ព្រីម លីហ្សា នៅតែ​សម្ញែង​សម្ភារ​និយម និង​ម៉ូដ​សម្លៀកបំពាក់​ថ្លៃៗ​ដដែល​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ក្រៅពី​បង្ក​ការចាប់អារម្មណ៍​ដល់​ម​ហា​ជន​ពី​ស្ទីល​ចំហ​ដើមទ្រូង​សិច​ស៊ី​ដែល​គួរ​ឲ្យ​បុរសៗ​ខ្នាញ់​ស្រក់ទឹកមាត់​នោះ តារា​សម្តែង​កូនកាត់​បី​សាសន៍​នាង ព្រីម លីហ្សា ក៏បាន​បង្កើន​ការទាក់ទាញ​ពី​ការតុបតែង​ខ្លួន​ជាមួយ​ការប្រើប្រាស់ សម្ភារ​និយម និង​ម៉ូដ​សម្លៀកបំពាក់​ថ្លៃៗ​ផងដែរ ដល់​ថ្នាក់​មហាជន​ដាក់​រហស្សនាម​ឲ្យ​ថា នាង​ជាតា​រា​កាលី​ប​ជាងគេ​នៅក្នុង​ពិភព​តារា​ស្រុក​ខ្មែរ​។​


​យ៉ាងណាមិញ​ភាព​ហ៊ឺហា​និង​រូបភាព​សិច​ស៊ី​ចំហ​ដើមទ្រូង​របស់​តារា​សម្តែង​កូនកាត់​បី​សាសន៍​នាង ព្រីម លីហ្សា បន្ទាប់ពី​នាង​ទទួលបាន​ពានរង្វាន់​លេខ​២ ជា​តារា​សម្រស់​ធម្មជាតិ​ក្នុង​កម្មវិធី “The Secret of The Night” នៅ​ប្រទេស​វៀតណាម​កាលពី​ចុងឆ្នាំ​២០០៩ ដែលមាន​បេ​ក្ខ​នារី​ចូលរួម​មកពី​១២​ប្រទេស​នោះមក​និង​ក្រោយ​ការថត​ស្ប៉ត ផ្សព្វផ្សាយ​ពាណិជ្ជកម្ម អាវទ្រនាប់​ដោយ​ចំហ​ដើមទ្រូង​ស្ទើរ​ឃើញ​កេរ្តិ៍ខ្មាស​ស្ត្រី​ទាំងស្រុង នោះ​។​


​ជាមួយ​ភាពលេច​ធ្លោ ព្រីម លីហ្សា ក៏បាន​អះអាងថា​៖ «​ក្នុងនាម​ខ្ញុំ​ជា​តារា​មួយរូប​ខ្ញុំ​ចូលចិត្ត​ធ្វើ​អ្វីដែល​ប្លែកៗ តែ​មិន​ដើម្បី​បង្កើន​នូវ​ភាព​ទាក់ទាញ​នោះ គឺ​គ្រាន់តែ​ចង់បង្ហាញ​មហាជន​ពិសេស​បរទេស​ឲ្យ​ដឹងថា តារា​ខ្មែរ​ក៏មាន​លទ្ធភាព​ដូច​តារា​បរទេស​ដែរ ហើយ​អ្វីដែល​ប្លែក​នេះ​ខ្ញុំ​នឹងធ្វើ​វា​ឲ្យ​មាន​រាល់​ឆ្នាំ​មួយឆ្នាំ មួយ​ម៉ូដ​»​។ នាង​ប្រាប់​ឲ្យ​ដឹងថា​៖«​ខ្ញុំ​ធ្លាប់​ស្លៀកពាក់​រ៉ូ​ប​មួយឈុត ក្នុងតម្លៃ​៥.៧០០​ដុល្លារ​កាលពី​អំឡុង​ឆ្នាំ​២០១០ លុះ​កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ​នៅក្នុង​កម្មវិធី​អាណាចក្រ​តារា​ខ្ញុំ​បាន​ស្លៀក​រ៉ូ​ប​ពណ៌ ស្លាបកំភេម​ប៉ាក់​ឌិន​អង្កាំ​មាន​ពន្លឺ​ផ្លេកៗ​វៀល​ក​ចំហ​ទ្រូង ខ្ញុំ​កុម្ម៉ង់​មកពី​ប្រទេស​ថៃ​តម្លៃ​២ ៨០០​ដុល្លារ​»​។ ប៉ុន្តែ​នាង​បញ្ជាក់ថា បើ​និយាយ​ទៅ​កាលពី​ថ្ងៃ​កម្មវិធី​អាណាចក្រ​តារា នៅក្នុង​ឆ្នាំ​២០១២​នោះ ខ្ញុំ​អាច​និយាយបានថា បើ​សរុប​ទាំង​ទ្រនាប់ជើង​និង​គ្រឿង​តុបតែង​ខ្លួន​រាត្រី​នោះ​តម្លៃ​ដល់​ទៅ ជិត​មួយ​ម៉ឺន​ដុល្លារ​ឯណោះ ។ នាង​បន្ថែមទៀតថា សម្រាប់​ឆ្នាំ​២០១៣​នេះ ខ្ញុំ​កំពុងតែ​ត្រៀម​ចេញ​ម៉ូដ​រ៉ូ​ប​ថ្មី​ប្លែក​មួយទៀត​ដែលមាន​តម្លៃ​ជិត ១​ម៉ឺន​ដុល្លារ​។​


