រដ្ឋាភិបាល​ហ្វីលីពីន​ច្រានចោល​ការអះអាង​របស់​តៃវ៉ាន់​

, , Leave a comment

​កាលពី​ថ្ងៃ​សៅរ៍ រដ្ឋាភិបាល​ហ្វីលីពីន​បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​តៃវ៉ាន់​ដែលថា​ឆ្មាំ​សមុទ្រ​របស់ខ្លួន បានសម្លាប់​អ្នកនេសាទ​តៃវ៉ាន់​ដោយ​ចេតនា​។​ ​អ្នកនេសាទ​វ័យ​៦៥ ឆ្នាំ​ត្រូវបាន​បាញ់សម្លាប់​ដោយ​ឆ្មាំ​សមុទ្រ​ហ្វីលីពីន​ដែល​បាន​និយាយថា ទូក​នេសាទ​របស់គាត់​បាន​ចូលក្នុង​ដែនទឹក​ហ្វីលីពីន​។​

ចេ​ន  វេន​-​ជី ប្រធាន​ក្រុម​ស៊ើបអង្កេត​តៃវ៉ាន់​ចំពោះ​ឧបទ្ទវហេតុ​ថ្ងៃ​៩​ឧសភា  បាន​ប្រាប់​សន្និសីទកាសែត​មួយ​នៅ​ក្រុង​ម៉ានីល​ថា ក្បាល​គ្រាប់ ភាគច្រើន​ត្រូវចំ​កន្លែង​បើកបរ​របស់​ទូក កន្លែង​ដែល​ពួក​នាវិក​ទូក​ពួន​លាក់ខ្លួន​។​"​តាមរយៈ​ការបូកបញ្ចូល​ភស្តុតាង វា​បង្ហាញ​ច្បាស់​ថា​ពួក​អ្នក​អនុវត្តន៍​ច្បាប់​ហ្វីលីពីន​មានបំណង​បាញ់ សមាជិក​ទូក​Guang Ta Hsin 28​ដែល​បង្ហាញ​អំពី​ចេតនា​របស់គេ​ក្នុងការ​សម្លាប់​មនុស្ស​"​។​

 

ការបាញ់ប្រហារ​ដែលរ​ដ្ឋា​ភិ​បាល​ក្រុង​ម៉ានីល​នៅតែ​អះអាងថា​បានកើត​ឡើង​ក្នុង ដែនទឹក​ហ្វីលីពីន​តែ​អាជ្ញាធរ​តៃវ៉ាន់​និយាយថា​នៅក្នុង តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន បាន​នាំ​ដល់​ការដាក់ទណ្ឌកម្ម​ពី​កោះ​តៃវ៉ាន់​លើ​ប្រទេសជិតខាង​ខ្លួន​។​ អ្នកនាំពាក្យ​ប្រធានាធិបតី បេ​នី​ក​ណូ អាគី​ណូ លោក​រីក​ឃី កា​រ៉ា​ន់​ដាង បាន​ច្រានចោល​ការចោទប្រកាន់​ពីបទ​ឃាតកម្ម ដោយ​លោក​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​អា​អេ​ហ្វ​ប៉េ​ថា​" ការស៊ើបអង្កេត​មួយ​កំពុង​ប្រព្រឹត្តទៅ ដូច្នេះ​សេចក្តីថ្លែងការណ៍​លឿន​ពេក​ណាមួយ​ដែល​នាំ​ដល់​ការយល់ច្រឡំ​និង បញ្ឆេះ​កំហឹង​គួរ​ចៀសវាង​"​។​

 

​ក្នុងពេល​ជាមួយគ្នា រដ្ឋាភិបាល​ក្រុង​ម៉ានីល​បាន​ព្រមាន​ពលរដ្ឋ​របស់ខ្លួន​ប្រមាណ​៨៧.០០០​នាក់ ដែល​ធ្វើការ​នៅ​តៃវ៉ាន់​អោយ​សម្ងំ​តែ​ក្នុង​បន្ទប់​បន្ទាប់ពី​បុរស ហ្វីលីពីន​ម្នាក់​ត្រូវ​ជនជាតិ​ចិន​វាយ​ដល់​ដេកពេទ្យ​នៅ​ទីក្រុង​កាវ​ស្យុ​ង ។​ ការលើកឡើង​របស់​ចេ​ន​ជាការ​អះអាង​ឡើងវិញ​សម្តី​របស់​ប្រធានាធិបតី​តៃវ៉ាន់​ម៉ា យី​ង​-​ជឺ​នៅ​ក្រុង​តៃ​ប៉ិះ​កាលពី​ថ្ងៃ​សុក្រ​។ លោក​ម៉ា​បាន​និយាយថា​"​ប្រសិនបើ​ពួក​រដ្ឋការ​ហ្វីលីពីន​ប្រើ​សព្វាវុធ ស្វ័យប្រវត្តិ​បាញ់​ទូក​នេសាទ​គ្មាន​អាវុធ នេះ​មិនមែនជា​ការអនុវត្តន៍ ភារកិច្ច​របស់គេ​ទេ​។​នេះ​ជា​ឃាតកម្ម​ឈាម​ត្រជាក់​"​។​

 

​កាលពី​ថ្ងៃ ពុធ ប្រធានាធិបតី​ហ្វីលីពីន​បានធ្វើការ​សុំទោស​ដោយផ្ទាល់​ខ្លួន​លោក​ចំពោះ ការស្លាប់​ដោយ​អ​ចេតនា​ដែល​ចេញ​មកពី​ការបំពេញភារកិច្ច​ល្បាត​ដែនទឹក ហ្វីលីពីន​ប្រឆាំង​ការនេសាទ​ខុសច្បាប់​។ តែ​តៃវ៉ាន់​បាន​ច្រានចោល ការសុំ​ទោស និង​បាន​ហៅ​តំណាង​របស់ខ្លួន​អោយ​វិល​ទៅ​ក្រុង​តៃ​ប៉ិះ​វិញ ឈប់​ជួល​កម្មករ​ហ្វីលីពីន​ថ្មី​និង​បានធ្វើ​សមយុទ្ធ​យោធា​មួយ​នៅក្នុង ដែនទឹក​នៅឯ​នាយ​ហ្វីលីពីន​ខាងជើង​។ ហ្វីលីពីន​ទទួលស្គាល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា​ជា​តំណាងអោយ​ប្រជាជន​ចិន តែ​នៅ​រក្សា​ចំណងទាក់ទង​ពាណិជ្ជកម្ម​ជាមួយ​កោះ​នេះ​៕

20-May

 

Leave a Reply

(*) Required, Your email will not be published