សុខា ឌី​សាណូ តារាចម្រៀង​កំពុង​រះ​ក្នុង​ផលិតកម្ម “​ស្ទឹងសែន​”

, , Leave a comment

​រាជធានី​ភ្នំពេញ ​៖ កញ្ញា សុខា ឌី​សាណូ គឺជា​តារាចម្រៀង និង តារា​សម្តែង មានឈ្មោះ​ក្នុង​បញ្ជី​សិល្បៈ​ជាង ៤​ឆ្នាំ​មកហើយ​។​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៣ នេះ ក៏បាន​ចេញមុខមក​លាតត្រដាង​បង្ហាញ​ពី​ប្រវត្តិ​តស៊ូ​របស់​នាង​ខ្លះៗ មុនពេល​ក្លាយខ្លួនជា​អ្នកចម្រៀង មាន​ដំបូល​ជ្រកកោន​ពិតប្រាកដ និង ជា​តារា​សម្តែង ដែល​កំពុង​លេច​មុខជា​បណ្តើៗ ក្នុង​ទីផ្សា​សិល្បៈ​សព្វថ្ងៃ​។​


​កញ្ញា សុខា ឌី​សាណូ បាន​និយាយ​ឲ្យ​ដឹង​ទៀតថា កាលពី​ចូល​សិល្បៈ​ដំបូង នាង​ជា​តារាចម្រៀង​ប្រចាំ​នៅ​ភោ​នី​ដ្ឋា​ន​មួយ​នៅឯ ខេត្តបាត់ដំបង​។​ ​ក្រោយមក​ដោយសារ តែ​មហិច្ឆតា និង មាន​និស្ស័យ​ស្រលាញ់​សិល្បៈ ទើប​ធ្វើ​ឲ្យ​នាង​តែង​ស្រមៃ​ចង់​ក្លាយជា​តារាចម្រៀង ដែល​ល្បីឈ្មោះ ហើយ​មាន​ផលិតកម្ម​ជ្រកកោន មួយ​ពិតប្រាកដ​។​


​កញ្ញា ឌី​សាណូ បាន​បន្តថា ក្នុង​អាជីព​ជា​អ្នកចម្រៀង ប្រចាំ​នៅ​ភោ​ជនី​ដ្ឋា​ន ខេត្តបាត់ដំបង អស់​រយៈពេល​ប្រហែលជា​កន្លះ​ឆ្នាំ​មក​នោះ ក៏បាន​ធ្វើ​ឲ្យ​នាង ស្គាល់​អ្នកដឹកនាំ​សម្តែង​រឿង​ម្នាក់ ក្រោយមក​ដោយមាន​ការ​ទំនាក់ទំនង រាប់អាន​គ្នា​អស់​មួយរយៈ មក​ទើប អ្នកដឹកនាំ​សម្តែង​ម្នាក់​នោះ បាន​ហៅ​នាង​ឲ្យ​មក​ដើរតួ​ក្នុង​ខ្សែភាពយន្ត រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ​។​


​សុខា ឌី​សាណូ បាន​និយាយទៀតថា រយៈកាល​នៃ​ការចូល​សម្តែង​ខ្សែ​រឿង បាន​ប្រហែល​ជាង​មួយឆ្នាំ​(​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០១០) នាង​ក៏មាន​ឱកាស​ថ្មី​មួយទៀត ក៏​ជា​ក្តី​ស្រមៃ​ដែល​នាង​ធ្លាប់​គិតទុក​ពីមុនមក គឺមាន​ខាង​ម្ចាស់​ផលិតកម្ម​មួយ​បាន​ទាក់ទង​នាង​ឲ្យ​ទៅ​ចូល​ច្រៀង ។​ ​ដោយ​ឱកាស​បាន​ហុច​មក​ឲ្យ នាង​ក៏​សម្រេច​ទទួល​យល់ព្រម​ចូល​ច្រៀង នៅក្នុង​ផលិតកម្ម​នេះ រហូតមកដល់​សព្វថ្ងៃ គឺ​ផលិតកម្ម "​ស្ទឹងសែន​"​។​


​កញ្ញា សុខា ឌី​សាណូ បាន​និយាយទៀតថា សព្វថ្ងៃនេះ ក្រៅពី​អាជីព​សម្តែង និង ការ​ច្រៀង នាង​ក៏​ថត​ស្ប៉ត​ពាណិជ្ជកម្ម ឲ្យ​ខាង​ក្រុមហ៊ុន​ក្នុងស្រុក​មួយចំនួន​។ លើសពីនេះទៅទៀត បច្ចុប្បន្ន នាង​ក៏​កំពុងតែ​ត្រៀមខ្លួន​ចេញទៅ​សម្តែង និង ច្រៀង​នៅឯ​ក្រៅប្រទេស ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ផងដែរ​។​ ​ទាក់ទង​នឹង​គម្រោង ចេញទៅ​ច្រៀង និង សម្តែង​នៅឯ​ក្រៅប្រទេស​នេះដែរ មិនត្រូវ​បាន កញ្ញា ឌី​សាណូ បង្ហើប​ប្រាប់​ឲ្យ​ដឹងថា ជា​ប្រទេស​ណាមួយ​នៅឡើយ​ទេ ដោយ​នាង​គ្រាន់តែ​និយាយថា ចាំ​ប្រាប់​នៅពេល​ក្រោយ​៕

20-May (1) 20-May (3) 20-May (2)

 

Leave a Reply

(*) Required, Your email will not be published