ព្រះ​សង្ឃ​​មួយ​អង្គ​ត្រូវ​​សមត្ថ​​​កិច្ច​​ចាប់​ឃាត់​ខ្លួន​​បន្ទាប់​ពី​លួច​​ជួប​​ស្ត្រី​​ម្នាក់​នៅក្នុងផ្ទះ​ជួល

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ព្រះ​សង្ឃ​មួយ​អង្គ​ ត្រូវបាន​​បងប្អូន​ប្រជា​ពល​រដ្ឋ​ប្តឹង​សមត្ថ​កិច្ច​ឲ្យ​ធ្វើ​ការ​ឃាត់​ ខ្លួន​កាលពីវេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃទី​១៨ ឧសភា ២០១៣បន្ទាប់ពី​ព្រះសង្ឃ​អង្គ​នោះ​តែងតែ​មក​លួច​ជួប​ស្ត្រី​ម្នាក់​នៅក្នុង​ បន្ទប់​ជួល​​​ស្ថិតនៅ​ក្រុមទី​១៤ ឃុំ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ  ខណៈដែល​កំពុង​មើល​ទូរទស្សន៍​ជាមួយគ្នា ។​

 

សមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​ឲ្យ​ដឹង​ថា ព្រះ​សង្ឃ​ដែលត្រូវ​បាន​ឃាត់​ខ្លួន​ខាងលើ​នេះ​មានព្រះ​នាម​ ជា វណ្ណៈ មានព្រះ​ជន្ម២១​វស្សា គង់នៅ​វត្ត​ថា​ន់ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។ បន្ទាប់​ពី​ធ្វើ​កា​រ​ឃាត់​ខ្លួន​ដើម្បី​សាក​សួរ ព្រះ​សង្ឃ​អង្គ​នោះបាន​ប្រកែក​បដិសេធថា​ ខ្លួនមិន​បានធ្វើ​អ្វី​ខុស​ឆ្គង​នោះ​ទេ ព្រោះ​ស្ត្រីនោះគឺជា បង​ប្អូន​ជី​ដូន​មួយ​របស់​ព្រះ​អង្គ។

 

នេះជា​បញ្ហា​មួយ​ដែល​តែង​តែ​កើ​តឡើង ធ្វើឲ្យ​ពុទ្ធ​បរិស័ទ​មួយ​ចំនួន​បាន​អស់ជំនឿ​ទៅលើ​វិ​ស័យ​ព្រះពុទ្ធ​សាសនា ដោយ​សារ​តែ​មាន​បុគ្គល​មួយ​ចំនួន​បាន​យកវិស័យ​ព្រះ​​ពុទ្ធ​សាសនាទៅជា​មុខ​ ជំនួញ និង​បាន​យក​​​ទៅ​ប្រព្រឹត្ត​អំពើ​មិនល្អ។ តួ​យ៉ាង​ដូចជា​​រឿង​​រ៉ាវ​​ដែល​​បាន​​កើត​​​មាន​ឡើង​​នៅ​​ក្នុង​​វត្ត​​ស្រះ ​​ចក ដែ​ល​បណ្តាល​​​ឲ្យ​ទី​វត្ត​អារ៉ាម​ទាំងមូល​មាន​សភាព​ស្ង​ប់​ស្ងាត់ ដោយ​សារ​តែ​បុគ្គល​មិន​ល្អ​មួយ​រូប៕

1

2

4

 

 

Leave a Reply

(*) Required, Your email will not be published