កូរ៉េខាងជើង បដិសេធ​ទស្សនៈ ការធូរស្រាល​នៃ​ភាព​តានតឹង នៅ​ឧបទ្វីប​កូរ៉េ​

, , Leave a comment

​សេ​អ៊ូ​ល​៖ មន្ត្រី​ប្រទេស កូរ៉េខាងជើង បាន​និយាយ​នៅ​ថ្ងៃ​អង្គារ ទី​១៤ ខែឧសភា ដោយ​បដិសេធ​ចំពោះ ការវាយតម្លៃ​ដែលថា ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ត្រូវបាន​ធូរស្រាល ហើយ​ថា​ការបន្ត​សមយុទ្ធ​យោធា រវាង​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក ជាការ​ឆាបឆេះ​មិន​ច្បាស់លាស់​។​

 

​ទីភ្នាក់ងារ​ព័ត៌មាន កូរ៉េខាងត្បូង យ៉ុ​ន​ហាប់ ចេញផ្សាយ​ថ្ងៃ​អង្គារ ទី​១៤ ខែឧសភា​ថា កាសែត រ៉ូ​ដុង ស៊ីន​មូ​ន ដែលជា​កាសែត​មួយ គ្រប់គ្រង​ដោយ​គណបក្ស ពលករ​កូរ៉េ (WPK) របស់​កូរ៉េខាងជើង បាន​ផ្សាយ ដែល​អត្ថបទ​ត្រួតពិនិត្យ ក្នុង​ទីក្រុង សេ​អ៊ូ​ល​ថា លក្ខខណ្ឌ​ជាច្រើន នៅតែ​មិន​ច្បាស់លាស់ ដោយសារតែ​សមយុទ្ធ​ជើង​ទឹក របស់​សម្ព័ន្ធមិត្ត​ទាំងពីរ ធ្វើឡើង​នៅ​សមុទ្រ​ខាងកើត​។​


​កាសែត​នោះ បាន​ផ្សាយ​ដោយ​អះអាងថា «​ស្ថានភាព​នៃ​ភាព​តានតឹង នៅលើ​ឧ​ប​ទ្វិ​ប​កូរ៉េ​នេះ មិនបាន​ថមថយ​បន្តិច​ណា​ទេ​»​។ ការជំទាស់​នេះ បាន​កើតឡើង​បន្ទាប់ពី រដ្ឋាភិបាល​ទីក្រុង ព្យុងយ៉ាង ហាក់ដូចជា​បន្ថយ​នូវ វោហា​សាស្ត្រ​របស់ខ្លួន ក្នុង​រយៈពេល ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ បន្ទាប់ពី​ប្រទេស​នេះ បាន​គម្រាមកំហែង​វាយប្រហារ ដោយ​អាវុធ​នុយក្លេអ៊ែរ ទៅលើ​ប្រទេស កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក កាលពីដើម​ឆ្នាំនេះ​។​

 

​កាសែត រ៉ូ​ដុង ស៊ីន​មូ​ន បាន​សរសេរ​ទៀតថា «​សមយុទ្ធ​យោធា​ជើង​ទឹក ដែលមាន​ការចូលរួម​ពី​ក្រុម​នាវាចម្បាំង​ដឹក​យន្តហោះ Nimitz របស់​អាមេរិក កំពុង​បង្កើត​ឲ្យ​មាន​ភាព តានតឹង​ក្នុង​តំបន់​ជាពិសេស​បានកើត​ឡើង យ៉ាង​ឆាប់រហ័ស បន្ទាប់ពី​កូរ៉េខាងត្បូង និង​អាមេរិក ដឹកនាំ​សមយុទ្ធ​យោធា Foal Eagle រួចមក​៕

17-m

 

Leave a Reply

(*) Required, Your email will not be published