ប្តី​កំណាច​ឲ្យ​តែ​ស្រវឹង​ម្តងៗ បង្ក​អំពើហិង្សា​ក្នុង​គ្រួសារ ហើយ​ចុងក្រោយ​ដុត​សម្លាប់​ប្រពន្ធ​ទាំង​រស់​

, , Leave a comment

​ខេត្ដ​កំពង់ចាម ៖ ប្ដី​កំណាច​បាន​យក​សាំង​ចាក់​ដុត​ប្រពន្ធ​ទាំង​រស់ បណ្ដាលឱ្យ ស្ដ្រី​ជា​ប្រពន្ធ​រងរបួស​រលាករ​លួ​យ ចាប់ពី​ត្រឹម​ក​ចុះក្រោម ហើយ​ត្រូវបាន​សាច់ញាតិ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ភ្លាមៗ កាលពី​វេលា​ម៉ោង​៨​និង​១៥ នាទី​យប់ ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៣ នៅក្នុង​ភូមិ​-​ឃុំ​សំបូរ ស្រុក​បាធាយ ខេត្ដ​កំពង់ចាម ។  


​ស្ដ្រី​រងគ្រោះ​មានឈ្មោះ ឡៃ សាវឿន អាយុ​២៥​ឆ្នាំ ចំណែក​ជនដៃដល់​ជា​ប្ដី​មានឈ្មោះ ដន ស្នា អាយុ​២៨​ឆ្នាំ មានកូន​ស្រី​៣​នាក់ ហើយ​បុរស​ជា​ប្ដី​ឱ្យតែ​ស្រវឹងស្រា​ម្ដងៗ តែងតែ​រករឿង​វាយ​ទាត់​ធាក់​ប្រពន្ធ​កូន​ស្ទើរ​រាល់ថ្ងៃ ។ នៅ​មុនពេល​កើតហេតុ បុរស​ជា​ប្ដី​រូបនេះ មិន​ត្រឹមតែ​វាយ​ទាត់​ធាក់​ប្រពន្ធ​កូន ប៉ុណ្ណោះ​ទេ ថែមទាំង​យក​សាំង​មកចាក់ ស្រោច​លើ​ប្រពន្ធ​ដុត​ថែមទៀត ។


​បុរស​ជា​ប្ដី​នៅពេល​ចាក់​សាំង​ដុត​ប្រពន្ធ​ហើយ​នោះ បាន​ព្យាយាម​ជិះ ម៉ូតូ​គេចខ្លួន តែ​ត្រូវ​កម្លាំង​នគរបាល ប៉ុស្ដិ៍​ជិះ​ដេញតាម​ពីក្រោយ​កៀកៗ​ធ្វើឱ្យ ជនសង្ស័យ​ផ្ដួល​ម៉ូតូ​ចោល រួច​រត់គេច ខ្លួន​ចូលក្នុង​ព្រៃ​បាត់​តែម្ដង ។ ចំណែក ស្ដ្រី​រងគ្រោះ​ត្រូវបាន​សាច់ញាតិ និង​អ្នក ជិតខាង​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ទាំងយប់ ៕

12-21
​ប្រភព​វត្តភ្នំ​
 

 

Leave a Reply

(*) Required, Your email will not be published