មេទ័ព​ចិន​ប្រកាសថា​កោះ​អូ​គី​ណា​វ៉ា​មិនមែនជា​របស់​ជប៉ុន​ឡើយ​

, , Leave a comment

​ក្រុង​ប៉េកាំង ៖ យោងតាម​អ្នកឯកទេស​វិភាគ​របស់ ចិន​បាន​បញ្ជាក់ថា កោះ​អូ​គី​ណា​វ៉ា​ជា របស់​ចិន​តាំងពី​អតីតកាល តែ​ពេលនេះ សូម្បីតែ​មេទ័ព​ជាន់ខ្ពស់​ចិន​ក៏​ចេញមុខ ប្រកាស​ដោយ​បើកចំហ​ថា កោះ​អូ​គី​ណា វ៉ា​ដែល​ជប៉ុន​គ្រប់គ្រង​បច្ចុប្បន្ន​មិនមែន ជា​របស់​ជប៉ុន​នោះឡើយ ។
 


​ភាគី​ជប៉ុន​បង្ហាញ​ការខឹង​សម្បា​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​ខាងលើ កាលពី​ថ្ងៃទី​៩ ខែឧសភា  គឺ​ជប៉ុន​បង្ហាញ​ការ​ប្រតិកម្ម​យ៉ាងខ្លាំង​ដល់ ប្រទេស​ចិន​ជុំវិញ​អត្ថបទ​ដែល​បាន​ផ្សព្វ ផ្សាយ​នៅលើ​សារព័ត៌មាន​ដ៏​ល្បីល្បាញ របស់​ចិន​ថា ត្រូវ​ត្រួត​ពិនិត្យឡើងវិញ ពី​អធិបតេយ្យភាព​ប្រជុំ​កោះ​អូ​គី​ណា​វ៉ា របស់​ជប៉ុន ។​


​មន្ដ្រី​ក្រសួងការបរទេស​ជប៉ុន​មួយ រូប​ដែល​ទទួលបន្ទុក​បានបញ្ជាក់​ថា “​យើងខ្ញុំ​ប្រឆាំង​យ៉ាង​ដាច់អហង្ការ​ទៅ លើ​បទ​អត្ថាធិប្បាយ​ដែល​បាន​ចុះផ្សាយ នៅលើ​សារព័ត៌មាន People´s Daily  ក្រោយមក ការបកស្រាយ​របស់​ក្រសួង ការបរទេស​ចិន​” ។
​មន្ដ្រី​ក្រសួងការបរទេស​ជប៉ុន​បាន បញ្ជាក់ទៀតថា ខ្ញុំ​បាន​និយាយ​ទៅកាន់ ពួកគាត់​ថា ប្រសិនបើ​រដ្ឋាភិបាល​ចិន មាន​ទស្សនៈ​មន្ទិលសង្ស័យ​ពី​សិទ្ធិ​ស្រប ច្បាប់ អធិបតេយ្យភាព​របស់​ជប៉ុន​នៅ ប្រជុំ​កោះ​អូ​គី​ណា​វ៉ា នោះ យើងខ្ញុំ​មិន អាច​ទទួលយក​បានឡើយ ដោយ​ប្រឆាំង យ៉ាង​ដាច់អហង្ការ ។​


