អាមេរិក​និង​កម្ពុជា​ចាប់ផ្តើម​លំ​ហាត់​សមយុទ្ធ​យោធា​លើក​ទី​បួន

, , Leave a comment

ខេត្ត​កំពង់ស្ពឺ​៖ កងទ័ព​កម្ពុជា​និង​សហរដ្ឋអាមេរិក​សរុប ចំនួន​៤៥៦​នាក់​បានធ្វើ​លំ​ហាត់​យោធា​រួមគ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្នុង បន្ទាយ​កងរថក្រោះ ACO ខេត្តកំពង់ស្ពឺ​ក្នុង​គោលដៅ​ដើម្បី​ពង្រឹងកិច្ចសហប្រតិបត្តិការ សន្តិភាព​និង​ប្រឆាំង​អំពើ​ភេរវកម្ម​។​
 

​ការហ្វឹកហ្វឺន​ដែលមាន​ឈ្មោះថា​«​ឆ្មាំ​អង្គរ​២០១៣»​មាន​រយៈពេល​ពីរ សប្តាហ៍​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​២៩​ខែឧសភា​ដោយមាន​កង​យោធា​កម្ពុជា សរុប​ចំនួន​៣១៧​នាក់​និង​កងទ័ព​អាមេរិក​ចំនួន​១៣៩​នាក់​។​​លោក ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​បានបញ្ជាក់​ថាវ​គ្គ​ហ្វឹកហាត់​នេះ​នឹង ជួយ​ពង្រឹង​ចំណងមិត្តភាព​ទ្វេភាគី​រវាង​កម្ពុជា​និង​សហរដ្ឋអាមេរិក​។​ «​សមស្រប និង​មាន​សារៈសំខាន់​ណាស់​សម្រាប់​កងទ័ព​ដើម្បី​ពង្រឹងសមត្ថភាព​ឱ្យមាន ចំណេះដឹង វិជ្ជាជីវៈ និង​ចំណេះធ្វើ​យ៉ាងពិត​ប្រាកដ​សម្រាប់​ចូលរួម​បំពេញបេសកកម្ម​រក្សា សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ឱ្យបាន​ប្រសិទ្ធភាព​ខ្ពស់​»​។​

 

​ក្នុង វគ្គ​ហ្វឹកហ្វឺន​ឆ្នាំ​២០១៣​នេះ ចំណុច​សំខាន់ៗ​ពីរ​ដែល​ផ្តោត​សំខាន់​ក្នុងការ​ហ្វឹកហាត់​នោះ​គឺ​រៀន​នៅ ទីបញ្ជាការ​ក្នុង​កម្រិត​កងពលតូច​និង​ការរៀន​នៅ​ទីលាន​ដោយ​ផ្តោត​សំខាន់​លើ ការបង្រៀន​ជំនាញ​ហ្វឹកហ្វឺន​ប្រឆាំង​ឧបករណ៍​គ្រឿងផ្ទុះ​កែឆ្នៃ​។​ ​ថ្លែង នៅក្នុង​ឱកាស​នោះដែរ លោក ចេ​ហ្វ ដៃ​ហ្គ​ល​(Jeff Daigle) អនុប្រធាន​បេសកម្ម​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា និយាយថា​សមយុទ្ធ​ឆ្មាំ​អង្គរ ២០១៣​នឹង​ផ្តល់នូវ​គន្លឹះ​មួយ​បន្ថែមទៀត​ចំពោះ​ការសន្យា​របស់​សហរដ្ឋ អាមេរិក​មកដល់​កម្ពុ​ជា​ក្នុង​ឧ​ត្ត​ម​គតិ​ប្រជាធិបតេយ្យ​។​

 

«​សម្រាប់ កម្ពុជា​វា​ជាការ​ពង្រឹង​ចំណេះដឹង និង​ជំនាញ​របស់​កងទ័ព​ក​ម្ពុ​ជា​ដើម្បី​ចូលរួម​ថែរក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ​។ ភាគី​អាមេរិក​ក៏​ទទួលបាន​ប្រយោជន៍​ពី​វគ្គ​នេះ​ផងដែរ​ពីព្រោះថា អាមេរិក​មាន​ជំនាញ​ក្នុង​ការធ្វើ​ប្រតិបត្តិការ​របស់គេ​ប៉ុន្តែ​គេ​មាន បទពិសោធន៍​មិនសូវ​ច្រើន​ទេ​ក្នុងការ​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហ ប្រជាជាតិ​»​។​ ​ជា​រៀងរាល់ឆ្នាំ​កងទ័ព​កម្ពុជា​និង​សហរដ្ឋអាមេរិក តែងតែ​ធ្វើ​លំ​ហាត់​យោធា​រួមគ្នា​ដើម្បី​ពង្រឹង​ភាពជា​ដៃគូ​នឹង​គ្នា​ហើយ​នេះ គឺជា​ឆ្នាំ​ទី​បួន​នៃ​ការហ្វឹកហាត់​រួមគ្នា​ដោយ​រាប់​ចាប់តាំងពី​ឆ្នាំ​២០១០ មក​៕

20-May

 

ប្រភព​៖ VOA

 

Leave a Reply

(*) Required, Your email will not be published