ងងុយដេក​វេ​ចង្កូត​ទៅ​បុក​រថយន្ត​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំងសងខាង​

, , Leave a comment

​ខេត្តសៀមរាប ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា ម៉ោង​៥​និង​១៥​នាទី​ព្រឹក ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ ២០១៣ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​លលៃ ឃុំ​បាគងស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​ខណៈដែល​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​ភី​ធី​ធី​(PTT) មួយគ្រឿង​ទំនងជា​អ្នកបើកបរ​ងងុយដេក​ក្នុងពេល​កំពុង​ចរាចរណ៍ បាន​រេ​ចង្កូត​ទៅបុក​ជាមួយ​រថយន្ត​មួយគ្រឿង​ដែល​បើក​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំងសងខាង​។​


​តាម​ប្រភពពី​មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក ប្រាសាទបាគង ដែល​ចុះទៅ​វាស់វែង​នៅ​កន្លែងកើតហេតុ​បាន ឲ្យ​ដឹងថា រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​ភី​ធី​ធី ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-3659 បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​បំណង​ចូលមក​ក្រុង​សៀមរាប ។ លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ត​ដឹក​ប្រេង​បាន​រេ​ចង្កូត​ទៅបុក ជាមួយ​រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2V-8397  ដែល​បើក បញ្ច្រាសទិស​គ្នា​បណ្តាល​ឲ្យ​ខូចខាត​យ៉ាងដំណំ រួច​រថយន្ត​ដឹក​ប្រេង​ក៏​ជ្រុល​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ​ហៀរ​ប្រេង​ចេញ អស់​មួយ​បន្ទប់​ហើយ​មនុស្ស​ក្នុង​រថយន្ត​បាន​រងរបួស​ទាំងសងខាង​ចំនួន​៤ នាក់​។​


​ប្រភព​ដដែល​បាន​បន្តទៀតថា ជនរងគ្រោះ​នៅក្នុង​ហេតុការណ៍​នេះ​ខាង​រថយន្ត​កាមរី​បា​ឡែ​ន មានឈ្មោះ កេ​ន រ៉ា​ឌី អាយុ​២៧​ឆ្នាំ ជា​អ្នកបើកបរ បាន​រងរបួស​ធ្ងន់ រីឯ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ឌី វណ្ណ​រចនា អាយុ​២៥​ឆ្នាំ​រងរបួស​ស្រាល​។ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​។​
​ចំណែក​ខាង​រថយន្ត​ដឹក​ប្រេង អ្នកបើកបរ​មានឈ្មោះ​ហែម ស្រស់ រស់នៅ​ក្រុងភ្នំពេញ និង​ជំនួយ​ការបើកបរ​(​ព្រូឡាន​) ឈ្មោះ​ស៊ុំ សុខ​ឃៀង អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ក្រាល​ស្បូវ ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្ត​កំពង់​ស្ពី ។​ទាំងពីរ​នាក់​រងរបួស​ធ្ងន់​។​


​តាម​ការសាកសួរ មុនពេល​កើតហេតុ​អ្នកបើករថយន្ត​ដឹក​ប្រេង​ឈ្មោះ ហែម ស្រស់ មិនបាន​បើករថយន្ត​ដោយ​ខ្លួនឯង​នោះទេ គឺ​ឲ្យ​ព្រូឡាន​ជា​អ្នកបើកបរ​ជំនួស​វិញ លុះ​មក ដល់​ចំណុចកើតហេតុ​ក៏​ស្រាប់​តែមាន​ហេតុការណ៍​នេះ​តែម្តង​។ ក្រោយពេល​កើតហេតុ​អ្នករងរបួស​ត្រូវ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត​ត្រូវ​នគរបាល​អូស​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​តាម ផ្លូវច្បាប់ ៕

17-may (1) 17-may (2)

 

Leave a Reply

(*) Required, Your email will not be published