វាយកំទេច​ឡាន​ទំនើប តម្លៃ​ជាង ៤ សែន​ដុល្លារ ព្រោះ​ខឹង​ពី​ផ្នែក​សេវាកម្មបម្រើអតិថិជន​ខ្សោយ​

, , Leave a comment

បើ​យោងតាម​ការដកស្រង់​អត្ថបទ​ផ្សាយ ដែល​បានចេញ​ផ្សាយ​គេហទំព័រ​សារព័ត៌មាន​បរទេស  indianexpress កាលពី​ថ្ងៃទី ១៥ ខែ  ឧសភា  កន្លងផុតទៅ​ថ្មីៗ នេះ​បានអោយដឹងថាបុរស​អ្នកមាន​ជនជាតិ​ចិន​ម្នាក់ ដែល​ត្រូវជា​ម្ចាស់​រថយន្ត​ទំនើប​ម៉ាក់​Maserati មានតម្លៃ​ដល់​ទៅ ៤២០,០០០ ដុល្លារ ត្រូវបាន​រកអោយឃើញ​ថា បាន​ជួល​ក្រុមមនុស្ស    ប្រដាប់​ទៅដោយ​ញញួរ​គ្រប់​ដៃ   មក​វាយកំទេច​ឡាន​ទំនើប  តម្លៃ​ថ្លៃ របស់ខ្លួន​ដើម្បី​ជាការ​តវ៉ា​ប្រឆាំង ទៅនឹង​ការបំរើ​សេវាកម្ម​អតិថិជន ដ៏​អន់​ជាទីបំផុត របស់​ក្រុមហ៊ុន​​រថយន្ត​មួយ​នេះ​។​

 

​ គួរបញ្ជាក់​ផងដែរ​ថា  បុរស​អ្នកមាន  ជនជាតិ​ចិន  ដែលជា​ម្ចាស់​រថយន្ត​ទំនើប​មួយគ្រឿង​នោះ មានឈ្មោះ​នាមត្រកូល  លោក  Wang  រួម​ជាមួយនឹង​ក្រុមមនុស្ស​មួយក្រុម ប្រដាប់​ទៅដោយ​អាវុធ​ធ្ងន់ៗ​វាយកំទេច  រថយន្ត​ទំនើប​របស់ខ្លួន  នៅ​ពីមុខ​កម្មវិធី​បង្ហាញ​ពិ​ពណ៌​រថយន្ត ក្នុង​ក្រុង Qingdao  នា​ខេត្ត  Shandong  ប្រទេស​ចិន  ដែល​បាន​បង្ក​ជា​ភាព​ភ្ញាក់ ផ្អើល​ជាខ្លាំង​។​ ​ការបង្ហាញ​ពី​សកម្មភាព​សាទរ​របស់​ក្រុមមនុស្ស​មួយក្រុម​នេះ  ដោយបាន​កំទេច​នូវ​រថយន្ត​ទំនើប​ខ្ចេ​ច   ដោយ​វាយ​បំបែក​កញ្ជក់​រថយន្ត​ជាដើម  រួមជាមួយ​នឹង​បដា​ ​ដោយបាន​ភ្ជាប់​សារ    សរសេរ​បញ្ជាក់​ចោទប្រកាន់   ក្រុមហ៊ុន​ផលិត​អ៊ីតាលី  សំរាប់​ការសម្រេចចិត្ត​ដ៏​អន់​ខ្សោយ​របស់ខ្លួន​។​

ដោយឡែក  ប្រភព​សារព័ត៌មាន​ដដែល​បន្ថែមថា កាលពី​អំឡុង​ឆ្នាំ ២០១១ លោក Wang បាន​ទិញ​រថយន្ត​ទំនើប​ប្រភេទ​នេះ  ក្នុងតម្លៃ  ២,៦ លាន​យ័ន ដែល​វា​ស្នើ​នឹង  ជាង ១០០ ​ដង​នៃ​ប្រាក់ចំណូល​ជា​មធ្យម​របស់​ប្រជាជន​ចិន​ក្នុង​ក្រុង កាលពី​ឆ្នាំមុន​។ ហើយ​បើ​និយាយ​ពី​ចលករ  ដែល​ញ៉ាំងអោយ​លោក  Wang   សំរេចចិត្ត​ហ៊ាន​ធ្វើ​ដល់​ថ្នាក់ នេះនោះ​គឺថា បណ្តាលមកពី​សេវាកម្ម​បំរើ​អតិថិជន​របស់​ក្រុមហ៊ុន​រថយន្ត​មួយ​នេះ​ខ្សោយ​ពេក ខណៈពេលដែល​លោក Wang   បាន​យក​រថយន្ត​របស់ខ្លួន  មក​ផ្លាស់​គ្រឿងបន្លាស់​ ​តែ​អ្វីៗ​មិនបាន​ដោះស្រាយ​អោយ​ជាក់លាក់​នោះទេ បែរ​ថែមទាំង​មាន​ស្នាម​ឆូត​លើ​ទ្វារ​រថយន្ត​របស់គាត់​ថែម​ទៀតផង ៕​

19 (1) 19 (3) 19 (2)

 

Leave a Reply

(*) Required, Your email will not be published