រ​ប្រធានាធិបតី​ស៊ី​រី លោក​បា​សា អាល់​អាសាដ នឹង​ក្រុម សកម្មប្រយុទ្ធ​មូស្លីម​និកាយ​សាន់​នី​ស្ថិត នៅតាម​ជ្រលង​ភ្នំ​ទ្រី​ប៊ូ​លី​របស់​លី​បង់ ជាហេតុ​បណ្ដាលឱ្យមាន​ការប្រយុទ្ធ​គ្នា នៅ​ទីប្រជុំជន​al-Qussair​នាពេលនេះ​ពី សំណាក់​ទាហាន​រដ្ឋាភិបាល ។ ការប៉ះទង្គិច​នៅតាម​ជ្រលង​ភ្នំ​នោះបាន​អូស បន្លាយ​ពេលវេលា​រហូត​មកដល់​ថ្ងៃ​ចន្ទ  ដោយ​សម្លាប់​មនុស្ស​៣​នាក់ និង​ជាង​៤០ នាក់​ទៀត​ទទួលរង​របួស ៕

25 258

 

Leave a Reply

(*) Required, Your email will not be published