កូរ៉េខាងត្បូង​ដាក់ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ព្រំដែន​ក្រោយ​កូរ៉េខាងជើង​សាកល្បង​មី​ស៊ី​ល​

, , Leave a comment

ក្រុងសេ​អ៊ូ​ល ៖ សារព័ត៌មាន​យិន​ហាប​របស់​កូរ៉េ ខាងត្បូង​បាន​ផ្សព្វផ្សាយ​ថា កាលពី​ថ្ងៃទី ១៩​ឧសភា កូរ៉េខាងត្បូង​បានដាក់​ពង្រាយ ប្រពន្ធ​កាំជ្រួច​មី​ស៊ី​ល Spike នៅជាប់ ព្រំដែន​កូរ៉េខាងជើង​ក្រោយពេល​កូរ៉េខាងជើង​បាន​សាកល្បង​មី​ស៊ី​ល ២​ថ្ងៃ​ជាប់ៗ​គ្នា​។​


​តំណាង គណៈកម្មការ​យោធា​កូរ៉េ​ខាង ត្បូង​បានប្រកាស​ឱ្យដឹងថា កាំជ្រួច​មី​ស៊ី​ល Spike បានដាក់​ពង្រាយ​នៅលើ​កោះ ប៊ី​យ៉ុង​ព្យុង និង​យុង​ព្យុង ។ កាំជ្រួច​មី​ស៊ី​ល ទាំងនោះ​អាច​កម្ទេច​គោលដៅ​សម្ងាត់ និង​គោលដៅ​ចល័ត​របស់​កូរ៉េខាងជើង ។​


​កាំជ្រួច មី​ស៊ី​ល Spike មាន​ទម្ងន់ ៧០​គ​.​ក្រ​អាចធ្វើ​សកម្មភាព​ក្នុង​បរិវេណ​២០​គ​.​ម ។ កោះ​យ៉ុង​ព្យុង​ដែល​ដាក់ ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​នេះ មាន​ចម្ងាយ ពី​កូរ៉េខាងជើង​ប្រមាណ​១០​គ​.​ម​ប៉ុណ្ណោះ​។​ ​មន្ដ្រី​យោធា​កូរ៉េខាងត្បូង​បានប្រកាស ផងដែរ​ថា កូរ៉េខាងជើង​បានដាក់​ពង្រាយ កាំភ្លើង​ធំ​ទំហំ ៧៦,២​មី​លី​ម៉ែត្រ​នៅតាម បណ្ដោយ​ព្រំដែន ។ ក្រៅពីនេះ កូរ៉េ​ខាង ជើង​ក៏បាន​ដាក់ពង្រាយ​កាំភ្លើង​ធំ​ទំហំ ១២២​មី​លី​ម៉ែត្រ បាញ់​បាន​២២​គ​.​ម តាម​បណ្ដោយ​ព្រំដែន​ដីគោក ។​


​ក្នុង​រយៈពេល​២​ថ្ងៃ​កូរ៉េខាងជើង​បាញ់ មី​ស៊ី​ល​៤​គ្រាប់​ ​កាល ពីថ្ងៃ​ទី​១៩​ឧសភា​កូរ៉េខាងជើង បាន​បាញ់​រយៈ​ចម្ងាយ​ខ្លី​ចេញពី​ឆ្នេរសមុទ្រ ភាគ​ខាងកើត​ប្រទេស​នេះ នេះ​ជាការ បាញ់​បង្ហោះ​លើក​ទី​៩​ហើយ ក្នុង​រយៈ ពេល​២​ថ្ងៃ​កន្លងមក ។​


​អ្នក នាំពាក្យ​ក្រសួង​ឯកភាព​ជាតិ​កូរ៉េ ខាងត្បូង លោក Kim Hyung-seok បាន ប្រកាសថា “​យើង​ថ្កោលទោស​យ៉ាងខ្លាំង ដល់​សកម្មភាព​រដ្ឋាភិបាល​ទីក្រុង​ព្យុង យ៉ាង ដែល​តែងតែ​ឌឺដង​បង្ក​ភាព​តាន តឹង​នៅក្នុង​តំបន់ ។​
​កាល ពីថ្ងៃ​ទី​១៨​ឧសភា​កន្លងមក កូរ៉េ ខាងជើង​បាន​បាញ់​មិ​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី ។ ក្រសួង​ឯកភាព​ជាតិ​កូរ៉េខាងត្បូង​ក៏បាន ថ្កោលទោស​ពី​ការបាញ់​ខាងលើ ហើយ ត្រូវមាន​វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ។​


​លោក  Kim Hyung seok បញ្ជាក់ ទៀតថា យើង​បាន​អំពាវនាវ​ដល់​កូរ៉េ ខាងជើង​ត្រូវតែ​ធានា​ខុសត្រូវ​ពីស​កម្ម ភាព​ឌឺដង​ខាងលើ ។ មកទល់ពេលនេះ មិនទាន់មាន​ព័ត៌មាន​ថា កូរ៉េខាងជើង បាន​សាកល្បង​មី​ស៊ី​ល​ប្រភេទ​ណា និង ដើម្បី​គោលដៅ​អ្វី​នោះឡើយ ៕

99 (1) 99 (2)

 

Leave a Reply

(*) Required, Your email will not be published