អាសាដ​ទទូច​មិន​លាលែង​ការ​បំផ្ទុះ​រថយន្ត​នៅ​ដា​ម៉ាស

, , Leave a comment

​ក្រុង​ដា​ម៉ាស ៖ ប្រធានាធិបតី​ស៊ី​រី លោក​បា​សារ​អាល់​-​អាសាដ បាន​ទទូចថា លោក​នឹងមិន​លាលែង​នៅមុន​ការបញ្ចប់​អាណត្តិ​របស់លោក​នៅក្នុង​ឆ្នាំ​២០១៤ ទេ ខណៈ គ្រាប់បែក​ក្នុង​រថយន្តមួយ​គ្រាប់​បាន​ផ្ទុះ​នៅក្នុង​រដ្ឋធានី​នេះ​ពី ថ្ងៃ​សៅរ៍ ដោយ​សម្លាប់​មនុស្ស យ៉ាងតិច​បីនាក់​។​


​នៅក្នុង​បទ​សម្ភាស​ជាមួយ​កាសែត​អា​ហ្ស​ង់​ទីន​Clarin នៅ ពេល​ត្រូវបាន​សួរថា​តើ​លោក​នឹង​ពិចារណា​ទៅ​នៅ​ម្ខាង​ដូចដែល​រដ្ឋមន្ត្រី ការបរទេស​អាមេរិក លោក​ច​ន ឃើ​រី​បាន​អំពាវនាវ​ឬ​យ៉ាងណា លោក​អាសាដ បាន​ថ្លែងថា​៖«​លាលែង​នឹង​ក្លាយ​ជាការ​រត់គេច​។ ខ្ញុំ​មិនដឹងថា​តើ​លោក​ឃើ​រី ឬ​អ្នកណា​ម្នាក់ទៀត​បានទទួល អំណាច​របស់​ពលរដ្ឋ​ស៊ី​រី​ដើម្បី​និយាយ​ក្នុងនាម​របស់​ពួកគេ​អំពី ថា អ្នកណា​គួរ​ទៅ និង​អ្នកណា​គួរ​នៅ នោះទេ។ រឿង​នោះ​នឹងត្រូវ​កំណត់ ដោយ​ពលរដ្ឋ​ស៊ី​រី​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ឆ្នាំ ២០១៤»​។​


​ទោះជា​យ៉ាងនេះ​ក្តី​លោក​បាន​និយាយថា លោក​នឹង​ស្វាគមន៍​គំនិត​ផ្តួចផ្តើម​សន្តិភាព របស់​អាមេរិក​-​រុស្ស៊ី ដើម្បី​បញ្ចប់សង្គ្រាម​ស៊ី​វី​លពីរ​ឆ្នាំ​នៅ​ស៊ី​រី​។​ ​អាមេរិក និង​រុស្ស៊ី​កំពុងតែ​ព្យាយាម​រៀបចំ​សន្និសីទ​សន្តិភាព​មួយ​នៅ​ក្រុង ហ្សឺ​ណែវ​ដែល​នឹង​នាំ​ក្រុម សមាជិក​របស់​របប​នេះ​និង​ក្រុម​ឧទ្ទាម​កំពុង​ប្រយុទ្ធ​ដើម្បី​ទម្លាក់​លោក អាសាដ មកជួប​គ្នា​។​


​កាសែត​Clarin បាន​ស្រង់​សម្តី​លោក​អាសាដ​ដូច​បាន​និយាយថា​៖«​យើង​បាន​ទទួលយក​ដំណោះស្រាយ រុស្ស៊ី​-​អាមេរិក​ដោយ​ពេញ ចិត្ត​ហើយ​យើង​សង្ឃឹមថា នឹងមាន​សន្និសីទ​អន្តរជាតិ​មួយ​ដើម្បី ជួយ​ពលរដ្ឋ​ស៊ី​រី​ពុះពារ​ជម្នះ​វិបត្តិ​នេះ​»​។ ទោះជា​យ៉ាងណា​លោក​បាន​បន្ថែមថា​៖«​យើង​ជឿថា ប្រទេស​ខាងលិច​ជាច្រើន​មិន​ចង់បាន​ដំណោះស្រាយ​មួយ​នៅ​ស៊ី​រី​ទេ ហើយ​យើង​មិន​គិតថា កម្លាំង​ដែល​គាំទ្រ​ភេរ​វករ​ចង់បាន​ដំណោះស្រាយ​មួយ​ចំពោះ​វិបត្តិ​នេះ​ទេ​»​។​


