តើ​គួរ​ហូប​អាហារ​ប្រភេទ​ណា​ផ្តល់​ប្រយោជន៍​ដល់​សុខភាព​ភ្នែក​?

, , Leave a comment

ភ្នែក​គឺជា​សរីរាង្គ​មួយ​ដ៏​សំខាន់បំផុត សម្រាប់​ការ​សម្លឹងមើល​នូវ​ទេសភាព​អ្វីៗ​គ្រប់​ទីកន្លែង​និង​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវិត​ដ៏​មានន័យ ខណៈពេល​វា​មាន​សុខភាព​ល្អ​ដោយសារ​ការទទួល​ទាន​ចំណីអាហារ​មាន​ជាតិ​វីតាមីន​នោះ​។ តើ​ជាធម្មតា​លោកអ្នក​គួរ​ធ្វើការ​ថែទាំ​យ៉ាងណា​ចំពោះ​សុខភាព​ភ្នែក​របស់​លោកអ្នក​។​ ​ការហូបចុក​ជា​រឿង​សំខាន់​នៅក្នុង​ការជួប​ដល់​សុខភាព​ភ្នែក ដូច្នេះ​អាហារ​ទាំងនេះ​ដែល​អា​ចដ​ល់​ភ្នែក​អ្នក​បាន​មានដូចជា​ប្រភេទ​ផ្លែឈើ បន្លែ​ជីរ គ្រឿងទេស និង​ត្រី​ជាដើម​ដែល​សុទ្ធតែ​បាន​ផ្តល់នូវ ជាតិ​វីតាមីន​ច្រើនយ៉ាង ផ្តល់​ជាតិ​ការ៉ូ​តេ​ណូ​អ៊ី​ត ជាតិ​រ៉ែ និង​ជាតិ​អាស៊ីត​ខ្លាញ់​មួយចំនួន​មាន​ប្រយោជន៍​សម្រាប់​ភ្នែក​។​

 

​អាហារ​មាន​ជាតិ​សាច់​និង​ជាតិ​ស្ករ​ខ្ពស់​នោះ​មិនមាន​ប្រយោជន៍​សម្រាប់​សុខភាព​ភ្នែក​របស់​អ្នក​ឡើយ​។ ប៉ុន្តែ​ផ្ទុយទៅវិញ វា​បែរជា​អាច​បង្ក​ឲ្យ​មានការ​ប្រឈមមុខ​ចំពោះ​ជំងឺ​ភ្នែក​មួយចំនួន​ទៅវិញ​ដូចជា​ជំងឺ​សរសៃឈាម​ភ្នែក​ជាដើម​។ ពេលណា​មាន​ជាតិ​ស្ករ​ខ្ពស់​នៅក្នុង​សរសៃឈាម​នោះ​វា​នឹង​បង្ក​ឲ្យ​មាន​ជំងឺ​ទឹកនោមផ្អែម​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​ភ្នែក​នានា​ទៀត​និង​អាច​វិ​វត្ត​ទៅរក​ជំងឺភ្នែកឡើងបាយ​។​ ​ទាំងនេះ​គឺជា​អាហារ​ដែលមាន​សារៈសំខាន់​សម្រាប់​សុខភាព​ភ្នែក​ដូចជា​បន្លែ​បៃតង​រួមមាន​ដូចជា​បន្លែ​ប្រូ​កូ​លី សណ្តែកបារាំង ខាត់ណា​ពណ៌​បៃតង សណ្តែកខៀវ ស្ពៃក្តោប​បៃតង​។ ចំណែក​បន្លែ​ជា​អាហារ​ផ្សេងទៀត​មាន​ការ៉ុត បន្លែ​ស៊ី​លេ​រី ពោត​ខ្ចី សាឡាដ ដំឡូងជ្វា ប៉េងប៉ោះ បន្លែ​អា​ព្រី​កូ​ក្រៀម ផ្លែ​បើ​រី​ពណ៌​ខៀវ ត្រសក់ផ្អែម ក្រូចឆ្មារ ជីរ​ទឹកអប់ ត្រី​សាល​ម៉ុ​ន ត្រី​ធូ​ណា ត្រី​សា​ឌី​ន​ជាដើម​។​ ​ផ្លែឈើ​បន្លែ​និង​សាច់​ត្រី​ទាំងឡាយ​ដែល​បាន​រៀបរាប់​ខាងលើនេះ​គឺ​សុទ្ធ​តែមាន​សារៈសំខាន់​សម្រាប់​សុខភាព​ភ្នែក​របស់​មនុស្ស​ហើយ​វា​មាន​លក្ខណៈ​ងាយ​រក​ផងដែរ​៕

130514_22d

 

    ភ្នំពេញ​ប៉ុ​ស្ត៍

 

 

 

Leave a Reply

(*) Required, Your email will not be published