​យ៉ាងណាក៏ដោយ ទស្សនិកជន​តិចតួច​បំផុត​ដែល​ជឿថា តារា​ខ្មែរ​ហ៊ាន​លេង​ម៉ូដ​សម្លៀកបំពាក់​មួយឈុត​តម្លៃ​ជាង​៥​ពាន់​ដុល្លារ ដោយ​ពួកគេ​លើកឡើង​ត្រង់ៗ​ថា បើ​ពឹង​ផ្អែកលើ​ប្រាក់ចំណូល​ពី​សិល្បៈ​នោះ​នៅមានកម្រិត​ទាប​នៅឡើយ​ពោល គឺ​នៅ​ទាប​ជាង​តម្លៃ​ខ្លួន​តារា​ហូលីវូដ ឆ្ងាយ​ណាស់​។​ ​នាង​ព្រីម លីហ្សា ទទួលស្គាល់​ផងដែរ​ថា​៖«​ដូច​បងប្អូន​ដឹង​ស្រាប់​ហើយ​តម្លៃ​ខ្លួន​ពី​ការ សម្តែង​របស់​តារា​ខ្មែរ​យើង​នៅមាន​ទីផ្សារ​ទាប​មែន​បើ​ប្រៀប​ទៅនឹង​តម្លៃ សម្លៀកបំពាក់​នោះ​ពិតជា​មិនមាន​លទ្ធភាព​ទិញ​មកប្រើប្រាស់​ឬ​ពាក់​វា មែន​»។ នាង​បាន​អះអាងថា​៖«​សម្រាប់​ខ្ញុំ ខ្ញុំ​ពិតជា​ហ៊ាន​ស្លៀក​រ៉ូ​ប​មួយឈុត​តម្លៃ​ថ្លៃ​ដល់​ទៅ​រាប់ពាន់​ដុល្លារ មែន តែមាន​កម្មវិធី​ខ្លះ​ទាំង​សម្លៀកបំពាក់​និង​ការតុបតែង​ខ្លួន​ដល់​ទៅជិត មួយ​ម៉ឺន​ដុល្លារ​ក៏មានដែរ ហើយ​រ៉ូ​ប​តម្លៃ​៩​ពាន់​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៣​នេះ​ក៏​កំពុង​ច្នៃ​ជិត រួចហើយ​ដែរ​»​។​


​តារា​សម្តែង​កូនកាត់​បី​សាសន៍​ដែល​ពុំ​សូវ​មាន​វត្តមាន​ការងារ​ស​ម្តែ​ង ក្នុងស្រុក​នាង ព្រីម លីហ្សា បានបញ្ជាក់​ទៀតថា​៖ «​ដ្បិតថា​ខ្ញុំ​ជា​តារា​ខ្មែរ និង​មិនសូវមាន​សកម្មភាព​ស​ម្តែ​ង​នៅក្នុង​ស្រុក​ច្រើន​ប៉ុន្តែ​ការសម្តែង របស់ខ្ញុំ​ក្រៅប្រទេស​មាន​ច្រើន​ដូច្នេះ​ចំណូល​ខ្ញុំ​ក៏​គួរសម​ដែរ អាច​នឹង​ទិញ​របស់របរ​ថ្លៃៗ​ប្រើ​បាន​»​។​ យ៉ាងណា របស់​ប្រើប្រាស់​ដែល​តារា​កូនកាត់​បី​សាសន៍​កំព្រា​ឪពុក​ទិញ​មក​ប្រើ ប្រាស់​បង្អួត​គេ​នោះ​ក៏​មិនមែន​នាង​ទុក​ប្រើ​រហូត​ខូចខាត​ទៅវិញ ដោយ​កប់​លុយ​រាប់ពាន់​ម៉ឺន​រហូត​នោះដែរ ដោយ​នាង​ប្រាប់ថា​៖«​គ្រប់​របស់របរ ដែល​ខ្ញុំ​ទិញ​មកប្រើប្រាស់​ដូចជា រ៉ូ​ប និង​ម៉ូដ​សម្លៀកបំពាក់​ថ្លៃ​ខ្ពស់ៗ​នោះ​យ៉ាងច្រើន​ខ្ញុំ​ស្លៀកពាក់​តែ​បី ដង​ហ្នឹង​អស់ហើយ ខ្ញុំ​យក​វា​ទៅ​ដាក់​ដេញថ្លៃ​នៅ​ប្រទេសជិតខាង ហើយ​មាន​ទាំង​ចំណេញ​ទៀត​ក៏មានដែរ​»​។ ជាមួយ​ការបង្ហាញ​ហេតុផល​នោះ នាង​ព្រីម លីហ្សា​ក៏​ឲ្យ​ដឹង​ទៀតថា​៖«​ថ្មីៗ​នេះ​ខ្ញុំ​ទើបតែ​ទិញ​វ៉ែនតា​១ តម្លៃ​ដល់​ទៅ​ជាង​១​ពាន់​ដុល្លារ​ឯណោះ​»៕

14-21 (3) 14-21 (2) 14-21 (1) 14-21 (4)

 

Leave a Reply

(*) Required, Your email will not be published