កម្លាំង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត យុវជន​២​នាក់​ទៅ​តុលាការ ពីបទ​ឆក់​ការ​បូ​ប​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ​ ៖ ចោរឆក់​កាបូប​២​នាក់ ដែល​ធ្វើ​សកម្មភាព​ឆក់​កាលពី​ថៃ្ង​ទី​១៥ ខែឧសភា  នៅ​ក្រុង​ប៉ោយប៉ែត ត្រូវបាន​កងកម្លាំង​រាជ​អាវុធហត្ថ​បញ្ជូនទៅ​តុលាការ កាលពី​រសៀល​ថ្ងៃទី​១៧ខែឧសភា ឆ្នាំ​២០១៣ ។​ ​លោកមេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ដោយ​អនុវត្តតាម​បទបញ្ជា​របស់​មេបញ្ជាកា​រ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧ​ត្ត​ម​សេនីយ៍​ទោ រ​ត្ន័ ស្រ៊ាង និង​យោងតាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ ឈ្មោះ សៀក សា​មល (​ហៅ​ដា​) ភេទ​ស្រី អាយុ​២១​ឆ្នាំ បាន​ប្ដឹង​ពីបទ​លួច​កាបូប​បណ្ដាល​ឲ្យ​បាត់​លុយ​៨០០០​បាត លុយ​ខ្មែរ​២៥​ម៉ឺន​រៀល ទូរ​សព្ទ​ម៉ាក​អាយ​ហ្វូ​ន​១​គ្រឿង និង​ទូរ​សព្ទ​ម៉ាក​មិត្ត​ហ្វូ​ន​១​គ្រឿង​ទៀត ទើប​លោក​ចាត់​កម្លាំង​ឲ្យ​ចុះ​ស្រាវជ្រាវ​រហូតដល់​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៣ ទើប​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ទី​១​ឈ្មោះ យ៉េត បូ​រ៉េត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់នៅ​ភូមិ​សាមគ្គី​មានជ័យ ក្រុង​ប៉ោយប៉ែត ទី​២​ឈ្មោះ ជ័យ ធា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ ក្រុង​ប៉ោយប៉ែត រួមជាមួយ​និង​ម៉ូតូ​ស្គុ​ប​ពី​១​គ្រឿង របស់​ជនសង្ស័យ​ទាំង​២ ដែល​ជិះ​ធ្វើ​សកម្មភាព​។​ ​លោកបាន​បន្តទៀតថា ក្រោយ​ការឃាត់ខ្លួន ជនសង្ស័យ​ទាំង​២ បាន​សារភាពថា​ទ្រព្យសម្បត្តិ​ដែល​លួចបាន គឺ​បាន​យកទៅ​លេងល្បែង​ក្នុង​កាស៊ីណូ​អស់ហើយ​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២ ត្រូវ​កងកម្លាំង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បញ្ជូនទៅ​តុលាការ កាលពី​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៣ ៕

19

 

Leave a Reply

(*) Required, Your email will not be published