ខាត់ សុ​ឃីម ធ្វើ​ឲ្យ​គេ​ផ្អាក​ពិធី​ការិនី​ម្នាក់

, , Leave a comment

​ភ្នំពេញៈ តារាចម្រៀង​យ៉េៗ​ដែល​អាច​ច្រៀង​បាន​ទាំង​សម័យ និង​ប្រពៃណី​នាង ខាត់ សុ​ឃីម ត្រូវបាន​គេ​ដឹងថា នាង​បានធ្វើ​ឲ្យ​ពិធី​ការិនី​ម្នាក់​ត្រូវបាន​គេ​ផ្អាក​ពី​ការងារ​ជា បណ្តោះអាសន្ន​នៅក្នុងនាម​ជា​ពិធី​ការិនី​ម្នាក់​សម្រាប់​ការប្រគំ​តន្ត្រី បើក​ឲ្យ​ដំណើរការ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​ដែលមាន​អាសយដ្ឋាន​នៅ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េត​នៅ​ចំណុចប្រសព្វ​ផ្លូវបំបែក​វ៉េងស្រេង ត្រង់​ច្រមុះជ្រូក​ស្ទឹងមានជ័យ​។​


​ផ្សារ​ទំនើប​បែប​ក្លាយ​ស្ទឹងមានជ័យ​ថ្មី ត្រូវបាន​បើក​ឲ្យ​ដំណើរ​លក់ដូរ​អាជីវក​ម្ម​របស់ខ្លួន​កាលពី​ថ្ងៃទី​១២ ខែឧសភា ហើយ​នៅក្នុង​ថ្ងៃនោះ​ដើម្បី​ជាការ​ញ៉ាំង​ឲ្យ​កម្មវិធី​កាន់តែ​អ៊ូអរ ស្វាគមន៍​ការគាំទ្រ​របស់​អតិថិជន​នោះ អ្នកគ្រប់គ្រង​ផ្សារ​ស្ទឹងមានជ័យ​ថ្មី ក៏បាន​រៀបចំ​ឲ្យ​មានការ​ប្រគំ​តន្ត្រី​ដ៏​ធំ​មួយ​នៅ​ខាងក្រោយ​ផ្សារ​នៅ ជាន់​ផ្ទាល់​ដី​ផងដែរ ដោយបាន​អញ្ជើញ​ពិធីករ​ពិធី​ការិនី​ល្បីៗ និង​តារាចម្រៀង​មានកេរ្តិ៍ឈ្មោះ​ជាច្រើន​ចូលរួម​ក្នុង​ពី​ធី​នោះ​។​


​ប៉ុន្តែ​គេ​បានដឹងថា នៅក្នុង​ការប្រគំ​តន្ត្រី​នោះ​ពិធី​ការិនី​ម្នាក់​ត្រូវបាន​គេ​ផ្អាក​កាត់ ចោល​ពី​កម្មវិធី​ប្រគំ​តន្ត្រី​នោះ​ដោយសារ​តែមាន​វត្តមាន​តារាចម្រៀង ដែលមាន​ប្រវត្តិ​ពី​ក្មេង​ច្រៀង​ភ្លេង​ការ​មកពី​ភ្នំ​ប្រ​សិ​ទិ៍្ធ​នាង ខាត់ សុ​ឃីម​។ មាន​សំណួរ​បាន​ចោទសួរ​ឡើង​ថា តើ​ការប្រគំ​តន្ត្រី​នៅ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី នោះ​អ្នកនាង ខាត់ សុ​ឃីម បាន​បង្កបញ្ហា​អ្វីដែល​ធ្វើ​ឲ្យ​ពិធី​ការិនី​ម្នាក់​ត្រូវបាន​គេ​កាត់ចេញ ពី​បញ្ជី​ឈ្មោះ​នៃ​ការប្រគំ​តន្ត្រី​?


