រថយន្ត​ដឹកទំនិញ​ធុន​ធំ​សណ្តោង​រ៉ឺម៉ក​មួយគ្រឿង​បើកបរ​​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​៣​នាក់​បាន​ស្លាប់​

, , Leave a comment

ខេត្ត​ព្រះសីហនុ ៖ តាម​ដងផ្លូវ​ជាតិ​លេខ​៤​ត្រង់ចំណុច​ក្បែរៗ​គ្នា​ក្នុងភូមិ​សាស្ត្រ​ស្រុក កំពង់​សិលា​ខេត្ត​ព្រះសីហនុ នៅ​តែ​​កើ​ត​មា​ន​ឡើ​ង​​នូ​វ​​គ្រោះថ្នាក់​ចរាចរ​មួយ នៅវេលា​ម៉ោង​ប្រហែល​៨​និង ២០​នាទី​យប់​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​២០១៣​ត្រូវ​នឹង​ថ្ងៃ​បញ្ចប់​កម្មវិធី បុណ្យចម្រើនព្រះជន្ម​ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅហើយ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៤៩-១៥០​ស្ថិតក្នុង​ភូមិ​គី​រី​វ​ន្ត័ ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ ស្រាប់តែ​កើតមាន​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​មួយ​គួរ ឲ្យ​រន្ធត់ ដែល​បង្កឡើង​ដោយ​រថយន្ត​ពីរ​គ្រឿង បើក​បុក​គ្នា​យ៉ាង​ពេញទំហឹង ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​មនុស្ស​ប្រុស ស្រី​៣​នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅនឹងកន្លែង និង​ពីរ​នាក់​រងរបួស​ធ្ងន់​ស្រាល ។​


​តាម​ប្រភពពី​មន្ត្រីនគរបាល​អធិកា​រដ្ឋា​ន​ស្រុក​កំពង់​សិលា បាន​ឲ្យ​ដឹងថា ករណីនេះ​បង្កឡើង​ដោយ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​សណ្តោង​រ៉ឺម៉ក​មួយគ្រឿង បើកបរ​ក្នុងទិសដៅ​ចេញពី​រាជធានី​ភ្នំពេញ​មក​ខេត្ត​ព្រះសីហនុ បាន​បុក​គ្នា​ពេញទំហឹង​ជាមួយ​រថយន្ត​ទេសចរណ៍​ម៉ាក​ហាយ​ឡេ​ន​ឌ័​រ ពណ៌​ក្រហម​ពាក់​ស្លាក​លេខ 2W-2267 បើកបរ​ទិសដៅ​ចេញពី​ខេត្ត​ព្រះសីហនុ​ទៅ​រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​មនុស្ស​ជិះ​ក្នុង​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ​នោះ​ស្លាប់​អស់​៣​នាក់ នៅនឹងកន្លែង​និង​របួសធ្ងន់​ស្រាល​ពីរ​នាក់​។​


​ក្នុងចំណោម អ្នករងគ្រោះ​ក្នុង​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ​៥​នាក់​នោះ​មាន​ស្ត្រី​ម្នាក់ រងរបួស​ស្រាល បាន​រាយការណ៍​ប្រាប់​នគរបាល​នៅ​កន្លែងកើតហេតុ​ថា នាង​មានឈ្មោះ​វ៉ា​ផល្លី​អាយុ​២៨​ឆ្នាំ​មុខរបរ​ជា​អ្នកបកប្រែ​ភាសា​កូរ៉េ មាន​ទីលំនៅ​ក្នុង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ ។​នាង​បាន​បន្តថា ស្រី​ម្នាក់​ដែល​ស្លាប់​នៅក្នុង​រថយន្ត​នោះ​ជា​ជនជាតិ​កូរ៉េ​មានមុខ​ងារ​ជា ប្រធាន​ធនាគារ ហ្គ្រី​ន នៅ​ទីក្រុង​ភ្នំពេញ ដោយឡែក​បរុស​ពីរ​នាក់​ទៀត​នោះ​ក៏​ជា​បុគ្គលិក​ធនាគារ ហ្គ្រី​ន នោះដែរ​និយាយ​រួម​ទៅក្នុង​រថយន្ត​នេះ​ជិះ​គ្នា​៥​នាក់ សុទ្ធសឹង​ជា​ប្រធាន​និង​បុគ្គលិក​ធានា​គារ​ហ្គ្រី​ន ទាំងអស់គ្នា​តែម្តង ។​
​ក្រោយ​កើតហេតុ​អ្នកបើកបរ​កុង​រថយន្ត ធំ​បាន​រត់​គេចខ្លួនបាត់​ចំណែក​សាកសព​និង​ជន​រងរបួស​ធ្ងន់​ស្រាល​ត្រូវបាន ដឹក​បញ្ជូនទៅ​រក្សាទុក​និង​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ​ទាំង កណ្តាលអធ្រាត្រ នគរបាល​នៅ​មិនទាន់​បានធ្វើ​កោសល្យវិច័យ​រក​ខុសត្រូវ​នៅឡើយ​ទេ ដោយ​គ្រាន់តែ​បាន​ប្រមូល​វត្ថុតាង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក ដើម្បី​ដោះស្រាយ​បន្ត ៕

17 (1) 17 (2)

 

Leave a Reply

(*) Required, Your email will not be published