ប្រើស្ទីល​ថ្មី​ចូល​ទិញ​អីវ៉ាន់​បន្លំ​យកលុយ​អ្នកលក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

, , Leave a comment

​​ខេត្ត​ព្រះសីហនុ​ ៖ ជ​នស​ង្ស័​ជា​ស្ត្រី​ម្នាក់​បាន​ប្រើល្បិច​ចូល​ទិញ​អីវ៉ាន់​នៅផ្ទះ​លក់ ចាប់ហួយ ហើយ​បន្លំ យកលុយ​របស់​អ្នកលក់​បានសម្រេច តែ​រត់​មិន​រួច​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថស្នាក់ការ​សន្តិសុខ​៤០២ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៣ ស្ថិត​ត្រង់ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត ស្ទឹងច្រាល់ ភូមិ​ស្ទឹងច្រាល់ ឃុំ​ពោធិ៍​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។​


​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន មានឈ្មោះ​ហេង ស្រី​លាភ អាយុ​២២​ឆ្នាំ មានមុខ​របរ​ពុំ​ពិតប្រាកដ មាន ស្រុកកំណើត​ភូមិ​វិហារ​ហ្លួង ឃុំ​វិហារ​ហ្លួង ស្រុក​ពញាឮ ខេត្តកណ្ដាល បច្ចុប្បន្ន​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ​។​
​ពាក់ព័ន្ធ​ទៅនឹង​ការឃាត់ខ្លួន ជនសង្ស័យ​ខាងលើនេះ លោក​អនុសេនីយ៍ឯក ស៊ឹម សុ​រិ​ទ្ធ មេបញ្ជាការ ស្នាក់ការ​៤០២ បាន​ឲ្យ​ដឹងថា មុននឹង​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ គឺ​ក្រោយពី​ជនរងគ្រោះ​បាន ដាក់ពាក្យ​បណ្តឹង​ថា​មាន​ករណី​ចោរ​ចូល​លួច​បន្លំ​យកលុយ​របស់​ជនរងគ្រោះ នៅពេលដែល​កំពុង​លក់ ដូរ​។ ក្រោយពី​ទទួលបាន​ដំណឹង​នេះ​ភ្លាម លោក​បានដាក់​កម្លាំង​តាម​គោលដៅ​ធ្វើការ​ស្ទាក់​ចាបបាន ជនសង្ស័យ​ខាងលើនេះ​តែម្ដង​។​


​លោក​បាន​បន្តទៀតថា ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បានធ្វើ​ទង្វើ​បែ​បប នេះ​ប្រាកដ​មែន ដោយមាន​ការចាត់ចែង​បញ្ជា​ពី​បុរស​ម្នាក់​ឈ្មោះ​អាមោក​។ ​បច្ចុប្បន្ន​ស្នាក់ការ​៤០២​កសាង សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

20-May

 

Leave a Reply

(*) Required, Your email will not be published