ជិៈ​ម៉ូតូ​ចេញពី​ខារ៉ាអូខេ​ហ្គោល​ថោ​ន​ឡើងមក​ថ្នល់ជាតិ​មិន​មើល​ឆ្វេង មើល​ស្តាំ ត្រូវ​រថយន្ត​កា​មា​រី​បុក​របួសធ្ងន់​ស្រាល

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ យុវជន​ចំនួន​២​នាក់​ជិៈ​ម៉ូតូ​១​គ្រឿង​ចេញពី​ច្រៀង​ខា​រ៉ា​អូរ​ខេ​ហ្គោល​ថោ ន ឡើងមក​លើផ្លូវ​ជាតិ ត្រូវ រថយន្ត​កា​មា​រី​បុក បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់​និង​អ្នករួមដំណើរ​របួសស្រាល ។ ហេតុការណ៍​នេះ បានកើត ឡើង​នៅវេលា​ម៉ោង​១០​យប់​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​២០១២ នៅ​ចំណុច​ផ្លូវកែង ចូលទៅ​ក្លិប​ខា​រ៉ា​អូរ​ខេ​ហ្គោល ចម្ងាយ​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ប្រមាណ​ជា​៧០​ម៉ែត​ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

 

​តាម​ប្រភព​ព័​ត៌​ពី​មិត្ត​ភ​ក្ត្រ័​ជនរងគ្រោះ បាន​ឲ្យ​សមត្ថកិច្ច​ដឹង​នៅ​កន្លែងកើតហេតុ​ថា​៖​ជនរងគ្រោះ​អ្នក បើកបរ​ម៉ូតូ​ឈ្មោះ​ម៉ាប់ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ របួសធ្ងន់ និង​ម្នាក់ទៀត​ជិៈ​ពីក្រោយ​ឈ្មោះ សា​វៀន ភេទ ប្រុស​អាយុ​២២​ឆ្នាំ ពួកគេ​នៅ​ភូមិ​ពន្លៃ ឃុំ​ទ្រាស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ បើក​ម៉ូតូ​ម៉ាក​ហុង ដា​ធុ​ខ C១២៥ ពណ៌​ខ្មៅ​សេរី​២០១០ ។   

 

​ប្រភព​ដដែល​បាន​បញ្ជាក់ថា មុនពេល​កើតហេតុ ពួកគេ​ទើប​ចេញពី​ច្រៀង​ខា​រ៉ា​អូរ​ខេ​នៅ​ហ្គោល ថោ​ន ពេលចេញ​មកវិញ​បើក​ក្នុងទិសដៅ​ពី​លិចទៅ​កើត ដល់​កន្លែង​ផ្លូវកែង ត្រូវបាន​រថយន្ត​ម៉ាក​កា​មា​រី ពណ៌​បៃតងចាស់ ពាក់​ស្លាក​លេខ​បាត់ដំបង​2A.3750 បើក​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​បាន​បុក​បក្សពួក របស់គេ​បណ្តាល​ឲ្យ​រ​របួសធ្ងន់​និង​ស្រាល ដោយ​ឃើញ​ដូច្នោះ​ពួកគេ បាន​ដឹក​តាម​ម៉ូតូ​យកទៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល ចំណែក​អ្នកបើកបរ​រថយន្ត ក្រោយ​កើតហេតុ​បាន​បើកទ្វារ​រថយន្ត​គេចខ្លួនបាត់​។

 

​យោងតាម​សម្តី​របស់​មន្ត្រីនគរបាល​ចរាចរណ៍​បានបញ្ជាក់​ឲ្យ​ដឹងថា តាម​ប្រភពព័ត៌មាន​នៅ កន្លែងកើតហេតុ អ្នកបើកបរ​ជា​ស្ត្រី មូលហេតុ ដែល​បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់ គឺ​បណ្តាលមកពី​អ្នកបើក​ម៉ូតូ​ឡើង​ពី​ផ្លូវ​តូច​មក​ផ្លូវធំ បាន​បើក​កាត់មុខ​រថយន្ត ដោយ​មិន​គោរព សិទ្ធិ​អាទិភាព ទើប​បណ្តាល​ឲ្យ​រថយន្តបុក​អូស​ជាង​២០​ម៉ែត្រ រងរបួស​ធ្ងន់ ចំណែក​រថយន្ត​ខូច​កាង​មុខ​ផ្នែក​ខាងឆ្វេង ចំពោះ​ម៉ូតូ​ខូច​យ៉ាងដំណំ ។​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​យកមក រក្សាទុក​នៅ​ស្នងការដ្ឋាន នគរបាល​ខេត្ត ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ​៕

18 (1) 18 (2)

 

Leave a Reply

(*) Required, Your email will not be published