​ជាមួយនឹង​ការប្រគំ​តន្ត្រី កំពុង​ចាប់ផ្តើម​នោះ អ្នកគ្រប់គ្រង​ផ្សារ​ស្ទឹងមានជ័យ​ថ្មី បាន​ឲ្យ​ដឹងថា ការ​ផា្អ​ក និង​កាត់ចោល​ពិធី​ការិនី​ម្នាក់​នោះ​មិនមែនជា​រឿង​ដែល​បណ្តាលមកពី​តារា ចម្រៀង ខាត់ សុ​ឃីម មាន​ជម្លោះ​អ្វី​ជាមួយ​ពិធី​ការិនី​ម្នាក់​នោះទេ តែ​ជា​រឿង​ជំនួស​មកវិញ​ដោយ​ពិធី​ការិនី​ម្នាក់​ផ្សេងទៀត​ដែលមាន​កេរ្តិ៍ ឈ្មោះ​ល្បី​។​


​អ្នក​គ្រង​ផ្សារ​ស្ទឹងមានជ័យ​ថ្មី បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ សម្រាប់​ការប្រគំ​តន្ត្រី​បើក​ឲ្យ​ដំណើរការ​ផ្សារ​គណៈ​គ្រប់គ្រង​ផ្សារ មានបំណង​យក​ពិធីករ​ម្នាក់​គឺ​លោក ឡាយ​អិន និង​ពិធី​ការិនី​ម្នាក់ទៀត​(​មិន​ប្រាប់​ឈ្មោះ​) តែ​ក្រោយមក​អ្នកគ្រប់គ្រង​ផ្សារ​ក៏​សម្រេច​ផ្អាក​ពិធី​ការិនី​ម្នាក់​នោះ ហើយក៏​សម្រេចយក​ពិធី​ការិនី​ពូកែ​កំប្លុកកំប្លែង​នាង ខាត់ សុ​ឃីម មក​ជំនួស​វិញ​។​


​អ្នកគ្រប់គ្រង​ការប្រគំ​តន្ត្រី​រូបនោះ​បាន​បន្តថា​៖ «​ដំបូង​យើង​មានបំណង​យក​អ្នកនាង ខាត់ សុ​ឃីម ហ្នឹង​មក​ច្រៀង និង​កំប្លែង​ទេ តែ​ថ្នាក់ដឹកនាំ​ផ្សារ​បាន​មើលឃើញថា អ្នកនាង ខាត់ សុ​ឃីម ក្រៅពី​ទេពកោសល្យ​ច្រៀង​កំប្លែង​បានល្អ អ្នកនាង​ក៏​ជា​ពិធី​ការិនី​ម្នាក់​ផងដែរ​ដូច្នេះ​ថ្នាក់ដឹកនាំ​ក៏​សម្រេច កាត់ចោល​ពិធី​ការិនី​ម្នាក់ ហើយ​តម្រូវ​ឲ្យ​អ្នកនាង ខាត់ សុ​ឃីម ច្រៀង​ផង ធ្វើ​ពិធី​ការិនី​ផង​ទៅ​»​។​


​ដោយឡែក​អ្នកនាង ខាត់ សុ​ឃីម បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មានការ​ប្រគំ​តន្ត្រី​បើកឆាក​នោះ ផ្សារ​ស្ទឹងមានជ័យ​ថ្មី នឹង​រៀបចំ​ការប្រគំ​តន្ត្រី​ជូន​ភ្ញៀវ​ទាំងអស់​នៅ​រៀងរាល់ថ្ងៃ​ចុង សប្តាហ៍​ផងដែរ ហើយ​ទស្សនិកជន​ក៏​អាច​ជួប​មុខ​តារាចម្រៀង ពិធីករ​ពិធី​ការិនី​ល្បីៗ​ផ្ទាល់​តែម្តង​រាល់​សប្តាហ៍​។​


​បន្ថែម​លើ​នោះ​អ្នកនាង ខាត់ សុ​ឃីម ដែល​ទទួលបាន​លុយ​ឌុប​ពី​ការ​ច្រៀង​ផង​ពិធី​ការិនី​ផង បញ្ជាក់ថា ផ្សារ​ស្ទឹងមានជ័យ​ថ្មី មាន​ពីរ​ជាន់ ដែល​ជាន់​ផ្ទាល់​ដី​មាន​លក់​កាបូប​ស្បែកជើង គ្រឿងអលង្ការ បន្លែ​ផ្លែឈើ និង​របស់របរ​ជាច្រើន​ទៀត​។ ជាន់​ទី​១ លក់​ខោអាវ​សុទ្ធ រីឯ​ជាន់​ទី​២ មាន​កន្លែង​ជួល​ការិយាល័យ និង​កន្លែង​កម្សាន្ត​ជាដើម​៕

17

ប្រភព ភ្នំពេញ​ប៉ុស្តិ៍​

 

Leave a Reply

(*) Required, Your email will not be published