រាជធានីភ្នំពេញ ៖ កម្មករសំណង់និងម៉ាស៊ីនត្រជាក់៥នាក់បានរងរបួសធ្ងន់ធ្ងរត្រូវ បានគេដឹកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗខណៈដែលកម្ម ករទាំង៥នាក់នេះ អង្គុយលើរន្ទាដើម្បីជួសជុលម៉ាស៊ីនត្រជាក់ ប៉ុន្ដែចៃដន្យត្រូវបាក់រន្ទាធ្លាក់ដល់ដីក្នុងកម្ពស់ជាង ៥ម៉ែត្រ ។
ហេតុការណ៍ខាងលើ នេះបានកើតឡើង នៅម៉ោង៣និង២០នាទីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣នៅការដ្ឋានសំណង់ របស់ក្រុមហ៊ុនសូទូស្សលក់រថយន្ដម៉ាស្ដារ ឋិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
មន្ដ្រីនគរបាល ខណ្ឌពោធិ៍សែនជ័យបាន ឱ្យដឹងថា កម្មករទាំង៥នាក់ដែលរងរបួស ដោយបាក់រន្ទាធ្លាក់ដល់ដីមានឈ្មោះ១- ថឹម ធឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខ របរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋាន ខាងលើ,២-រុណ ពិសិដ្ឋ ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅភូមត្រញំងល្វា សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ,៣-កឹម សេន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានខាងលើ,៤- ផល្លី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិ-សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និង៥ឈ្មោះ ប៊ុនថោន ភេទប្រុស អាយុ២៦ឆ្នាំ មុខ របរជាងម៉ាស៊ីនត្រជាក់ មានទីលំនៅ ភូមិ-សង្កាត់ទឹកថា ខណ្ឌសែនសុខ ។ បន្ទាប់ពីរងរបួសធ្ងន់ធ្ងរកម្មករទាំង៥នាក់ នេះត្រូវបានគេដឹកយកទៅសង្គ្រោះនៅ មន្ទីរពេទ្យព្រះកុសុមៈនិងមន្ទីរពេទ្យ កាល់ម៉ែត ។
មន្ដ្រីនគរបាល ដដែលបានឱ្យដឹងទៀតថា យោងតាមសេចក្ដីរាយការណ៍ពីកម្ម ករធ្វើសំណង់នៅការដ្ឋានខាងលើបានឱ្យ ដឹងថា នៅមុនពេលកើតហេតុកម្មករ ទាំង៥នាក់ខាងលើនេះបានធ្វើសំណង់ផង និងធ្វើប្រព័ន្ធខ្សែម៉ាស៊ីនត្រជាក់ផងហើយ នៅពេលរំកិលរន្ទាចុះឡើងៗ ធ្វើឱ្យរន្ទា នោះបាក់ស្រ៊ុបធ្លាក់កម្មករនោះមកដី បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរតែម្ដង ។
បច្ចុប្បន្នកម្មករទាំង៥នាក់កំពុងត្រូវ បានសង្គ្រោះនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យកាល់ម៉ែត ដែលមកដល់ ពេលនេះគ្រូពេទ្យបានប្រាប់ថាពួកគេបាន រួចផុតពីការស្លាប់ហើយគ្រាន់តែរង របួសបាក់ដៃបាក់ជើងគ្រេចចង្កេះខ្លះៗ តែប៉ុណ្ណោះ ៕