ប៊ុន ផៃ​លីន បុរស​នៅ​បារាំង​សុំ​ធានា​យកទៅ​ដើរ​កម្សាន្ត

, , Leave a comment

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​យេៗ​សិច​ស៊ី លក់​សំឡេង​ក្នុង​ក្លិប​រាត្រី ល្បី​មាន​មន្ត​ស្នេហ៍​ទាក់​កន្លង់​ឯនាយសមុទ្រ​ហើរ​តាម​មកដល់​កាំជណ្តើរ ផ្ទះ​ក្រោយពេល​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី នាងប៊ុន ផៃ​លីន បាន​អះអាងថា នៅ​ថ្ងៃទី​១៥ ខែឧសភា​នេះ​នាង​នឹង​ឡើង​យន្តហោះ​ទៅ​ច្រៀង​នៅ​ប្រទេស​បារាំង រយៈពេល​បួន​សប្តាហ៍​ហើយ​នៅ​បារាំង​នោះ​មាន​អ្នក​ចាំ​ជូន​នាង​ដើរលេង​ច្រើន នាក់​ណាស់​។ ប៉ុន្តែ​នាង​បែរជា​បដិសេធ​មិន​ទទួល​សំណើ​ស្នេហ៍​ពី​បុរសៗ​នៅ​បារាំង​ណាមួយ ឡើយ​ខណៈដែល​នាង​អះអាងថា បេះដូង​នាង​មាន​ម្ចាស់​ហើយ ហើយ​មិន​បើក​បេះដូង​ទទួល​ស្នេហ៍​ពី​បុរស​នៅ​បារាំង​ម្នាក់ទៀត​បានឡើយ​។​


​កាលពី​ចុងឆ្នាំ​២០១២ តារាចម្រៀង​យេៗ ដែលជា​អតីត​កម្មការិនី​រោងចក្រ​កាត់ដេរ មានកំណើត​ពី​ដី​ជនបទ​ខេត្តតាកែវ និយម​លេង​ស្ទីល​សិច​ស៊ី​ចំហ​ទ្រូង​នាង ប៊ុន ផៃ​លីន ត្រូវបាន​សមាគម​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​អញ្ជើញ​រូបនាង​ទៅ​ច្រៀង និង​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​រយៈពេល​១​ខែ ដែល​នោះ​ជា​ដំណើរ​បើក​កាត់​ខ្សែបូ​សម្រាប់​ការចេញ​ច្រៀង​ក្រៅប្រទេស​ចាប់ តាំងពី​នាង​វិ​វត្ត​ខ្លួន​ពី​កម្មការិនី មក​លក់​សំឡេង​ក្រោម​ភ្លើងពណ៌​ក្នុង​ក្លិប​រាត្រី​អស់​រយៈកាល​ជិត​កន្លះ ទសវត្សរ៍​នោះ​។​


​ប៉ុន្តែ​អ្វីដែល​នាង​ទទួល​ភាពលេច​ធ្លោ​បំផុត ក្រៅពី​ភាពជោគជ័យ​លើ​សិល្បៈ​សម្តែង​ស្តូ​ច​ស្តើង​នោះ គឺ​តារាចម្រៀង​យេៗ​វ័យ​២៥​ឆ្នាំ​រូបនេះ វិលត្រឡប់​មកដល់​ស្រុក​ខ្មែរ​វិញ​មាន​ទាំង​សម្ពាយ​ស្នេហ៍​បុរស​អាណិកជន ខ្មែរ​អូស្ត្រាលី​វ័យ​ជាង​៥០​ឆ្នាំ​ម្នាក់​តាម​មក​សាង​ស្នេហ៍​ផ្អែមល្ហែម ដល់​កាំជណ្តើរ​ផ្ទះ​នា​ស្រុកកំណើត​នៅ​តាកែវ ផ្អើល​អស់អ្នក​ភូមិ​ទៀតផង​។​


​យ៉ាងណា រឿងនេះ​នាង​ក៏​មិនបាន​លាក់លៀម​ពី​មហាជន​ដែរ​ហើយ​នាង​ក៏​សារភាព​ដែរ​ថា បុរស​វ័យ​ចំណាស់​ហើរ​ឆ្លង​ទ្វីប​មក​តាម​នាង​នោះ​ពួក​គ​បាន​ស្គាល់គ្នា គ្រា​ដែល​នាង​បាន​ទៅ​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី​នេះ​។​


