យន្តហោះ​ដឹក​អ្នកដំណើរ​ជួប ហេតុការណ៍​ពេល​កំពុង​ចុះចត​

, , Leave a comment

​ទីក្រុង​ម៉ូស្គូ ៖ កាលពី​ថ្ងៃទី​១៨ ឧសភា កង់​យន្តហោះ​ដឹក​អ្នកដំណើរ​ប៊ូ​អិ​ញ ៧៣៧ បាន​ឆាបឆេះ​ពេល​ចុះចត​នៅក្នុង អាកាសយានដ្ឋាន​ទីក្រុង​ម៉ូស្គូ​។ ពេលនោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​៥​គ្រឿង​បាន​ត្រៀមលក្ខណៈ​ជួយ ពន្លត់​ទាន់ពេល និង​អ្នកដំណើរ​ត្រូវ​ភៀសខ្លួន​ជាបន្ទាន់​។​


​យន្តហោះ​ដឹក​អ្នកដំណើរ​ខាងលើ​ចាក ចេញពី​ក្រុង​ទែ​វ​រ៉ូ​ប៉ូល ទៅកាន់​ទីក្រុង​ម៉ូស្គូ​។ កង់​យន្តហោះ​ឆាប ឆេះ​ពេល​ចុះ​ដល់​ដី​បណ្ដាល​ឲ្យ​កង់​ទាំងនោះ​ខ្ទេចខ្ទី​ទាំងស្រុង​។ អាកាសយានដ្ឋាន​ត្រូវ​បិទទ្វារ​រយៈពេល ជាច្រើន​ម៉ោង​ដើម្បី​អូស​យន្តហោះ​នោះ​ចេញពី​ផ្លូវ​ហោះហើរ​។


​នៅពេល​គ្រោះថ្នាក់​កើតឡើង​មាន អ្នកដំណើរ​ដល់​ទៅ​១៣៦​នាក់ ក្នុងនោះ​មាន​អាកាសយានិក​៧​នាក់​។ ជើងហោះហើរ​ផ្សេងទៀត​រហូតដល់​ទៅ​២៤​ជើង​ត្រូវ​បង្វែរ​ទិសដៅ​ចុះចត​ក្នុង អាកាសយានដ្ឋាន​ផ្សេង​វិញ​៕

20-May

 

Leave a Reply

(*) Required, Your email will not be published