ជិះ​ម៉ូតូ​អូស​រឺ​ម៉ក​ដឹកឈើ​លឿន​ជ្រុល ភ្លេច​មើល​រថយន្ដ ចាប់​ហ្វ្រាំង​មិន​ជាប់ របួសធ្ងន់​

, , Leave a comment

​ខេត្ដ​កំពង់ឆ្នាំង ៖ បុរស​ម្នាក់​ដែលជា​កម្មករ​ដឹកឈើ​បាន​រងរបួស​ធ្ងន់​ត្រូវចំ​ទ្រូង​និង​ចង្កា​បន្ទាប់ពី​បើក​រ៉ឺម៉ក​ដឹក ឈើ​របស់ខ្លួន​បោះពួយ​សំដៅទៅ​ផ្សារ​ក្រោម​ពេលមកដល់​ផ្លូវបំបែក​ហ្វ្រាំង​មិន​ជាប់​ក៏​ជ្រុល​ទៅបុក​រថយន្ដ​កូរ៉េ​មួយគ្រឿង​របួសធ្ងន់​ខ្លួន​ឯង​តែម្ដង។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ ទី​១៣ ខែឧសភា ឆ្នាំ​២០១៣ នៅ​ផ្លូវបំបែក ជា​បី​ក្បែរ​រ​ង្វ​ល់​មូល​មនុស្ស​បីនាក់ ឋិត ក្នុងភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​- ខេត្ដ​កំពង់ឆ្នាំង ។ អ្នកបើក​រ៉ឺម៉ក​ដឹកឈើ​ជា​ជន​រង គ្រោះ​មានឈ្មោះ ឡៅ នី ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ក្ដី​ត្នោត ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្ដ​កំពង់ឆ្នាំង ។

 

​ប្រជាពលរដ្ឋ​ដែលជា​អ្នកឃើញ ហេតុការណ៍​បាន​ប្រាប់​ឱ្យដឹងថា នៅមុន​ពេល កើតហេតុ​បុរស​ដែលជា​អ្នកបើក​រឺ​ម៉ក ដឹកឈើ​បាន​ដឹកឈើ​ពេញ​មួយ​រ៉ឺម៉ក ហើយ​បើក​បោះពួយ​យ៉ាង​លឿន​សំដៅទៅ​ដេប៉ូ​ឈើ​នៅ​ផ្សារ​ក្រោម ។ ពេលមកដល់ កន្លែងកើតហេតុ​ស្រាប់​តែមាន​រថយន្ដ កូរ៉េ​មួយគ្រឿង​ទៀត​ដែល​ដឹក​មនុស្ស​ពេញ​ចេញ​មកពី​ផ្លូវបំបែក​ឃើញ​ដូចនេះ អ្នក បើក​រ៉ឺម៉ក​ដែល​បើក​ក្នុង​ល្បឿន​លឿន​នេះ​ជាន់​ហ្វ្រាំង​តែដោយសារ​ល្បឿន លឿន​និង​ដឹក​ធ្ងន់​ផង​នោះ​ទប់​មិន​ជាប់​ក៏​ជ្រុល​ទៅ បុក​រថយន្ដ​ពេញ​មួយ​ទំហឹង​ហើយ​ឈើ​ទៅ​ជង់​នឹង​ទ្រុង​រថយន្ដ​ដោយឡែក​អ្នកបើក រ៉ឺម៉ក​ប៉ើង​ខ្ទាត​ធ្លាក់​ទៅលើ​ផ្លូវ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់ ។ ក្រោយពេល​កើតហេតុ​ជនរងគ្រោះ ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បង្អែក​ខេត្ដ​កំពង់ឆ្នាំង  ។ ដោយឡែក​រថ យន្ដ​និង​រ៉ឺម៉ក​ដឹកឈើ​ត្រូវបាន​យកទៅ រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង កំពង់ឆ្នាំង ៕

16-May

 

Leave a Reply

(*) Required, Your email will not be published