លោក​ប្ដី​កំហូច​រក​ចំណី​ក្រៅ​ផ្ទះ​ប្រពន្ធ​តាម​ទាន់​ផ្ទុះ​ជម្លោះ​ផ្អើល​ទាំងយប់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ រឿង​ប្ដី​កំហូច​ម្នាក់​ដែល​លបលួច​ផិតក្បត់​នាំ​ស្រី​ស្នេហ៍ ចូលទៅ​ដេក​រួមមេត្រី​នៅក្នុង​ផ្ទះសំណាក់​ស្រែ​លាភ ម្ដុំ​វត្ដ​នាគ​វ័ន ត្រូវបាន​ប្រពន្ធ​ដែលមាន​ការសង្ស័យ ជា​យូរ​មកហើយ​នោះ​តាម​រកឃើញ ផ្ទុះ​ជម្លោះ​ផ្អើល​ទាំងយប់ តាំងពី​នៅក្នុង​ផ្ទះសំណាក់ រហូតដល់​ចំណុច​ស្ដុ​ប​ជលផល ក្នុង​ទឹកដី​ខណ្ឌចំការមន ទើប​សមត្ថកិច្ច​ឃើញ នាំខ្លួន​យកទៅ​ធ្វើការ​សួរនាំ ។ ហេតុការណ៍​ខាងលើនេះ​បានកើត​ឡើង កាលពី​វេលាយប់​ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៣ ដោយ​លោក​ប្ដី​កំហូច​ត្រូវបាន​គេ​ដឹងថា​មាន​អាយុ​ខ្ទង់​៤០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រីឯ​ភរិយា មាន​អាយុ​ស្របាល​គ្នា  ។​

 

​កាលពី​ព្រលប់​មុន​កើតហេតុ លោក​ប្ដី​កំហូច ខាងលើ បាន​ជិះ​រថយន្ដ​ម៉ាក​ហាយ​ឡេ​ឌ័​រ ពណ៌​ទឹកប្រាក់​មួយគ្រឿង ពាក់​ស្លាក លេខ 2L-6893 ដឹក​ស្រី​ស្នេហ៍​ម្នាក់ ដែល​គេ មិន​ស្គាល់​អត្ដ​សញ្ញាណ ទៅ​ហូបចុក​នៅ​ហាង​មួយ ម្ដុំ​កោះ​ពេជ្រ ។ បន្ទាប់មក​ក៏បាន​បបួល គ្នា​ទៅ​ច្រៀង​ខារ៉ាអូខេ  នៅ​ហាង មួយទៀត ម្ដុំ​ព្រែកលៀប រហូតដល់​យប់​ជ្រៅ ក្រោយពី ស្រវឹង​រៀងៗ​ខ្លួន ក៏​នាំគ្នា​មក​ដេក​នៅក្នុង​ផ្ទះ សំណាក់​ស្រែ​លាភ ។​

 

​ដោយឡែក​ស្ដ្រី​ជា​ភរិយា​ដែលមាន​ការសង្ស័យ​ជា​យូរ​មកហើយ​ទៅលើ​ប្ដី​ខ្លួន​ថា លួចលាក់​មាន​ស្រី​ក្រៅ​ផ្ទះ​ព្រោះ​ឧស្សាហ៍​ចេញ​ដើរ​ផឹកស៊ី​នៅ ពេលយប់​នោះ ក៏បាន​ពឹងពាក់​ក្មួយប្រុស​ម្នាក់ ឱ្យ​ដឹក​ដើរ រក​ធ្វើដំណើរ​ដោយ​ម៉ូតូ SL មួយគ្រឿង គឺ​ដើររក​ស្ទើរ​គ្រប់​ផ្ទះសំណាក់ ដែល ធ្លាប់​ស្គាល់​តែ​រក​មិនឃើញ​រហូតដល់​រំលង​អា​ធ្រា​ត្រ​ស្រាប់តែ​មក​ឃើញ​រថយន្ដ​ប្ដី​របស់ខ្លួន​ចត យ៉ាង​ស្ងៀមស្ងាត់​នៅក្នុង​ផ្ទះសំណាក់​ស្រែ​លាភ ទើប​ទាមទារ​បើក​បន្ទប់​ចូល​ឱ្យឃើញ​ជាក់ស្ដែង​តែ​សន្ដិសុខ​មិន​អនុញ្ញាត​ឱ្យចូល​ទើប​ធ្វើឱ្យមាន​ការឈ្លោះប្រកែក​គ្នា ដែល​ក្រោយមក​ស្ដ្រី​ជា​ស្រី​ស្នេហ៍ ត្រូវបាន​បុគ្គលិក​ផ្ទះសំណាក់ ជួយ​ជម្លៀស ឱ្យ​គេច​ចេញពី​បន្ទប់​តាម​ទ្វារ​ផ្សេង ចេញ​បាត់ទៅ ទើប​ប្ដី​បើកទ្វារ​ឱ្យ​ប្រពន្ធ​ចូល​រកមើល ហើយ​ខាង​សន្ដិសុខ​ក៏បាន​រារាំង​មិនឱ្យ​ប្ដី​ប្រពន្ធ​រូបនេះ ឈ្លោះ​រំខាន​នៅ​កន្លែង​គេ​រកស៊ី ក៏​នាំគ្នា​ចេញពីផ្ទះ​សំណាក់​រៀងៗ​ខ្លួន ដោយ​ប្ដី​បើករថយន្ដ​ចេញ ប្រពន្ធ​ជិះ​ម៉ូតូ​ជាមួយ​ក្មួយ​តាម​ពីក្រោយ ស្រែកជេរ​បញ្ចោរ​គ្នា​តាមផ្លូវ​រហូតដល់​ចំណុច​ស្ដុ​ប​ជលផល ធ្វើឱ្យ​ប្ដី​រូបនេះ ប្រតាយប្រតប់​គ្នា​ជាមួយ​ក្មួយប្រុស​របស់​ប្រពន្ធ ដឹង​ដល់​សមត្ថកិច្ច ចុះទៅ​ធ្វើការ​អន្ដរាគមន៍ នាំយក​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​សួរនាំ តែ​ក្រោយពី​ដឹងថា ជម្លោះ​ខាងលើនេះ ផ្ដើមចេញពី​រឿង​ប្រពន្ធ​តាម​ទាន់​ប្ដី​ដេក​ជាមួយ​ស្រី​នៅក្នុង​ផ្ទះសំណាក់ ដែលជា​រឿង​ផ្ទៃក្នុង​គ្រួសារ​រួចមក​នោះ សមត្ថកិច្ច​ក៏​អនុញ្ញាតឱ្យ​ពួកគេ​ត្រឡប់​ទៅវិញ ដោយ​ឃាត់ទុក​តែ​រថយន្ដ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា ជា​ក្រោយ​៕

18 (1) 18 (2)

 

Leave a Reply

(*) Required, Your email will not be published