មនុស្ស​បាន ៣៣ នាក់​ស្លាប់ និង ១២ នាក់​បាត់​ខ្លួន ក្នុង​គ្រោះមហន្តរាយ​ព្យុះ​ព្រិល​នៅ​ប្រទេស​ចិន​

, , Leave a comment

​ក្រុង​ប៉េកាំង ៖ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួ បានចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​១៧ ខែឧសភា ឆ្នាំ ២០១៣ នេះ​ថា មនុស្ស ៣៣​នាក់​បាន​ស្លាប់ បាត់បង់​ជីវិត និង ១២​នាក់​ទៀត​កំពុង បាត់​ខ្លួន​នៅ ឡើយ បន្ទាប់ពី​ព្យុះ​ព្រិល និង ភ្លៀង​ធ្លាក់​យ៉ាងគំហុក បាន​វាយប្រហារ​ភាគ ខាងត្បូង​ប្រទេស​ចិន​។ នេះ​បើតាម​ការអះអាង របស់​អាជ្ញាធរ​កាត់បន្ថយ គ្រោះមហន្តរាយ និង កិច្ចការ​ស៊ីវិល​ក្នុងប្រទេស​។​

 

​ចាប់តាំងពី​ថ្ងៃ​អង្គារ សប្តាហ៍​នេះ​មក ព្យុះភ្លៀង​ព្រមទាំង​ព្រិល បាន​បង្ក​ឲ្យ​មាន​ទឹកជំនន់ ព្រមទាំង​ការ​រអិល​បាក់​ដី នៅតាម​តំបន់​មួយចំនួន​នៃ​ខេត្ត ហ្គ័​ង​ដុង ភាគខាងត្បូង ប្រទេស​ចិន ដែល​ទទួល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ហើយ​ត្រូវបាន​អាជ្ញាធរ​ខាងលើ​ចាត់ ចូលទៅក្នុង​កម្រិត​ទី​បួន នៃ​គ្រោះមហន្តរាយ​ដែល​ខ្លាំងក្លា​បំផុត​នោះ​។​

 

​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទីស្នាក់ការ​កណ្តាល​ផ្នែក​គ្រប់ គ្រង​គ្រោះមហន្តរាយ​ប្រចាំ​តំបន់ បាន​បញ្ជា​ឲ្យ​ក្រុម​សង្គ្រោះ ចំនួន​ពីរ​ក្រុម​ទៅកាន់​ខេត្ត ហ្គ័​ង​ដុង និង ហ្សា​ង​ស៊ី ដើម្បី​ចាត់​វិធាន​ដោយផ្ទាល់ សង្គ្រោះ​ប្រជាជន​ពី​ទឹកជំនន់​នោះ​។ ចំពោះ​ចំនួន​ប្រជាជន ដែល​ទទួលរង​ផលប៉ះពាល់ ពេលនេះ​មាន​រហូតដល់ ៦​សែន ៥​ម៉ឺន​នាក់ ហើយ​គេហដ្ឋាន​ប្រមាណ ២.៦៧៥ ខ្នង​ត្រូវបាន​ទទួលរង​ការបំផ្លាញ​។​


​ដោយឡែក​អាជ្ញាធរ​តំបន់ នៅតែមាន​ការព្រួយបារម្ភ ចំពោះ​មនុស្ស​ដែល​កំពុង​បាត់​ខ្លួន ព្រមទាំង​ការកើនឡើង​កម្ពស់ នៃ​ទឹកទន្លេ​បៃ​ហ្ស៊ា​ង ដែល​មិន​ធ្លាប់មាន​នោះទេ ក្នុង​រយៈពេល​មួយ​សតវត្សរ៍ កន្លងទៅនេះ ហើយ​វា​នឹង​បន្ត​គម្រាមកំហែង​ថា នឹង​អាច​កើតមាន នូវ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ ជាងនេះទៀត​ផងដែរ៕

18

 

Leave a Reply

(*) Required, Your email will not be published