ការចូល​និវត្ត​ន៏​របស់​ប៊ែ​ក​ខាំ​ធ្វើ​ឲ្យ​មានប្រតិកម្ម​មួយចំនួន​

, , Leave a comment

អតីត​ប្រធាន​ក្រុមបាល់ទាត់​ជម្រើសជាតិ តោ​កំណាច​អង់គ្លេស ដេវីដ ប៊ែ​ក​ខាំ (David Beckham) បានប្រកាស​ចូល​និវត្ត​ន៏ ពី​អាជីព​ជា​កីឡាករ​បាល់ទាត់ ។ ប៊ែ​ក​ខាំ មានកំណត់​ត្រា​ដ៏​អស្ចារ្យ​មួយពោលគឺ​គាត់​បានឈ្នះ​ពានរង្វាន់​ក្នុង​លី​ក ៤​ប្រទេស​ផ្សេងគ្នា និង​បាន​លេង​បាល់ទាត់​ពិភពលោក (World Cups) ចំនួន​៣​លើក​។កាសែត​បារាំង អេ​អេ​ហ្វ​ភី​ស្ព​ត (AFP Sports) បាន​រាយ​ការ​ណ៏ ពី​ប្រតិកម្ម​មួយចំនួន ក្រោយពេល​ពិភពលោក​ទាំងមូល​បានដឹង​ពត៌មាន​ថា កីឡាករ​ឆ្នើម​រូបនេះ​ចូល​និវត្ត​ន៏​។ ប្រតិកម្ម​ទាំងនោះ​មាន​ដូចតទៅ​៖


​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក ដេវីដ កាំ​មឺ​រូ​ន (David Cameron) «​ជូនពរ​ឲ្យ​ប៊ែ​ក​ខាំ មានសំណាង​ល្អ បន្ទាប់ពី​ចូល​និវត្ត​ន៏​។ បច្ចេកទេស​ទាត់​បាល់​ពិន័យ (free-kicks) របស់គាត់ សំរាប់​ក្រុម​ម៉ែន​ញូ (Man Utd) និង​ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​ស្ថិត​ជាការ​ចងចាំ​មួយ ដល់​អ្នកគាំទ្រ​បាល់ទាត់​គ្រប់រូប​។​»
​ប្រធាន​សហព័ន្ធ​បាល់ទាត់ ហ្វី​ហ្វា (FIFA) លោក សែ​ប ប្លា​ទ័​រ (Sepp Blatter) «​វា​ជាការ​បញ្ចប់​សាច់រឿង​ដ៏​អស្ចារ្យ​មួយ​។ ប៊ែ​ក​ខាំ កើតមក​ជាមួយនឹង​ការស្រឡាញ់​បាល់ទាត់ ហើយ​គាត់​ក៏បាន​សម្រេច​ក្តី​សុ​បិ​ន្ត​របស់គាត់​ដែរ​។ រូបគាត់ បាន​ក្លាយជា​និមិត្តរូប​ដល់​ក្មេងប្រុស និង​ក្មេងស្រី​ជាច្រើនរូប​ទៀត ដែល​ចង់​ធ្វើ​ឲ្យ​បាន​អស្ចារ្យ​ដូច​គាត់​។​»


​លោក ណា​សឺ អាល់​ឃេ​ឡៃ​ហ្វី (Nasser Al-Khelaifi) ម្ចាស់​ក្លឹប​បាល់ទាត់ ប៉ារីស ហ្សិ​ន​ជឺ​ម៉ិ​ន (Paris Saint-Germain) «​ខ្ញុំ មានការ​សោកស្តាយ​ណាស់ ពេល​ដឹងថា​គាត់​ចូល​និវត្ត​ន៏​។ ខ្ញុំ​ចង់​ឲ្យ​គាត់​នៅ​យ៉ាងហោចណាស់​១​ឆ្នាំ​ទៀត ជាមួយ​ពួកយើង​។ នេះ​ជា​កិត្តិយស​មួយ​សម្រាប់​ខ្ញុំ និង​ក្លឹប​ប៉ារីស ដែល​ក្លឹប​របស់​យើង ជា​ក្លឹប​ចុងក្រោយ​ក្នុង​អាជីព​របស់គាត់​។​»


​លោក រ៉​យ ហ​ដ​សិន (Roy Hodgson) គ្រូបង្វឹក​ជម្រើសជាតិ​អង់គ្លេស «​ប៊ែ​ក​ខាំ ជា​បុរស​ដែលមាន​ភាពប៉ិនប្រសព្វ អាច​លេង​បាន​ច្រើន​ដំណែង និង​បញ្ជូន​បាល់​បាន​យ៉ាង​ល្អ​។ យើង​មិន​ចង់ឃើញ​គាត់​ចូល​និវត្ត​ន៏​នោះទេ ព្រោះ​ស្តាយ​នូវ​បទពិសោធ​ន៏​ដ៏​ច្រើន​របស់គាត់​។​»
​លោក ហ្គា​រី ណេ​វី​ល (Gary Neville) អតីត​មិត្ត​រួម​ក្រុម​ម៉ែន​ញូ និង​ជា​មិត្ត​ជិតស្និត​ជាមួយ​ប៊ែ​ក​ខាំ «​គាត់​លេង​បម្រើ​នៅ​តំបន់​កណ្តាល​បាន​យ៉ាង​អស្ចារ្យ​បំផុត​។ ប៊ែ​ក​ខាំ ជា​កំពូល​អ្នក​បញ្ជូន​បាល់ ទាំង​បាល់​ទាប និង​បាល់​ខ្ពស់ និង​មាន​ថាមពល​ខ្លាំង​។​»


​លោក ប្រូស អា​រ៉េ​ណា (Bruce Arena) អតីត​គ្រូបង្វឹក​ក្រុម ឡូ​ស អេ​ន​ជេ​ឡេស ហ្គា​ឡាក់​ស៊ី (Los Angeles Galaxy) «​ការ ប្រកួត​នីមួយៗ និង​គ្រប់​ការប្រកួត​ដែល​គាត់​លេង គាត់​មានការ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​។ គាត់​បាន​បង្រៀន​កីឡាករ​ក្មេងៗ​របស់​យើង យ៉ាងច្រើន​ដើម្បី​ឈ្នះ​ការប្រកួត​។ គាត់​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ដែល​ក្រុម អិ​ល​អេ ហ្គា​ឡាក់​ស៊ី (LA Galaxy) ឈ្នះ​នូវ​ពានរង្វាន់​ដែរ​។​»


​លោក ស្តេ​វ ហ្គូ​រែ​ន អេ​រិ​កសិន (Sven Goran-Eriksson) អតីត​គ្រូបង្វឹក​ជម្រើសជាតិ​អង់គ្លេស «​គាត់​ជា​កីឡាករ​បាល់ទាត់ ដ៏​អស្ចារ្យ​ម្នាក់ ជា​បុរស​ដ៏​អស្ចារ្យ​ម្នាក់ និង​ជា​តារាបាល់ទាត់​ឆ្នើម​បំផុត​នៅលើ​ពិភពលោក​។ បើ​អ្នក​និយាយ​ពី ដេវីដ ប៊ែ​ក​ខាំ នោះ​មនុស្ស​គ្រប់គ្នា នឹង​ដឹងថា​គាត់​ជា​នរណា​៕»

19

 

Leave a Reply

(*) Required, Your email will not be published