កំពូល​តារាចម្រៀង​កូរ៉េ Psy ក្លាយជា​ពិធីករ ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ “Much Music Video Awards”

, , Leave a comment

​នេះ​ជា​លើកដំបូង​ហើយ​ដែល​កំពូល​តារាចម្រៀង​កូរ៉េ​ម្នាក់នេះ ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​ពិធីករ​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​មួយ​ដែលមាន​ឈ្មោះថា “Much Music Video Awards”ដែល​នឹងត្រូវ​ប្រារព្ធ​ឡើង​ក្នុង​ទីក្រុង​តូ​រ៉ុ​ន​តូ ប្រទេស​កាណាដា​។​
 


​ក្នុង​កម្មវិធី​នេះ Psy មិន​ត្រឹមតែ​ជា​ពិធីករ​ទេ ថែមទាំង​ច្រៀង​ហើយ​ឈ្មោះ​របស់លោក​ព្រមទាំង Taylor Swift, One Direction និង Demi Lovato ក៏ត្រូវ​បានដាក់​ជា​បេក្ខភាព​ដណ្ដើមយក​ពានរង្វាន់ Fave International Artist/Group of the Year Award ទៀតផង​។ តារាចម្រៀង​មាឌ​មាំ​នេះ បាន​និយាយថា ”​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ដែល​បាន​ធ្វើជា​ពិធីករ និង​សម្ដែង​ក្នុង​ពិធី​នោះ ហើយ​ខ្ញុំ​សង្ឃឹមថា នឹងមាន​អ្នកគាំទ្រ​ជនជាតិ​កាណាដា​ជាច្រើន​រង់ចាំ​ទស្សនាការ​បង្ហាញ ខ្លួន​របស់ខ្ញុំ​នៅលើ​ឆាក​ក្នុង​កម្មវិធី​នោះ​”​។​


​កម្មវិធី​ខាងលើ​នឹងត្រូវ​ធ្វើការ​ចាក់ផ្សាយ​ផ្ទាល់​ពី​ប្រទេស​កាណាដា នៅ​ថ្ងៃទី ១៦ មិថុនា​ខាងមុខ ហើយក៏​មានការ​ចាក់ផ្សាយ​ទៅកាន់​សហរដ្ឋអាមេរិក​ដែរ​៕

18

 

Leave a Reply

(*) Required, Your email will not be published