សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ប្រឆាំងនឹង​សារធាតុ​គីមី នៅក្បែរ​ព្រំដែន​កូរ៉េខាងជើង​

, , Leave a comment

​ទាហាន​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង បានរៀបចំ​ធ្វើ​លំ​ហាត់​សមយុទ្ធ​ប្រឆាំង​សារធាតុ​គីមី​រួមគ្នា នៅ​ជិត​នឹង​តំបន់​ព្រំដែន​រវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង កាលពី​ថ្ងៃ​ព្រហស្បតិ៍។​​លំ​ហាត់​សមយុទ្ធ​នេះ ផ្តោត​សំខាន់​លើ​ការជួយ​ដល់​ដំណើរការ​បន្សាប​សារធាតុ​នុយក្លេអ៊ែរ វិទ្យុសកម្ម ជីវសាស្ត្រ ព្រមទាំង​សារធាតុ​គីមី ពិសេស​គឺ​ក្នុង​បំណង​ប្រឆាំងនឹង​អ្វីដែល​ពួកគេ​ចាត់ទុកថា ជាការ​គំរាមកំហែង​ដ៏​ខ្លាំងក្លា​របស់​កូរ៉េខាងជើង​។​


 
​សមយុទ្ធ​យោធា​លើ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការបន្ត​លំ​ហាត់​សមយុទ្ធ​យោធា​រវាង​ប្រទេស​ទាំងពីរ ខណៈដែល​បញ្ហា​នៅ​តំបន់​ឧបទ្វីប​កូរ៉េ ស្ថិតក្នុង​ភាព​តានតឹង​នៅឡើយ។ ទាហាន​អាមេរិក​ប្រមាណ​៣៥០​នាក់ បាន​ចូលរួម​លំ​ហាត់​សមយុទ្ធ​កាល ប៉ុន្តែ​ចំនួន​ទាហាន​កូរ៉េខាងត្បូង ដែល​បាន​ចូលរួមមិនត្រូវ​បានបង្ហាញ​ឲ្យ​ដឹង​នោះទេ​៕

19

 

Leave a Reply

(*) Required, Your email will not be published