​ដោយសារតែ​ភាព​សិច​ស៊ី និង​មាន​មន្ត​ស្នេហ៍​មិនធម្មតា​នេះហើយ​បើ​គ្រាន់តែ​ឮ​នាង​បង្ហើប​ពី ដំណើរ​ហោះហើរ​ទៅ​ច្រៀង​នៅ​ប្រទេស​បារាំង និង​ល្បី​ថា មាន​អ្នក​ចាំ​ជូន​ដើរលេង​នោះ​មហាជន​ជាច្រើន​លើកឡើងថា នាង ផៃ​លីន តារាចម្រៀង​យេៗ​ល្បី​រឿង​ស្នេហា​ជាង​សិល្បៈ​នោះ នាង​ទៅ​ច្រៀង​នៅ​បារាំង​លើក​នេះ​ក៏ដូចជា​ដំណើរ​ទៅ​ច្រៀង​នៅ​អូស្ត្រាលី ដែរ​ហ្នឹង ថា​មិនបាន​វិល​វិញ​មាន​បុរស​ម្នាក់ទៀត​តាម​មកដល់​កាំជណ្តើរ​ផ្ទះ​ទៀត​ក៏ មិនដឹង​។ បន្ថែម​លើ​ការលើកឡើង​នោះ​ទៀត មហាជន​ទាំងនោះ​ក៏បាន​និយាយទៀតថា​៖«​នាង ប៊ុន ផៃ​លីន ល្បី​ថា​ជា​តារាចម្រៀង តែ​ដូច​មិនដែល​ឃើញ​នាង​ឡើង​ច្រៀង​កម្មវិធី​ទូរទស្សន៍​សោះ ក្រៅពី​ល្បី​តែមាន​ស្នេហា​ជាមួយ​អ្នកធំ​នេះ​អ្នកធំ​នោះ​និង​មាន​បុរស ក្រៅ​ស្រុក​ទិញ​ឡាន​ឲ្យ​នោះ ដូចជា​មិនមាន​សកម្មភាព​សិល្បៈ​ណា​លេចធ្លោ​សោះ​។​

 

​ក្រុមអ្នកតាមដាន​សក​ម្ម​ភាព​សិល្បៈ​នោះ​ក៏បាន​លើក​ជា​ចម្ងល់​ដែរ​ថា​៖« ឆ្ងល់​ដែរ​តារាចម្រៀង​ល្បីៗ​គរគោក​ដូចជា​មិនសូវ​ឮ​បានចេញ​ច្រៀង​នៅ ក្រៅប្រទេស​សោះ​ឬមួយ​អ្នកចម្រៀង​នោះ​មិនមាន​អ្វី​ពិសេស​ឬ​មិន​ហ៊ាន​ធ្វើ អ្វី​ពិសេស​ទេ​បានជា​មិនបាន​ចេញទៅ​ច្រៀង​យ៉ាង​ដូច្នេះ ?»​។​.​ឆ្លើយតប​នឹង​ការលើកឡើង​របស់​មហា​ជន​នោះ នាង​ប៊ុន ផៃ​លីន ក្រៅពី​ច្រានចោល នូវ​ចំណុច​ខ្លះៗ​នោះ​នាង​ក៏បាន​ទទួលស្គាល់​ជា​អន្លើៗ​ខ្លះ​ដែរ​ដោយ​នាង បាន​និយាយថា​៖«​ការពិត​ណាស់​កាលដែល​ខ្ញុំ​បាន​ចេញទៅ​សម្តែង​នៅ​ប្រទេស អូស្ត្រាលី​កាលពី​ចុងឆ្នាំ ២០១២​នោះ​មាន​បុរស​ចំណាស់​ម្នាក់​មក​តាម​ខ្ញុំ​ដល់ផ្ទះ​តែ​នោះ​ពេលនោះ​មិន មែន​ថា​ខ្ញុំ​ចេញទៅ​ច្រៀង​ដើម្បី​ទាក់​ប្រុស​នោះទេ​»​។ នាង​ប្រាប់ថា​៖«​បុរស​អាណិកជន​អូស្ត្រាលី​វ័យ​ចំណាស់​នោះ​និង​ខ្ញុំ​មិនមែន ទើបតែ​ស្គាល់គ្នា​ពេលដែល​ខ្ញុំ​ទៅ​សម្តែង​នៅ​អូស្ត្រាលី​នោះទេ ពួកយើង​ស្គាល់គ្នា​តាំង​មួយ​ឆ្នាំមុន​ម្ល៉េះ តែ​គាប់​ជួន​ខ្ញុំ​បាន​ទៅ​សម្តែង​នៅ​ទីនោះ​ហើយ​បាន​សិក្សា​ចិត្តថ្លើម គ្នា​ខ្លះៗ​នោះ​គាត់​ក៏​សុំ​មកលេង​ផ្ទះ​សុំ​ជួប​មុខ​ម៉ែឪ​ខ្ញុំ​នោះ​ខ្ញុំ ក៏​ព្រមទៅ​»​។​


