អ្នក​រើស​អេតចាយ​ម្នាក់​បានស្លាប់ ដោយសារ​ទាស់​ពាក្យសម្តី​គ្នា

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ អ្នក​រើស​អេតចាយ​ម្នាក់​ត្រូវបាន​ភាគី​ទំនាស់​ចាក់​នឹង​កាំបិត​ស្លាប់ ដោយសារតែ​មានទំនាស់​ពាក្យសម្ដី​ជាមួយគ្នា​កាលពី​វេលា​ម៉ោង​ប្រមាណ ១១ និង ៥០ នាទី ព្រឹកថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៣ នេះ​ស្ថិតនៅ​តាមផ្លូវ លេខ ៤៩ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ពោល​ស្ថិតនៅ​ខាងក្រោយ ក្រសួង​ធនធានទឹក​ចាស់​។​


​សេចក្ដីរាយការណ៍ ពី​កន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់ បាត់បង់​ជីវិត​នេះ មិនទាន់​ស្គាល់ អត្ដ​សញ្ញាណ​នៅឡើយ​ទេ ប៉ុន្ដែ​មាន​អាយុ​ជិត ៣០​ឆ្នាំ ហើយ​មុខរបរ ជា​អ្នក​រើស​អេតចាយ ។ ដោយឡែក​ជនបង្ក វិញ ក៏​មិនទាន់​ស្គាល់​អត្ដ​សញ្ញាណ​ដែរ ប៉ុន្ដែ​បាន​រត់គេចខ្លួន បាត់​ក្រោយ​កើតហេតុ ។ យ៉ាងណាក៏ដោយ មន្ដ្រី នគរបាល​ព្រហ្មទណ្ឌ​មួយរូប បានឱ្យដឹងថា អត្ដ​សញ្ញាណ ជនបង្ក ត្រូវបាន​សមត្ថកិច្ច​កំណត់​រួចហើយ និង​កំពុង តាម​ចាប់ខ្លួន​៕

22-7

 

Leave a Reply

(*) Required, Your email will not be published