អ្នកគាំទ្រ​របស់ Manutd ធ្វើ​មូលនិធិ​ប្រមូលប្រាក់ ដើម្បី​ទិញ Ronaldo មកវិញ​

, , Leave a comment

​អ្នកគាំទ្រ​របស់ Manchester United តែងតែមាន​អារម្មណ៍ មិនល្អ​ចំពោះ​រឿង​ដែល​ទាក់ទង​​នឹង​ការផ្ទេរ ចេញ​របស់ Cristiano Ronaldo ជានិច្ច ។ ហើយ​គ្មានអ្វី​សប្បាយចិត្ត ជាង​ការវិល​ត្រឡប់​របស់ Ronaldo មកកាន់​ទឹកដី​នៃ​ក្តីសង្ឃឹម​វិញ​ទេ សូម្បីតែ Ronaldo ខ្លួនឯង​ផ្ទាល់​ក៏​ ​ធ្លាប់​បញ្ចេញ​ពី​អារម្មណ៍ របស់ខ្លួន​ដែរ​ថា​គេ​ចង់​វិល​ត្រឡប់មក Premier League វិញ​ហើយ​ ​ក្រុម​ដែល​គេ​ចង់​នៅ​នោះ ក៏​ជា Manchester United ដែរ ។ តែ​តំលៃ​នៃ​ការ​ផ្ទេរចេញ​របស់​ Cristiano Ronaldo មាន​តំលៃ​ខ្ពស់​ខ្លាំងណាស់ ដែល​មិនមែនជា​រឿង​ងាយស្រួល​ឡើយ​សំរាប់​​ការនាំយក Ronaldo មកវិញ ។​
 

​ហេតុ​ដូចនេះហើយ ទើប​អ្នកគាំទ្រ​របស់​ក្រុម​បិសាច​ក្រហម មួយក្រុម​បាននាំគ្នា​បើក​ជា​មូលនិធិ​ ​ប្រមូល​ថវិការ ដើម្បី​ទិញយក​កីឡាករ Ronaldo មកវិញ ។ ពួកគេ​ជា​អ្នកគាំទ្រ​របស់​ក្រុម​បិសាច​​ក្រហម Manutd នៅ​ប្រទេស​អូស្ត្រាលី បាន​ផ្តួច​ផ្តើមធ្វើ​មូលនិធិ​មួយ​នេះ ដែលមាន​ឈ្មោះថា​ " Bring Ronaldo Home " ដោយ​បង្កើត​គេហទំព័រ​មួយ ដែល​អ្នកគាំទ្រ​របស់​ក្រុម Manutd អាច​​ចូលរួម​មូលនិធិ​បាន ដោយ​ធ្វើការ​ជាវ​អាវយឺត​មួយ ដែលមាន​តំលៃ ១០ ផោន ដែល​អាវយឺត​​​នោះ​មាន​សរសេរ​អក្សរ​ដាក់ថា Ronaldo ។ មូលនិធិ​នេះ មាន​គំរោង​ប្រមូលប្រាក់​អោយបាន​​១០០ លាន​ផោន ដើម្បី​អាច​ទិញ Ronaldo មកវិញ​ដោយ​គ្មាន​បញ្ហា​រឿង​កុងត្រា​ជាមួយ Real​ Madrid ឡើយ ។​
 

​ជាមួយនឹង​ចំនួន​អ្នកគាំទ្រ​ដ៏​ច្រើន របស់​ក្រុម​បិសាច​ក្រហម Manchester United ទូទាំង​ពិភពលោក​​គេ​សង្ឃឹមថា មូលនិធិ​មួយ​នេះ​អាច​រកប្រាក់​សំរេច​គោលដៅ របស់​ពួកគេ​បាន ។ ហើយ​ប្រសិនបើ​​វា​បានសំរេច​ជោគជ័យ ថវិការ​ដែល​អ្នកគាំទ្រ​ទាំងអស់​បាន​ឧបត្ថម្ភ​ទាំងអស់ និង​ត្រូវ​វិលត្រឡប់​ជូន​​វិញ​ដោយ​មូលហេតុ​មួយ ។ តើ​អ្នកគាំទ្រ​របស់ Manchester United អាច​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​របស់​​បាល់ទាត់​បានទេ​? យើង​មានតែ​រង់ចាំ​តាមដាន​ទាំងអស់គ្នា​ទៅ​មើល ៕

17

 

Leave a Reply

(*) Required, Your email will not be published