រថយន្ត​ដឹកឈើ​ក្រញូង​បើក​រូង​ផ្លូវ​ក្រឡាប់​ទើប​លោក​មេព្រៃ​ចាប់បាន​

, , Leave a comment

​ខេត្តក្រចេះ ៖ ភាពអនាធិបតេយ្យ​នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទាំង​តាម​រថយន្ត​តូច​និង រថយន្ត​ធំ មកពី​ខេត្តស្ទឹងត្រែង រតនគិរី ឆ្លងកាត់​ទឹកដី​ខេត្តក្រចេះ និង​បន្ត​ឡើងមក​ខេត្តកំពង់ចាម​ដើម្បី​នាំចេញ ទៅ​ប្រទេស​វៀតណាម កំពុង​កើតមាន​យ៉ាង​គគ្រឹកគគ្រេង​មិនមាន​សមត្ថកិច្ច​ណា​បង្ក្រាប​សោះឡើយ​។ ជាក់ស្តែង​មាន ឧប្បត្តិហេតុ​ក្រឡាប់​រថយន្ត​ធ្លាយ​ចេញ​ឈើ​គ្រញូង នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់​ថ្ងៃទី​១៥ ឧសភា ២០១៣ នៅលើ​ផ្លូវជាតិ​លេខ​៧ ត្រង់ចំណុច​ភូមិ​អូរ​គ្រៀង ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ។

 

ទោះបីជា​យ៉ាងណា​ក្នុង​ឧប្បត្តិ​ហេតុនេះ​ពុំ​បង្កឱ្យមាន​អ្នកណា ម្នាក់​រងរបួស​នោះទេ អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់ បន្ទាប់ពី​បង្កហេតុ​រួច បន្សល់ទុក​តែ​រថយន្ត និង​ឈើ​គ្រញូង​មាន​ចំនួន​រាប់រយ​កំណាត់​ខ្ទាត​ចេញពី​រថយន្ត ។ តាម​ប្រភពព័ត៌មាន​បាន​និយាយថា កាលពី​ថ្ងៃទី​១៥ ឧសភា នេះ គេ​បានឃើញ​ការធ្វើ​ចរាចរណ៍​ឈើ​គ្រញូង​របស់​ក្រុម​ឈ្មួញ​បានកើត​មាន យ៉ាងសកម្ម​នៅលើ​ផ្លូវជាតិ​លេខ​៧ ។ ដោយ​ឈើ​គ្រញូង​មាន​ចំនួន​រាប់សិប​ម៉ែត្រគូប ត្រូវបាន​ឈ្មួញ​ដឹក​តាម​រថយន្ត​ស៊េរី​ទំនើប​បើក​ប្រសព្វ​នឹង​រថយន្ត ស៊ី​រ៉ែ​ន​ដែល​បាន​បើកផ្លូវ​នាំ​ក្បួន​របស់​រថយន្ត​ថ្នាក់ដឹកនាំ​មួយ ចំនួន​ក្រោយពី​ត្រឡប់​មកពី​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ នូវ​រោងចក្រ​ផលិត និង​ចៀរ​ជ័រកៅស៊ូ​នៅ​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ។

 

​រថយន្ត​ដឹកឈើ​ប្រណីត​ក្រឡាប់​នោះ​តាម​ព័ត​មាន​ក្រៅផ្លូវការ​គឺ​​របស់​ អ៊ូ​ខុង​ជា​ជើងកាង​ក្នុង​ជំនួញ​របរ​ដឹកឈើ​ក្រញូង​ហើយ​ម្ចាស់​នោះ​គឺជា​ឈ្មោះ​យាយ​ ព្រឿង ​ជា​មេ​ឈ្មួញ​ឈើ​នៅ​ខេត្តស្ទឹងត្រែង ។​ហើយ​រថយន្ត​ដឹកឈើ​នេះ​បើក​សឹង​រូង​ផ្លូវ​ហើយ​មិន​ដែលមាន​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ ​ព្រៃឈើ​ដែលមាន​លោក​ព្រាប សុធា​រ៉ា ប្រធាន​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​ធ្វើការ​បង្ក្រាប​​សោះឡើយ​គឺ​បណ្តោយអោយ​ដឹក​ម៉ា​សេរី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។​ ​តាម សាក្សី​និយាយថា កាលពី​ថ្ងៃកើតហេតុ​គេ​បានឃើញ​រថយន្ត​បង្កហេតុ​មួយគ្រឿង​នេះ បាន​បើកបរ​ស្រប​ជាមួយនិង​រថយន្ត​ស៊ី​រ៉ែ​ន​ក្បួន​បើកផ្លូវ ក៏បាន​រ៉េ​ចង្កូត​ធ្លាក់​ជង្ហុក ក្រឡាប់​តែម្តង គ្រា​នោះគេ​បាន​សង្កេតឃើញ​វត្តមាន​យាយ​ព្រឿង​នេះ​ជិះ​រថយន្ត​ចុះមក​មើល ឡាន​ក្រឡាប់​នោះ​ផងដែរ​។​


​ក្រោយពី កើតហេតុ​រួច​រថយន្ត​និង​ឈើ​ត្រូវបាន​កម្លាំង​ជំនាញ​សង្កាត់រដ្ឋបាល ព្រៃឈើ អូរ​គ្រៀង ដឹក​នាំទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង ។​
​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​អូ​គ្រៀង​បាន​បញ្ជាក់ថា ឈើ​ទាំងនេះ មាន​ចំនួន​ជាង​១០០​កំណាត់ និង​មានតម្លៃ​រាប់ម៉ឺន​ដុល្លា​និង​មាន​ទម្ងន់​១.២០៨​គីឡូក្រាម គឺ​ជាង​១​ម៉ែត្រគូប និង​សុទ្ធសឹង​ជា​ឈើ​គ្រញូង​ទាំងអស់​៕​

17-mm

 

Leave a Reply

(*) Required, Your email will not be published