នី​ហ្សេ​រី​យ៉ា​ដាក់​បម្រាម​គោចរ​ក្នុង​យុទ្ធនា​ការប្រឆាំង​អ៊ិ​ស្លាម​និយម

, , Leave a comment

​ក្រុង​កា​ណូ ៖ យោ​ធានី​ហ្សេ​រី​យ៉ា​កាលពី​ថ្ងៃ​សៅរ៍​បានដាក់​បម្រាម​គោចរ​២៤​ម៉ោង​នៅក្នុង តំបន់​ជាច្រើន​នៃ​ក្រុង​ភាគ​ឦសាន​មួយ​ខណៈ​ទាហាន​បាន​បង្កើន​យុទ្ធនាការ​មួយ ប្រឆាំងនឹង​ក្រុម​អ៊ិ​ស្លាម​និយម​បូ​កូ​ហា​រ៉ា​ម​ដែល​បាន​បង្ខំ​ឲ្យ​ប្រជាជន​គេច ខ្លួន​ចេញពីផ្ទះ​។​


​នី​ហ្សេ​រី​យ៉ា​បានចាប់ផ្តើម​ប្រតិបត្តិការ​បោសសម្អាត​ក្នុង​សប្តាហ៍​នេះ ដោយ​ដាក់ពង្រាយ​ទាហាន​រាប់ពាន់នាក់​ទូទាំង​រដ្ឋ​បី​ដែល​ប្រធានាធិបតី ហ្គោ​ដ​ឡាក់ ចូ​ណា​ថា​ន់​បានប្រកាស​ស្ថានភាព​គ្រាអាសន្ន​បន្ទាប់ពី​ក្រុម​អ៊ិ​ស្លាម​និយម បាន​ដណ្តើម​កាន់កាប់​ទឹកដី​និង​បណ្តេញ​រដ្ឋាភិបាល​ចេញ​។​


​ក្រុម​ដែល​បាន​និយាយថា ខ្លួន​ចង់​បង្កើត​រដ្ឋ​អ៊ិ​ស្លាម​មួយ​នៅ​ភាគ​ខាងជើង​សម្បូរ​មូស្លីម​របស់ នី​ហ្សេ​រី​យ៉ា​បាន​វាយប្រហារ​ជាច្រើន​ចាប់តាំងពី​ឆ្នាំ​២០១០ ដោយ​កាន់តែ​ព្រហើន​ឡើង​និង​មាន​អាវុធ​កាន់តែ​ល្អ​ក្នុង​ប៉ុន្មាន​ខែ​ថ្មី ៗ​នេះ​។​


​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​អ្នកនាំពាក្យ​យោធា វរសេនីយ៍ឯក សា​គៀរ ម៉ូ​សាបាន​និយាយថា នៅក្នុង​ក្រុង​ម៉ៃ​ឌួ​ហ្គូ​រី នៃ​រដ្ឋ​បូរ​ណូ និង​ជា​មូលដ្ឋាន​រឹងមាំ​របស់​ក្រុម​បូ​កូ​ហា​រ៉ា​ម​បម្រាម​គោចរ​២៤​ម៉ោង​ត្រូវ បានដាក់​នៅក្នុង​សង្កាត់​១២​។​


​ក្នុង​របាយការណ៍​ដោយឡែក​មួយ​យោធា​បាន​អះអាង​ពី​ការសម្លាប់​ភេរ​វករ សង្ស័យ​១០​នាក់​នៅក្នុង​សង្កាត់​ក្រុង​ម៉ៃ​ឌូ​ហ្គូ​រី​មួយ​និង​បាន​ចាប់ខ្លួន មនុស្ស​៦៥​នាក់​ទៀត​ដែល​បាននិងកំពុង​ព្យាយាម​ចូល​ក្រុង​នេះ បន្ទាប់ពី​ភៀសខ្លួន​ពី​ការវាយប្រហារ​ទម្លាក់​គ្រាប់បែក​ផ្លូវអាកាស​ពី កន្លែង​ផ្សេង​។​ ​យោធា​និយាយថា ក្រុម​បះបោរ​ជាច្រើន​នាក់​ត្រូវគេ​សម្លាប់​ក្នុងការ​វាយប្រហារ​ទាំង​៣​រដ្ឋ​៕

11-21

 

Leave a Reply

(*) Required, Your email will not be published