 លោក​បន្ដទៀតថា “​ភាគី​ចិន​បាន ឆ្លើយតប​ទៅនឹង​អត្ថបទ​អត្ថាធិប្បាយ​ទាំង នោះ​ដោយ​គ្រាន់តែ​បញ្ជាក់ថា នោះ​ជា រឿង​ធម្មតា​ដែល​អ្នកនិពន្ធ​មួយរូប​បាន សរសេរ​ឡើង​ប៉ុណ្ណោះ មិន​ពាក់ព័ន្ធ​នឹង រដ្ឋាភិបាល​នោះឡើយ ។ ​សារព័ត៌មាន​ប្រជាជន​ចិន​(People´s Daily) ដែលជា​សារព័ត៌មាន​លំដាប់ កំពូល​នៅក្នុង​ប្រទេស​នេះ កាលពី​ថ្ងៃទី​៨ ខែសីហា បាន​អំពាវនាវ​ឱ្យ​ត្រួតពិនិត្យ ឡើងវិញ​ពី​អធិបតេយ្យភាព​របស់​ជ​ប៉ុន នៅ​ប្រជុំ​កោះ​អូ​គី​ណា​វ៉ា​ដែលជា​ទីកន្លែង មាន​ទាហាន​អាមេរិក​ឈរជើង​នៅ​ទីនោះ​។ ការ​ស្នើឱ្យ​ត្រួតពិនិត្យ​ពី​អធិបតេយ្យភាព កើតឡើង​ចំពេល​ដែល​ចិន​និង​ជប៉ុន​កំពុង ប្រឈម​នឹង​វិវាទ​អធិបតេយ្យភាព​ប្រជុំ កោះ​សេន​កា​គូ​ដែល​ភាគី​ទាំងពីរ​អះអាង ថា ជា​អធិបតេយ្យភាព​របស់​រៀ​ងៗ​ខ្លួន ។


​អ្នកឯកទេស​វិភាគ​ទាំង​២​រូប គឺ​លោក  Zhang Haipeng និង Li Guoqiang បានបញ្ជាក់​ដោយ​លើកឡើង​សេចក្ដី ប្រកាស​នៅ​ចុងបញ្ចប់​នៃ​សង្គ្រាម លោក​លើក​ទី​២ ដែល​ទាមទារ​ឱ្យ​ជប៉ុន សង​ទឹកដី​ប្រជុំ​កោះ​នោះមក​ឱ្យ​ចិន​វិញ ។ លោក​បញ្ជាក់ទៀតថា “​បញ្ហា​ទាំងឡាយ ដែល​ពាក់ព័ន្ធ​នៅ​មិនទាន់​ដោះស្រាយ​ជុំ   វិញ​ប្រជុំ​កោះ​រ៉ី​យូគី​យូ ហើយ​ដល់ពេល ដែល​ត្រូវ​ត្រួតពិនិត្យ​ឡើងវិញ​”។​


​នៅក្នុង​អត្ថបទ​ដែល​បាន​ចុះផ្សាយ នោះ​ក៏បាន​រំលឹក​ឡើងវិញ​ពី​ទស្សនៈ​របស់ រដ្ឋាភិបាល​ចិន​ជុំវិញ​ប្រ​វ​ត្ដិ​សាស្ដ្រ​ប្រជុំ កោះ​តូចៗ​ដែល​គ្មាន​មនុស្ស​នៅ ស្ថិត នៅ​ប្រជុំ​កោះ​ដែនសមុទ្រ​ចិន​ខាងកើត ដែល​ប្រជាជន​ចិន​ហៅថា​កោះ​ដាវ​យូ ជប៉ុន​ហៅថា សេន​កា​គូ នោះ ។

 

​លោក  Willy Lam អ្នកឯកទេស​ស្ដីពី នយោបាយ​ចិន​នៅ​សាកលវិទ្យាល័យ​ហុង កុង​បានឱ្យដឹងថា “​ខ្ញុំ​គិតថា ទាំងនោះ​ជា សង្គ្រាម​ចិ​ត្ដ​សាស្ដ្រ​”  ។ លោក​បន្ដទៀត ថា “​ចំណុច​សំខាន់​គឺ​ដាក់​សម្ពាធ​ដល់ រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ​ឱ្យ​មានការ​បន្ធូរ បន្ថយ​យោគយល់​ជុំវិញ​ប្រជុំ​កោះ​សេន កា​គូ ទើប​ចិន​បាន​គាស់កកាយ​អធិបតេយ្យ ភាព​ពី​អតីតកាល​នៅ​ប្រជុំ​កោះ​អូ​គី​ណា​វ៉ា​។


