មនុស្ស ៧៣ នាក់​បាន​ស្លាប់ និង​១៤៨ ​នាក់​ទៀត​របួស​ក្នុងការ​វាយប្រហារ​ជាថ្មី​នៅ​អ៊ីរ៉ាក់​

, , Leave a comment

​បា​ដា​ដ​៖ ប៉ូលីស និង​មន្ត្រី​អ៊ីរ៉ាក់​បាន​និយាយថា ការវាយប្រហារ​ដោយ​គ្រាប់បែក​បាន​អង្រួន​ប្រទេស​អ៊ីរ៉ាក់​ជាថ្មី​កាលពី​ថ្ងៃ​សុក្រ​ទី​១៧ ខែឧសភា បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​យ៉ាងហោចណាស់ ៧៣​នាក់ និង​១៤៨​នាក់ ទៀត​រងរបួស​។​ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួ បាន​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍ ទី​១៨ ខែឧសភា ដោយ​ស្រង់​សម្តី អភិបាលក្រុង លោក អាប់​ឌុល​ឡា ហា​យ៉ា​លី ប្រាប់​ស៊ីន​ហួ​ថា «​យ៉ាងហោចណាស់​មនុស្ស ៤១​នាក់ ស្លាប់ និង​៥៦​នាក់​ទៀត​រងរបួស នៅ​ក្នុងការ​បំផ្ទុះ​ពីរ ដែល​បាន​កើតឡើង​តំណាលគ្នា​ក្នុង​ទីក្រុង​បា​គូ​បា ភាគ​ខាងកើត​ខេត្ត ឌី​យ៉ា​ឡា ប្រទេស​អ៊ីរ៉ាក់ បន្ទាប់ពី​មានការ​ថ្វាយបង្គំ​រួច កាលពី​ថ្ងៃ​សុក្រ​»​។​

 

​លោក​បន្តថា ការ​បំផ្ទុះ​គ្រាប់បែក​ចំនួន​ពីរ​តាម​ដងផ្លូវ​បានកើត​ឡើង​នៅ​ជិត​វិហារ​ឥស្លាម សារ៉ូ​យ៉ា ក្នុង​ទីក្រុង បា​គូ​បា ចម្ងាយ ៦៥​គីឡូម៉ែត្រ ភាគ​ឦសាន​រដ្ឋធានី​បា​ដា​ដ ដោយបាន​វាយប្រហារ​ទៅលើ​អ្នក​កាន់សាសនា​ឥស្លាម​និកាយ សាន់​នី ខណៈ​ពួកគេ​ចាក​ចេញពី​ព្រះវិហារ​បន្ទាប់ពី​ថ្វាយបង្គំ​ព្រះ​រួច​។​ ​បើតាម​ប្រភពពី​ប៉ូលីស​បាន​ឲ្យ​ដឹង​ទៀតថា យ៉ាងហោចណាស់​មនុស្ស ២២​នាក់​បាន​ស្លាប់ និង​៥៧​នាក់​ទៀត​រងរបួស នៅ​ក្នុងការ​បំផ្ទុះ​តាម​ដងផ្លូវ​ចំនួន​បី កាលពី​ល្ងាច​ថ្ងៃ​សុក្រ ទី​១៧ ខែឧសភា​ដដែល​នោះ នៅ​ទីក្រុង បា​ដា​ដ ប្រទេស​អ៊ីរ៉ាក់​។ ចំណែក​ការ​បំផ្ទុះ​តាម​ដងផ្លូវ​មួយទៀត នៅ​សង្កាត់​អា​មី​រី​យ៉ា ភាគ​ខាងលិច​ទីក្រុង បា​ដា​ដ បណ្តាល ឲ្យ​មនុស្ស ១៩​នាក់​ស្លាប់ និង​៣២​នាក់​ទៀត​រងរបួស​។​

 

​គួរបញ្ជាក់​ផងដែរ​ថា ប្រទេស​អ៊ីរ៉ាក់​ក្នុង​រយៈពេល​ថ្មីៗ ការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត បាន​កម្រើក ឡើងវិញ យ៉ាងខ្លាំង ដោយបាន​បណ្តាល​ឲ្យ​មាន​ព្រួយបារម្ភ​ថា ក្រុម​ភេរវជន និង​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ អាច​បង្ក ទៅជា​អំពើហិង្សា​នៅ​ទូទាំងប្រទេស ជាពិសេស​ខណៈ​អ៊ីរ៉ាក់ កំពុង​ព្យាយាម​ទប់ស្កាត់​អំពើហិង្សា ដែល​កំពុង​បន្ត​ការ ហែកហួរ​ក្នុង​ប្រទេសជិតខាង​ខ្លួន គឺ​ស៊ី​រី​។​ ​ចំ​ណែ​ការវាយប្រហារ​ថ្មីៗ​នេះ មិនទាន់មាន​ក្រុម​ណា​មូ​យ​ចេញមុខ អះអាង​ទទួលខុសត្រូវ​នោះទេ​ប៉ុន្តែ​ក្រុម​ភេរវជន​អាល់​កៃ​ដា ក្នុងប្រទេស​អ៊ីរ៉ាក់ តែងតែ​ចេញមុខ​ទទួលខុសត្រូវ សម្រាប់​ការវាយប្រហារ​ធំៗ​ក្នុងប្រទេស​នេះ ៕

19

 

Leave a Reply

(*) Required, Your email will not be published