នគរបាល​ស្រី​វ័យ​២២​ឆ្នាំ​ម្នាក់ របស់​កូរ៉េខាងជើង ទទួល​ឋានៈ​ជា​វីរនារី​ជាតិ បន្ទាប់ពី​បាន​ជួយ​លោក គីម ជុន អ៊ុន

, , Leave a comment

មន្ត្រីនគរបាល​ចរាច​រណ៍​ស្រី​ម្នាក់ របស់​ប្រទេស​កូរ៉េខាងជើង បានទទួល​រង្វាន់​ថ្នាក់ជាតិ​ដ៏​ខ្ពង់ខ្ពស់​មួយ មាន​ឋានៈ​ជា​វីរនារី​ជាតិ បន្ទាប់ពី​រូបនាង​បាន​ជួយ​ដល់​មេដឹកនាំ​កូរ៉េខាងជើងគឺ​លោក គីម ជុង អ៊ុន កាលពីពេល​ថ្មីៗ​នេះ​។​
 
​វា​ជាហេតុ​បង្ក​ឲ្យ​មានការ​សង្ស័យថា រថយន្ត​របស់លោក គីម ជុង អ៊ុន ប្រហែល​ជាមាន​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍ កាលពី ពេល​ថ្មីៗ​កន្លងទៅនេះ​។​
​សភា​កូរ៉េខាងជើង​បានផ្តល់​មុខងារ​ជា​ជា​វីរនារី​ជាតិ សម្រាប់​នគរបាល​ចរាច​រ​ស្រី​វ័យ​២២​ឆ្នាំ​រូបនេះ កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​។ សភា​កូរ៉េខាងជើង​បាន​ឲ្យ​ដឹងថា ប៉ូលីស​ស្រី​រូបនេះ បាន​ប្រថុយ​ជីវិត​របស់ខ្លួន​ការពារ​លោក គីម ជុង អ៊ុន ក្នុងស្ថានភាព​មិនអាច​ដឹង​មុន​មួយ ប៉ុន្តែ​មិនបាន​បញ្ជាក់​ច្បាស់​អំពី​ស្ថានភាព​នោះទេ​។​


​ក្រុម​អ្នកឃ្លាំមើល​កូរ៉េខាងជើង​សង្ស័យថា រថយន្ត​របស់លោក គីម មាន​ទាក់ទិន​នឹង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ក្នុង ក្រុង​ព្យុងយ៉ាង ហើយ​បន្ថែមទៀតថា មន្ត្រីនគរបាល​រូបនោះ បាន​ជួយ​ដល់​លោក​គីម ក្នុង​ហេតុការណ៍​នោះ​។​​មន្ត្រីនគរបាល​ស្រី​រូបនោះ បាន​ចូល​បំរើ​ការងារ​បានត្រឹមតែ​រយៈពេល​៥​ឆ្នាំ​ប៉ុណ្ណោះ គិត​មកដល់ពេលនេះ​។ វា​គឺជា​រឿង​កម្រ​មួយ​ដែល​មនុស្ស​ក្មេង​បែបនេះ អាច​ទទួល​រង្វាន់​ដ៏​ខ្ពង់ខ្ពស់​នេះ​បាន​៕

16

 

Leave a Reply

(*) Required, Your email will not be published