អគ្គិភ័យ​ឆេះ​បាន​ឆាបឆេះ​រោង​សិប្បកម្ម កិនស្រូវ​ធំជាងគេ​នៅ​ក្រុង​ពោធិ៍សាត់

, , Leave a comment

​ខេត្ដ​ពោធិ៍សាត់ ៖ រោង​ម៉ាស៊ីនកិនស្រូវ​មួយកន្លែង​ឋិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ជិត​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ក្នុងភូមិ​អូរ​ស្តៅ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​-​ខេត្ដ​ពោធិ៍សាត់ មាន​ថៅកែ​ឈ្មោះ ចាំង ម៉េងត្រូវ​អគ្គីភ័យ​ឆាបឆេះ នៅវេលា​ម៉ោង ២​និង ៣០ នាទី​រសៀល ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៣ ។


​យោងតាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​ឈរ​មើល​ករណី​អគ្គិភ័យ​នេះ​បានឱ្យដឹង ថា នៅវេលា​ម៉ោង​ប្រមាណ ៣​រសៀល​ថ្ងៃ ទី​១៧ ខែឧសភា ឆ្នាំ ២០១៣ រោង​សិប្បកម្ម​ម៉ាស៊ីនកិនស្រូវ របស់លោក ចាំង ម៉េង ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ យ៉ាង​សន្ធោសន្ធៅ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ទូទាំង​ក្រុង​ពោធិ៍សាត់ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​ផ្ទះ​របស់​ពួកគាត់ ស្ថិតនៅ​ជិត​សិប្បកម្ម រោងចក្រ​ម៉ាស៊ីន​កិន ស្រូវ​ខាងលើនេះ នាំគ្នា​ភ័យ​ស្លន់ស្លោ​ដោយ ខ្លាច​រីក​រាលដាល ។​

 

​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច និង​ប្រជា ពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា  ក្រោយពី​អន្ដរាគមន៍​អស់​រយៈពេល​ប្រមាណ ១ ម៉ោង​រួចមក អគ្គិភ័យ​បាន​ថមថយ និង រលត់ទៅវិញ​។ យ៉ាងណាក៏ដោយ​មូលហេតុ ពិតប្រាកដ ដែល​នាំឱ្យមាន​អគ្គិភ័យ​ខាងលើ នេះ​កើតឡើង មិនទាន់​ត្រូវបាន​បញ្ជាក់​ពី សមត្ថកិច្ច​នៅឡើយ​ទេ ប៉ុន្ដែ បើតាម​ប្រជាពលរដ្ឋ​សង្ស័យថា អាច​បណ្ដាលមកពី​ជាង ផ្សារ​ដែក នៅក្នុង​សិប្បកម្ម​ខាងលើនេះ ៕

18 (2) 18 (1)

 

Leave a Reply

(*) Required, Your email will not be published