​ស៊ី​រី​អំពាវនាវ​ឲ្យ​ក្រុម​ឧទ្ទាម​ដែល​បាននិងកំពុង​ប្រយុទ្ធ​ឲ្យ​ផ្តួលរំលំ​ក្រុម​ភេរវ​ករ​របស់​របប​នេះ​។​ ​ទូរទស្សន៍​រដ្ឋ​កាលពី​រាត្រី​ថ្ងៃ​សៅរ៍​បាន​ចោទប្រកាន់​ក្រុម​ភេរ​វករ ពីបទ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​មួយ​នៅក្នុង​សង្កាត់​ភាគ​ខាងជើង ក្រុង​ដា​ម៉ាស​មួយ​ដោយ​និយាយថា វា បានសម្លាប់​មនុស្ស​យ៉ាងតិច​បីនាក់​និង​របួស​៥​នាក់​ទៀត​។​
​ទូរទស្សន៍​រដ្ឋ​នេះ​បាន​និយាយ ថា គ្រាប់បែក​នេះ​ត្រូវគេ​បង្កៃ ក្នុង​រថយន្ត​តូច​មួយ​ក្នុង​សង្កាត់​Rokn Eddin និង​បាន​ឲ្យ​ដឹងថា ក្រុម​កម្ចាត់​គ្រឿងផ្ទុះ​ត្រូវបាន​បញ្ជូនទៅ​ដើម្បី​ដោះ​គ្រឿងផ្ទុះ​មួយ ទៀត​។​


​ទូរទស្សន៍​នេះ បាន​និយាយថា​៖«​យោងតាម​ចំនួន​អ្នកស្លាប់​បណ្តោះ អាសន្ន​ឲ្យ​ដឹងថា ការផ្ទុះ​ភេរវកម្ម​នេះ គឺជា​លទ្ធផល​នៃ​គ្រាប់បែក​ធំ​មួយ​ដែល​គេ​បង្កៃ​ក្នុង​រថយន្ត​តូច​មួយ​មនុស្ស បីនាក់​ត្រូវបាន​សម្លាប់​និង​៥​នាក់​ទៀត​បាន​រងរបួស​»​។​ ​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី ក៏ បាន​រាយការណ៍​ពី​ការ​បំផ្ទុះ​គ្រាប់បែក​នោះដែរ ប៉ុន្តែ​បានផ្តល់​តួលេខ​ស្លាប់​ច្រើនជាង​គឺ​រហូតដល់​៨​នាក់ និង​របួស​១០​នាក់​។​


​សេចក្តីថ្លែងការណ៍​មួយ បាន​និយាយថា ការ​បំផ្ទុះ​នោះបាន​យក​រថយន្ត​តូច​របស់​កម្លាំង​រដ្ឋាភិបាល ជា​គោលដៅ​ដោយ​សម្លាប់​ទាហាន​ធម្មតា​៤​នាក់ និង​ជន​ស៊ីវិល​៤​នាក់​។ ពុំមាន​ការអះអាង​ទទួលខុសត្រូវ​សម្រាប់​ការ​បំផ្ទុះ​នេះ​ទេ​។​ ​ការផ្ទុះ​នេះ បាន​កើតឡើង​បន្ទាប់ពី​ក្រុមមន្ត្រី​និង​ក្រុម​ឃ្លាំមើល​នេះ បាន​រាយការណ៍​ថា ក្រុម​ខ្មាន់កាំភ្លើង​កាលពី​ថ្ងៃ​សៅរ៍ បាន​ចាប់ពង្រត់​ឪពុក​ចាស់​របស់លោក​អនុរដ្ឋមន្ត្រី​ការបរទេស​Faisal Muqdad ជា​ឥស្សរជន​រដ្ឋាភិបាល​សំខាន់​ម្នាក់ ទំនង​ជាការ​សងសឹក​សម្រាប់​ការចាប់ខ្លួន​សាច់ញាតិ របស់​សម​មិត្ត​ពួកគេ​ម្នាក់​។​


​ប្រភព​រដ្ឋាភិបាល​មួយ​បាន​និយាយថា ក្រុម​ខ្មាន់កាំភ្លើង​បាន វាយឆ្មក់​ចូល​ផ្ទះ​របស់​ក្រុមគ្រួសារ លោក Muqdad ដោយ​វាយដំ បុរស​វ័យ​៨៤​ឆ្នាំ​រូបនោះ ហើយក៏​បានគេច​ខ្លួន​ជាមួយ​គាត់​ទៅកាន់​ក្រុង​ដេ​រ៉ា ខាងត្បូង​ក្រុង​ដា​ម៉ាស​។​ ​នៅ​កន្លែង​ផ្សេង ក្រុម​ឧទ្ទាម​បាន ដណ្តើម​កាន់កាប់​ភូមិ​វាល​ខ្សាច់​ងំ​បូ​រអា​ឡា​វីត​ចំនួន​៤ នៅក្នុង​ខេត្ត​ហា​ម៉ា ភាគ​កណ្តាល​៕

21-m (1) 21-m (2)

 

Leave a Reply

(*) Required, Your email will not be published