អាងខ្នង​បើករថយន្ដ​កាមរី​គូទ​ហើម​បុក​ម៉ូតូ​ជនរងគ្រោះ​មិន​រក​ដំណោះស្រាយ ហើយ​គំរាម​អ្នកកាសែត​ទៀត​

, , Leave a comment

​ក្រុង​ប៉ោយប៉ែត ៖ រថយន្ដ​កាមរី​គូទ​ហើម​មួយគ្រឿង​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​២-២១៣៣ ពណ៌​សំបក​ឪឡឹក ចង្កូត​ស្ដាំ ម្ចាស់​ស្រវឹងធ្លាក់ភ្នែក​បើករថយន្ដ​ពី​ទិស ខាងកើត​ឆ្ពោះទៅ​លិចបានមក​ប៉ះ​ម៉ូតូ មួយគ្រឿង ពុំមាន​ស្លាក​លេខ ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៣ ដោយ​ពុំ​បង្ក​ឱ្យ​អ្នកបើក បរមាន​គ្រោះថ្នាក់​ទេ ប៉ុន្ដែ​អ្នកបើកបរ​រថយន្ដ​បែប​អាង​ស្បែក​មិន​សុំទោស​បែរ ជា​ពន្យុះ​ខាង​ភាគី​ម៉ូតូ​ឱ្យទៅ​ប្ដឹង​នគរបាល ។​


​ហេតុការណ៍​ខាងលើ នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់ ថ្ងៃ ទី​១៩ ខែឧសភា ឆ្នាំ​២០១៣ តាម​បណ្ដោយ ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ជិត​ហាង​ប្ដូរ  ប្រាក់​នៅ​ភូមិ​អូរជ្រៅ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ ។ អ្នកបើកបរ​រថយន្ដ​អាងខ្នង​នោះ​ឈ្មោះ ហង្ស ម៉ៅ  ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ ជា​ទាហាន ទាត់​ខ្យល់​នៅ​កងពលតូច​លេខ​៧០ ស្នាក់នៅ​ភូមិ​បា​លិ​លេ​យ្យ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ។
​អ្នកឃើញ​ហេតុ ការណ៍​ខាងលើនេះ និយាយថា អ្នកបើករថយន្ដ​ខាងលើ​បាន បើក​ទៅ​ប៉ះ​ម៉ូតូ​ដែល​ឌុប​គ្នា​ពីរ​នាក់​ប្ដី ប្រពន្ធ​គឺ​ឈ្មោះ​ណាក់ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ត្រូវជា​ប្ដី​និង​ឈ្មោះ យូ មុំ (​ត្រូវ ជា​ប្រពន្ធ​) អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ភូមិ​ផ្សារកណ្ដាល​សង្កាត់​ផ្សារ កណ្ដាល ក្រុង​ខាងលើ ។


​តាម​សម្ដី​ជន​រង គ្រោះ​បាន​និយាយ​ឱ្យ ដឹងថា មុន​កើតហេតុ​គាត់​ពីរ​នាក់​ប្ដី​ប្រពន្ធ  បាន​ជិះ​ម៉ូត​ចេញពី​ផ្សារ​អគ្គ​ថ្មី​សំដៅ ទៅផ្ទះ​លុះ​មកដល់​កន្លែងកើតហេតុ​រថយន្ដ​បង្ក​ខាងលើ​សង្ស័យ​ម្ចាស់ ស្រវឹង និយាយ​មិនដឹង​ខុស​ត្រូវបាន​បើករថយន្ដ​ប៉ះ​ម៉ូតូ​របស់គាត់​កំពុងបើក យឺតៗ​ធ្វើឱ្យ​គាត់​ភ័យ​ស្ទើរ​ព្រលឹងចុងសក់ តែ​អ្នក បើករថយន្ដ​មិន​ព្រម​សុំទោស បែរជា​ប្រើស​ម្ដី​មិន​គួរសម​ហើយ​បាន​ដេញ​ឱ្យ គាត់​ទៅប្ដឹង​សមត្ថកិច្ច​នគរបាល​ទៀត ។ មិនតែប៉ុណ្ណោះ​ពេល​អ្នកកាសែត​ទៅ​ថត​យក​ទិដ្ឋភាព អ្នកបើកបរ​រូបនេះ​គំរាម អ្នកកាសែត​ទៀតផង ។

ដោយសារតែ​ប្រកែក គ្នា​ជិត​ពីរ​ម៉ោង​ទាំង​ម្ចាស់​រថយន្ដ​បង្ក​ទាំង​ម្ចាស់​ម៉ូតូ​ត្រូវ សមត្ថកិច្ច​ជំនាញ​យកទៅ​អធិការដ្ឋាន ក្រុង​ដើម្បី​បញ្ចប់ទំនាស់ ។ ​ប្រភពព័ត៌មាន បង្ហើប​ថា ជនបង្ក រូបនេះ​កន្លងមក​នៅ​ក្រុង​ប៉ោយប៉ែត​មាន រឿងអាស្រូវ​ច្រើន​ជាមួយ​ប្រជាពលរដ្ឋ​ពី បញ្ហាដីធ្លី​គឺជា​អ្នកស៊ីឈ្នួល​រត់ការ​ក្រោម រូបភាព​ចាញ់​បាន​លុយ​ឈ្នះ​បាន​ដី ៕

8-g

 

Leave a Reply

(*) Required, Your email will not be published