គេហទំព័រ Yahoo ធ្វើការ​សហការ​ជាមួយ Twitter ដោយ​ផ្តោតទៅលើ​វិស័យ​ព័ត៌មាន​

, , Leave a comment

​សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Yahoo បានចាប់ផ្ដើម​ពង្រីក នូវ​វិសាលភាព​នៃ ព័ត៌មាន​របស់ខ្លួន ដោយ​ថ្មីៗ​នេះ បាន​សហការ​ជាមួយ នឹង​បណ្ដាញ​សង្គម Twitter​។ នេះ​បើ​យោងតាម​សារព័ត៌មាន The Verge ដែល​ផ្សព្វផ្សាយ​ថា ព័ត៌មាន​ដែលមាន​នៅលើ Homepage របស់ Yahoo ទាំងអស់​នឹងត្រូវ​បង្ហាញ​នៅលើ Twitter ដោយ​ក្នុងនោះ​អ្នកប្រើប្រាស់​អាចធ្វើ​ការអាន​នូវ​ព័ត៌មាន​ផ្សេងៗ ដែលមាន​ដូចជា ការកម្សាន្ត កីឡា ជាដើម​។​

 


​អ្នកស្រី Marissa Mayer បាន​និយាយថា ក្រុមហ៊ុន Yahoo នឹងធ្វើ​ការ Update នូវ​សេវា​កម្មនេះ សម្រាប់​អ្នក​ដែល​ប្រើប្រាស់ Twitter ទាំងអស់ មិន​ថា​ប្រើ​នៅលើ​កុំព្យូទ័រ ឬ​ទូរស័ព្ទ​នោះទេ សុទ្ធតែ​អាច​ប្រើ​បាន​ទាំងអស់​។ អ្វី​ដែលជា​ចំណុច​ពិសេស​នោះ​គឺថា​នៅ​រាល់ពេល​មាន​ព័ត៌មាន​ទាន់​ហេតុការណ៍​ក្រុមហ៊ុន Yahoo នឹងធ្វើ​ការបង្ហាញ​នៅលើ Twitter ភ្លាម​ដូចគ្នា​ទៅនឹង​នៅលើ​គេហទំព័រ​របស់ Yahoo ដែរ​៕

18 (1) 18 (2)

 

Leave a Reply

(*) Required, Your email will not be published