​ប្រជាពលរដ្ឋ​ជាង​១៥០០​គ្រួសារ សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ទប់ស្កាត់ ករណី​កាប់​ទន្ទ្រានព្រៃ​គំរប​អាងទឹក មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ គូលែន​សៀមរាប ៣១៧

, , Leave a comment

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ស្នា​តេ​ជោ និង​ភូមិ​ក្រពើ ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​ទទូច​សុំ​ឲ្យ​មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​ស៊ើបអង្កេត​និង​អន្តរ​គម​ន៍ ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ទៅលើ​ករណី​ការកាប់​ទន្ទ្រានព្រៃ គំរប​អាងទឹក​មណ្ឌល​អភិវឌ្ឍ​ន៍​យោធិន​ពិការ​គូលែន​សៀមរាប​៣១៧ ដែល​កំពុង​រង​នូវ​ការកាប់បំផ្លាញ យ៉ាង​វិនាស​ហិនហោច ។​

 

​ក្នុង​លិខិត​ស្នើសុំ​អន្តរាគមន៍ របស់​ប្រជាពលរដ្ឋ​ជាង ១៥០០​គ្រួសារ ដែល​កំពុង​រស់នៅ​អាស្រ័យ​ផល ពី​អាងទឹក​ដ៏​មាន​សក្តានុពល​មួយ​នេះ ជាពិសេស​គ្រួសារ​យោធិន​ពិការ ដែល​ភាគច្រើន​បាត់បង់​កាយសម្បទា​ចំនួន ២៥០​គ្រួសារ ក្រោម​ការផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់ ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ពួកគាត់​រស់នៅ​ដោយ​ពឹង​ផ្អែកទៅលើ​ប្រភពទឹក​មួយ​នេះ ដែល​ផ្តល់​ទាំង​ទឹក​ប្រើប្រាស់ និង​ប្រភព​ត្រី​សំរាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​។​

 

​មានការ​បញ្ជាក់ទៀតថា តំបន់​ព្រៃ​នេះ​ទៀតសោត វា​ជំរក​ជី​វះ​ចំរុះ​គ្រប់​ប្រភេទ មាន​សត្វ​ស្លាប​ដែល​អាច​ផ្តល់​ការទាក់ទាញ ផ្នែក​អេកូ​ទេ​ចរណ៍ និង​ជាពិសេស​ជា​ជំ​រកត្រី​ពង​កូន​ធម្មជាតិ​ដ៏​សំខាន់​ផងដែរ​។ ការបាត់បង់​គំរប​ព្រៃ​នេះ​វា​នឹង​ធ្វើអោយ​អាងទឹក មានការ​រីង​ហួត​ខ្លាំង​នៅ​រដូវប្រាំង ដែល​អាចធ្វើអោយ​ប្រជាជន​ទាំងអស់ ដែល​ធ្លាប់​ទទួលបាន​ការប្រើប្រាស់​ទឹក​នៅ​រដូវប្រាំង ប្រឈម​នូវ​ការខ្វះខាត​ទឹក និង​ធ្វើ​អោយដាច់​ពូជ​ត្រី​ធម្មជាតិ​។​

 

​ប្រជាពលរដ្ឋ​បាន​រំលឹក​ទៀតថា តាម​ការអះអាង​របស់​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ មាន​នាយ​ឧ​ត្ត​ម​សេនីយ ទៀ បាញ់ ក៏ដូចជា​អាជ្ញាធរខេត្ត​បាន​គូសបញ្ជាក់ថា គំរប​ព្រៃ​នេះ​គឺ​ស្ថិតនៅក្រោម ដីកា​ដកហូត​លេខ ០៨៥ ឆ្នាំ​២០០២ របស់​ក្រូ​សួង​កសិកម្ម និង​សាលា​ខេត្តសៀមរាប ។ ប៉ុន្តែ​ក្រោយ​គាំទ្រ​ថវិការ​ពី​អង្គការ​មួយ ដែល​មិន​ស្គាល់ឈ្មោះ បានរៀបចំ​កសាង​អាងទឹក ក្រោម​ការចង្អុលបង្ហាញ​ពី​អាជ្ញាធរ​ខេត្តសៀមរាប ដោយបាន​សាងសង់​រួល​រាល់​នៅ​ឆ្នាំ ២០០៧​។​

 

​ក្រោយមក​មានការ​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ដោយ​លោក ស៊ូ ភិរិន្ទ ដែលជា​អតីត​ត​អភិបាល​ខេត្តសៀមរាប រហូតមកដល់​ថ្ងៃ ទី​១០ ខែឧសភា ឆ្នាំ​២០១៣ នៅពេលដែល​រដូវ​បោះឆ្នោតជាតិ ជិត​ចូល​មកដល់​ក៏​ស្រាប់តែ​ឃើញ​មាន​ក្រុម​ឈ្មួញ មិន​ស្គាល់​អត្តសញ្ញាណ​បាន​ជួល​ប្រជាពលរដ្ឋ​អោយ​កាប់​ទន្ទ្រានព្រៃ​នោះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ស្រងាកចិត្ត​យ៉ាងខ្លាំង ហើយ​ក៏បាន​រាយការណ៍​ដល់​អាជ្ញាធរ​មូលដ្ឋាន​រហូត​មកដល់ពេលនេះ គឺ​បានត្រឹមតែ​រង់ចាំ​ដោយ​មិនដឹង​ជា​ចម្លើយ​នៅពេលណា​.? ប្រជាពលរដ្ឋ​បាន​ទទូច​សុំ​ឲ្យ​ថ្នាក់ដឹកនាំ ដែល​លោក​តែងតែ​ខ្វលខ្វាយ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​គ្រួសារ​ពិការ​ទាំង ២៥០​គ្រួសារ ជួយ​ដោះស្រាយ​បញ្ហា​នេះ ឲ្យ​បាន​ទាន់ពេលវេលា ។​

 

​សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​ជាង ១៥០០ គ្រួសារ​រស់នៅ​គឺ​ស​ង្ឍឹ​ម​ទៅលើ​តែ​ប្រភពទឹក​មួយ​នេះ ហើយ​ជាពិសេស​នៅ​រដូវក្តៅ​ដូច​ឆ្នាំនេះ បើ​គ្មាន​ប្រភពទឹក​មួយ​នេះ​ទេ កុំថាឡើយ​មនុស្ស សូម្បី​សត្វ​គោក្របី ដំណាំ​បន្លែ​បង្ក​ក៏ត្រូវ​ប្រហែល​វិនាស​ហិនហោច​អស់​ដែរ  ហើយ​ប្រជាពលរដ្ឋ​ទាំងអស់​គិតថា បើ​គំរប​ព្រៃ​នេះ​បាត់បង់​មែន​នោះ ជីវភាព​រស់នៅ​របស់​ពួកគាត់ នឹង​ជួប​ការលំបាក​យ៉ាងខ្លាំង​៕

18-May5

ប្រភព វត្ត​ភ្នំ​

 

Leave a Reply

(*) Required, Your email will not be published