ខ្សែភាពយន្ត​អេង​ហ្គ្រី​បឺត នឹង​ចេញ​នៅ​ឆ្នាំ​២០១៦

, , Leave a comment

​បន្ទាប់ពី​មានការ​ពិភាក្សាគ្នា​អស់​ពេល​ជា​យូរ ទីបំផុត​ខ្សែភាពយន្ត​អេង​ហ្គ្រី​បឺត (Angry Birds) បានប្រកាស​ជា​ផ្លូវការ​ថា នឹងធ្វើ​ការបង្ហាញ​ខ្លួន និង​ចេញលក់​លើ​ទីផ្សារ​នៅ​ថ្ងៃទី​០១ ខែមិថុនាឆ្នាំ​២០១៦ ដែល​នាំមក​ជាមួយ នូវ​ការ​រចនា​រូបភាព កាន់​តែមាន​ភាពស្រស់ស្អាត និង​ជា​លក្ខណៈ​កំសាន្ត​យ៉ាង​សម្បូរបែប​។​ «​បក្សី​ផ្ទុះ​កំហឹង​» ដែល​នរណាៗ​ក៏​ស្គាល់​ដែរ​។​


​ខ្សែភាពយន្ត​នេះ​ជា​ប្រភេទ​ស្រ៊ី​ឌី (3D) ហើយ​វា​ត្រូវបាន​អភិវឌ្ឍ​ន៏ កែប្រែ ផលិត និង​គ្រប់​គ្រង់​ហិរញ្ញវត្ថុ ដោយ​ក្រុមហ៊ុន​ផលិត​ខ្សែភាពយន្ត រ៉ូ​វី​យ៉ូ (Rovio)​។ ភាពយន្ដ​នេះ មាន​សមិទ្ធិ​ករ​ពីររូប លោក​ដេវីដ ម៉ៃ ស្សែ​ល (David Maisel) និង​លោក ច​ន ឃូ​ហិន (John Cohen) ដែល​លោក​ទាំង​២ ធ្លាប់​ផលិត​ខ្សែភាពយន្ត​ល្បីៗ​ដូចជា អាយ​រ៉​ន់​ម៉ែន (Iron Man) និង​រឿង ដេ​ស្ពៃ​ខេ​ប៊​ល ម៉ី (Despicable Me) នោះ​ជាដើម​។​ ​ប្រធាន​ក្រុមហ៊ុន​សូ​នី (Sony) លោក មី​ឆែ​ល លីន​តុ​ន (Michael Lynton) និង​អ្នកស្រី អា​មី ប៉ា​ស្កាល់ (Amy Pascal) បាន​និយាយថា «​គ្រប់​ស្ទូ​ឌី​យ៉ូ​ទាំងអស់ នៅក្នុង​ទីក្រុង​នឹងត្រូវ​តម្រៀប​ជា​រូប​អេង​ហ្គ្រី​បឺត​ទាំងអស់​។ ចំពោះ​ចំណងជើង​របស់​វា នឹងធ្វើ​ឲ្យ​ក្មេងៗ​មានការ​ភ្ញាក់ផ្អើល បង្កើន​ចំណេះដឹង​ខាង​ប្រាជ្ញា និង​ធ្វើ​ឲ្យ​អ្នកទស្សនា​កាន់តែ​ជក់ចិត្ត​។​»


​គួររំឭកថា ហ្គេម​អេង​ហ្គ្រី​បឺត បានទទួល​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ក្លា ដែលមាន​អ្នក​ទាញយក​ជាង ១.៧​ពាន់​លាន​នាក់ នៅលើ​ពិភពលោក​។ ដូច្នេះ​គេ​ជឿថា ខ្សែភាពយន្ត​មួយ​នេះ ប្រាកដជា​ទទួលបាន​ភា​ព​ជោគជ័យ បន្ថែម​ពីលើ​នោះ​ទៀត ដោយ​វា​មាន​លក្ខណៈ​ជា​សាច់រឿង​។​ ​ចំពោះ​នាយក​ចាត់ការ និង​តារា​សម្តែង គ្រោងការ​មួយ​នេះ មិនទាន់បាន​បង្ហាញ​នៅឡើយ​ទេ ប៉ុន្តែ​គេ​សង្ឃឹម និង​ព្យាករ​ណ៏​ថា តួរ​សម្តែង​អាចជា​បុរស​វ័យ​ចំណាស់ លោក មី​ហ្គី រ៉ូ​កេ (Mickey Rourke) ខណៈដែល​នាយក​ចាត់ការ អាចជា​លោក ច​ន វូ (John Woo) ដែលមាន​ជំនាញ​ខាង ខ្សែភាពយន្ត​ចលនា​របស់​បក្សី​ស្រាប់​។ ​គួរ​បញ្ជាក់ថា ខ្សែភាពយន្ត​ដែល​គេ​រំពឹងថា នឹងមាន​ភាពល្បីល្បាញ​មួយ​នេះ ត្រូវបាន​ក្រុមហ៊ុន​សូ​នី ជា​អ្នកទទួល​សិទ្ធ​ចែកចាយ​ផ្តាច់មុខ បន្ទាប់ពី​បាន​ដេញថ្លៃ​ឈ្នះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដទៃទៀត​៕

20-May

 

Leave a Reply

(*) Required, Your email will not be published