ពេលដែល​កាត់សេចក្តី​ឲ្យ​កីឡាករ ជាម អា​ដាំ​ឈ្នះ​អ្នកទស្សនា​សាទរ​ដោយ​ដប​ទឹក​សុទ្ធ​

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ ប្រិយមិត្ត​អ្នក​ស្នេហា វិស័យ​កីឡាប្រដាល់ ក្បាច់គុណ​ខ្មែរ​បុរាណ​យ៉ាងច្រើន បាន​សម្តែង​នូវ​ក្តី មិន​ពេញ​យ៉ាងខ្លាំង ចំពោះ​ការកាត់ក្តី របស់​ចៅក្រម ហើយ​លោក ម៉ា សេរី ឡើង​ប្រកាស​លទ្ធផល ឲ្យ​កីឡាករ ជាម អា​ដាំ ជា​អ្នកទទួលបាន​ជ័យជំនះ លើក​កីឡាករ ផល សុផាត នៅក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ដណ្តើម​ខ្សែរ​ក្រ​វ៉ាត K-Cement បើទោះបី​កីឡាករ​ជាម​អា​ដាំ វាយ​ខុស​លក្ខន្តិក​នៃ ការប្រកួត​យ៉ាងណាក្តី​។​

 

​បើតាម​រយៈ​ផ្សាយ​ផ្ទាល់​នៃ​ការប្រកួត ដណ្តើម​ម្ចាស់​ខ្សែក្រវាត់ K cement រវាង ជាម អា​ដាំ និង​ផល សុផាត កាលពី​ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៣ កន្លងទៅនេះ គេ​ឃើញ​ទស្សនិកជន​ជាច្រើន បាន​យក​ដប​ទឹក​សុទ្ធ គប់​ក្បាល​លោក​ម៉ា សេរី ដែល​ឡើង​ប្រកាស លទ្ធផល​លើស​ង្វៀន​។ បន្ទាប់ពី​ទទួលបាន​កាដូ ដប​ទឹក​សុទ្ធ​ជាច្រើន​ហើយ លោក​ម៉ា សេរី បាន​ថ្លែងថា ប្រសិនបើ​អ្នកណា​មិន​សុខចិត្ត អាច​ធ្វើជា​ដាក់ពាក្យ ប្តឹង​ជំនា​ស់ ហើយ​ថា ការធ្វើ​បែបនេះ​គ្រាន់ តែ​ជាការ​បំផ្លាញ អនាគត​កីឡាករ ផល សុផាត ប៉ុណ្ណោះ​។​


​ទោះ​យ៉ាង​ក៏ដោយ​ក៏​មិនអាច​ទំនាក់ទំនង​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ ប្រដាល់​កម្ពុជា ដើម្បី​សុំ​ការពន្យល់​បំភ្លឺ​បញ្ជាក់​ឲ្យ​ច្បាស់​ថា តើ​ការ​វាយ​ពីក្រោយ​បែបនេះ វា​ត្រូវ​តាម​លក្ខ​និ្ត​ក ច្បាប់​កីឡាប្រដាល់ ឬ​យ៉ាងណា​? តែ​គួរ​ឲ្យ​សោកស្តាយ​ទូរ​សព្ទ័​របស់លោក តែម ម៉ឺន ដែល​ធ្លាប់ប្រើ​ទូរស័ព្ទ​ចូល​ហើយ​តែ​គ្មាន​អ្នកទទួល​។​


​សូមជម្រាបថា នេះ​ជា​លើក​ទី​៣ ហើយ​ដែល​គេ​មើលឃើញ នូវ​ការ​កាត់​អយុត្តិធម៌ លើក​ទី ១ បង្ក​ឲ្យ​មានការ​ប្រកួត​មិន​ប្រក្រតី​រវាង​កីឡាករ​ជ័យ កុសល និង​កីឡាករ​បរទេស លើក​ទី​២ មិន​សុក្រឹត​ក្នុង ការប្រកួត​រវាង​កីឡាករ សៅ ប៊ុន​នឿន​និង កីឡាករ យឹម ឌៀប កាលពី​ថ្ងៃអាទិត្យ ទី​០៣ ខែ មីនា ឆ្នាំ​២០១៣ និង​លើក​ទី ៣ នេះ គឺ​រវាង យ​ជាម អា​ដាំ​ឈ្នះ​ផល សុផាត តែម្តង​៕

13-21

 

Leave a Reply

(*) Required, Your email will not be published