​នៅក្នុង​សន្និសីទកាសែត​ជាប្រចាំ អ្នក នាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying បាន​ព្យាយាម​គេចវេះ ឆ្លើយ​សំណួរ​ផ្ទាល់ ដែល​សួរថា តើ​ទីក្រុង ប៉េកាំង​ចាត់ទុក​ប្រជុំ​កោះ​រ៉ី​យូគី​យូ ជា​ទឹក ដី​របស់​ជប៉ុន​ដែរឬទេ ។ លោកស្រី​បន្ដ ទៀតថា “​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​បាន យក​ចិ​ត្ដ​ទុកដាក់​ដល់​ប្រ​វ​ត្ដិ​សាស្ដ្រ​ពី​បុរាណ​នៃ​កោះ​អូ​គី​ណា​វ៉ា និង​រ៉ី​យូគី​យូ ប៉ុន្ដែ​ប្រជុំ​កោះ​ដាវ​យូ សេន​កា​គូ ជា​ទឹកដី ដូនតា​របស់​ចិន ។​


​អូ​គី​ណា​វ៉ា ជា​កោះធំ​បំផុត​ស្ថិតនៅ ប្រជុំ​កោះ​រ៉ី​យូគី​យូ ដែលមាន​ចម្ងាយ ពី​ជប៉ុន​១​ពាន់​គីឡូម៉ែត្រ ហើយក៏​ជាម​ជ្ឈ មណ្ឌល​នៃ​រាជាណាចក្រ​រ៉ី​យូគី​យូ ក្រោម អំណាច​របស់​ស្ដេច​ចិន មុនពេល​ធ្លាក់ ចូលក្នុង​ដៃ​ជប៉ុន​ឆ្នាំ​១៨៧៩ ។​


 ទោះបី​រដ្ឋាភិបាល​ចិន​គ្មាន​ឯកសារ ប្រ​វ​ត្ដិ​សាស្ដ្រ​អំពី​ប្រជុំ​កោះ​អូ​គី​ណា​វ៉ា និង​រ៉ី​យូគី​យូ ប៉ុន្ដែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា របស់​ចិន​បាន​ផ្សព្វផ្សាយ​បទ​អត្ថាធិប្បាយ ដោយ​ដាក់​សំណួរ​ពី​អធិបតេយ្យភាព​ប្រជុំ កោះ​ទាំងនោះ​របស់​ចិន ។ បច្ចុប្បន្ន​ចិន​កំពុង​តែមាន​វិវាទ​ជា មួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ភាគ អាគ្នេយ៍ អាស៊ី​ភាគ​ខាងកើត ពិសេស តំបន់​សមុទ្រ​ចិន​ខាងត្បូង ដោយ​ចិន​បាន យក​ផែនទី​ឆ្នាំ​១៩៤០ ។​


​ក្រុមអ្នកវិភាគ​ចាត់ទុកថា ទីក្រុង ប៉េកាំង​បាន​អនុវត្ដ​គោលនយោបាយ ដាក់​គំនាប​ទៅលើ​ប្រទេស​តូចតាច​ដណ្ដើម យក​អធិបតេយ្យភាព​ជុំវិញ​ប្រជុំ​កោះ ដែនសមុទ្រ ។ ចំណែក​អ្នកឯកទេស​របស់ ចិន​វិញ​បាន​បញ្ជាក់ថា ចិន​ជា​ប្រទេស​ធំ មួយ និង​មាន​ទឹកដី ដែនសមុទ្រ​នៅ​គ្រប់ ទិស​ទី​ដែល​ចិន​មិនទាន់​អាច​ដណ្ដើមយក មកវិញ​បាន​ទាំងអស់​នៅឡើយ ។


​វិវាទ​ដែនសមុទ្រ​ប្រជុំ​កោះ​ធ្វើឱ្យ ប្រទេស​តំបន់​អាស៊ី​ជាច្រើន​ត្រូវ​ចំណាយ ប្រាក់​រាប់សិប​ពាន់​លាន​ដុល្លារ​ដើម្បី អភិវឌ្ឍ​កម្លាំង​ទាហានជើងទឹក​ការពារ អធិបតេយ្យភាព​ដែនសមុទ្រ​របស់ខ្លួន ដែលជា​ប្រភពធនធាន​ធម្មជាតិ​ដ៏​សំខាន់ ក្នុងពេលដែល​ធនធាន​ធម្មជាតិ​នៅលើ ដីគោក​បាន​រេចរឹល​ស្ទើរតែ​ទាំងស្រុង​ទៅ ហើយ​នោះ​៕

17-May

 

Leave a Reply

(*) Required, Your email will not be published