​ជាមួយ​ពាក្យសម្ដី​បែប ជា​ក្តៅស្លឹកត្រចៀក​បន្តិច​ដែរនោះ តារាចម្រៀង​យេៗ ដែលមាន​សំណាង​ចេញ​ច្រៀង​ឆ្លង​ទ្វីប​ទាំង​សំឡេង​ខ្លួន​មិនទាន់បាន​ថត​ចូល CD មួយ​បទ​ផង​នោះ​នាង​បាន​បញ្ជាក់ថា​៖«​ការ​ចេញទៅ​ច្រៀង​នៅ​ប្រទេស​បារាំង​លើក នេះ ខ្ញុំ​មិនបាន​តាំងចិត្ត​ទាក់​យក​កន្លង់​ស្រុក​បារាំង​ណា​ម្នាក់​ឡើយ​ហើយ ខ្ញុំ​ក៏​មិន​ចង់បាន​កេរ្តិ៍ឈ្មោះ​ខ្ញុំ​ល្បី​រឿង​ស្នេហា​ដូច​ពាក្យ​គេ និន្ទា​ទៀត​ដែរ​ខ្ញុំ​ចង់​ល្បី​ដោយ​សិល្បៈ​វិញ​»​។​


​បើទោះជា​នាង​លើក​ពី​ការតាំង​ចិត្ត​យ៉ាង​ដូច្នេះ​ក៏ដោយ ប៉ុន្តែ​នាង​ក៏បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា​៖«​ស្ព​ន​ស័​រ ហៅ​ខ្ញុំ​ទៅ​ច្រៀង​នៅ​ប្រទេស​បារាំង​នេះ​ក៏ដូចជា​ខាង​ស្ព​ន​ស័​រ​ហៅ​ខ្ញុំ​ទៅ ច្រៀង​នៅ​អូស្ត្រាលី​ដែរ​»​។ នាង​បាន​បន្តថា​៖«​កាលពី​ទៅ​ច្រៀង​នៅ​ប្រទេស​អូស្ត្រាលី ខ្ញុំ​មិនសូវ​បាន​ច្រៀង​ប៉ុន្មាន​ទេ ភាគច្រើន​គេ​ឌុប​ខ្ញុំ​ដើរលេង បាន​ច្រៀង​តិចតួច​ណាស់ តែ​គេ​គាំទ្រ​ខ្ញុំ​ច្រើន​។​ដូចគ្នានេះដែរ ខ្ញុំ​ប្រហែលជា​ត្រូវគេ​ឌុប​ខ្ញុំ​ដើរលេង​ទៀតហើយ​មើលទៅ​»​។​


​តារាចម្រៀង​ដែល​កំពុង​ត្រូវប៉ាន់​ទីផ្សារ​ក្រៅប្រទេស​វ័យ​២៥​ឆ្នាំ នាង ប៊ុន ផៃ​លីន បាន​បញ្ជាក់ថា​៖«​ខាង​ស្ព​ន​ស័​រ​នៅ​បារាំង​តែង​បង្ហើប​ប្រាប់ថា ខ្ញុំ​មិនបាច់​ច្រៀង​ក៏បាន​ដែរ ឲ្យ​តែ​ខ្ញុំ​ទៅ គឺ​ទៅ​តែ​ដើរលេង​ទៅ​»​។​


​ប៉ុន្តែ​បើ​ទោះយ៉ាងណា ដំណើរ​ផ្ញើខ្លួន​លើ​ទឹកដី​បារាំង​លើក​នេះ នាង​ទទួល​ទាំង​ការ​ច្រៀង​រាំ​ការសម្តែង និង​ការ​ដើរលេង​តែ​ដាច់ខាត​មិន​ទទួលសំណើសុំ​បើក​បេះដូង​ឡើយ​។​នាង​បាន អះអាងថា​៖«​ពេលនេះ​ខ្ញុំ​មាន​ម្ចាស់​ចិត្ត​ចាំ​ឃុំគ្រង​បេះដូង​ហើយ​ខ្ញុំ មិនអាច​បើក​បេះដូង​បន្ត​ស្នេហ៍​ជាមួយ​បុរស​ណា​ម្នាក់ទៀត​បានទេ​ហើយក៏ ខ្លាច​ដែរ​ស្នេហា​ត្រីកោណ​នោះ​បើ​មាន​មែន​នឹងមាន​ម្នាក់​ឈឺចាប់​មិន​ខាន ឡើយ​»​។ នាង​ក៏​ឲ្យ​ដឹង​ដែរ​ថា នាង​ទៅដល់​បារាំង​មែន តែ​ចិត្ត​នៅជាប់​នឹង​តា​អូស្ត្រាលី មិនដែល​ឃ្លាត​មួយ​វិនាទី​ណា​ឡើយ​»៕

130515_24 130515_28b

ប្រភព ភ្នំពេញ​ប៉ុស្តិ៍​

 

Leave a Reply

(*) Required, Your email will not be published